មូលហេតុដែលទ័ពសៀមចូលចិត្តផ្លោងគ្រាប់នៅពេលយប់ ឬ ទាបភ្លឺ ព្រោះពួកគេអាចកំណត់អត្តសញ្ញាណ ដោយប្រើដ្រូនឈ្លកការណ៍

Cover Copy
ការផ្សាយពាណិជ្ជកម្ម

សៀមចូលចិត្តផ្លោងគ្រាប់នៅពេលយប់ ព្រោះពួកវាអាចកំណត់អត្តសញ្ញាណយើងបាន ដោយប្រើដ្រូនឈ្លកការណ៍ បំពាក់ដោយបច្ចេកវិទ្យា»កាំមេរ៉ាអុីនហ្រ្វារ៉េដ« ឬគេស្គាល់ថាជា »Drone-mounted thermal imaging«។

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

ជាមួយនឹងបច្ចេកវិទ្យានេះ ដ្រូនអាចថតចាប់ថាមពលកម្ដៅ(Thermal energy)ចេញពីរាងកាយមនុស្សឬសត្វ ដែលជាទូទៅយើងមិនអាចមើលឃើញដោយភ្នែកទទេរនោះទេ។ ប្រព័ន្ធទាំងនេះដំណើរការដោយចាប់សញ្ញាវិទ្យុសកម្មអុីនហ្វ្រារ៉េដ ដែលធ្វើឱ្យតំបន់ក្តៅមើលទៅភ្លឺ និងតំបន់ត្រជាក់មើលទៅងងឹត ដោយបង្ហាញអត្តសញ្ញាណដូចជា ការលេចធ្លាយកំដៅ ឬសញ្ញាកម្ដៅចេញរាងកាយមនុស្ស ដែលជារលកពន្លឹភ្នែក យើងមើលមិនឃើញ(Invisible Light)។

 

ការផ្សាយពាណិជ្ជកម្ម
IMG_4140
រូបភាពដំណាង

ដ្រូនអុីនហ្រ្វារ៉េដ អាចសង្គេតចាប់សញ្ញាកម្ដៅរបស់វត្ថុអ្វីមួយនៅស្ថានភាពងងឹត ដោយបង្កើតទៅជារូបភាព ហើយបង្ហាញជាលក្ខណៈសុីតុណ្ហភាពផ្សេងៗគ្នា។ បច្ចេកវិទ្យាចាប់រលកកម្ដៅនេះ ត្រូវបានអភិវឌ្ឍន៍ឡើងសម្រាប់ ការស្វែងរក ជួយសង្រ្គោះ ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ការពន្លត់អគ្គីភ័យ និងត្រួតពិនិត្យបរិស្ថានដែលបង្ហាញពីសញ្ញាកម្ដៅដែលលាក់កំបាំង។

 

ការផ្សាយពាណិជ្ជកម្ម
IMG_4139
រូបភាពដំណាង

👉 ដើម្បីជៀសវាងពីការរកឃើញដោយពន្លឺអុីនហ្វ្រារ៉េដ អ្នកត្រូវបិទសញ្ញាកម្ដៅរបស់អ្នកដោយបាំងជាមួយវត្ថុដូចជា ភួយកម្ដៅ(Thermal Blanket), ស្រទាប់អ៊ីសូឡង់, វត្ថុធាតុក្រាស់ៗដូចជាបេតុង ឬរបាំងធម្មជាតិដូចជារុក្ខជាតិក្រាស់ៗ ឬទឹក។ បន្ថែមពីនេះ ការកាត់បន្ថយចលនា និងរក្សាការកើនឡើងនៃសីតុណ្ហភាពរបស់អ្នក ក៏អាចធ្វើឱ្យកាំមេរ៉ាអុីនហ្រ្វារ៉េដ ពិបាកក្នុងការកំណត់អត្តសញ្ញាណផងដែរ។

IMG_4142
រូបភាពដំណាង
IMG_4143
រូបភាពដំណាង
IMG_4144
រូបភាពដំណាង

កែសម្រួលដោយ៖ Passnatexam/JOSH

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑