អានុទីន កំពុងឡាំប៉ាមិនឱ្យមានការផ្ទៀងផ្ទាត់រូបភាពផ្កាយរណប ដើម្បីបញ្ជាក់ថាពីណាបង្កសង្គ្រាមមុនដាច់ខាត

2
ការផ្សាយពាណិជ្ជកម្ម

បាំងកក៖ ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ នាយករដ្ឋមន្រ្តីថៃអានុទីន បានចូលរួមក្នុងកិច្ចសម្ភាសពិភាក្សាមួយក្នុងកម្មវិធី “Karmakorn Khao: Off-Screen Talk” ក្នុងប្រធានបទជម្លោះព្រំដែនថៃ-កម្ពុជា ដោយមានលោក Sorayuth Suthasanajinda ជាពិធីករ។

1
រូបភាពដំណាង
2
រូបភាពដំណាង
3
រូបភាពដំណាង

អានុទីន បាននិយាយកហុកការពិតថា ប្រទេសថៃមានវប្បធម៌មិនចេះឈ្លានពាននរណា វាគឺជារឿងដែលល្អ ហើយប្រទេសថៃស្រឡាញ់សន្តិភាពក៏ជារឿងពិតដែរ ប្រទេសថៃមិនប្រើកម្លាំងដើម្បីកែបញ្ហាទេ ដែលនេះបញ្ជាក់ឱ្យឃើញថា ការឈ្លានពានគឺចេញពីប្រទេសកម្ពុជា។

ការផ្សាយពាណិជ្ជកម្ម

អានុទីន បន្តទៀតថា មិនព្រមឱ្យមានការផ្ទៀងផ្ទាត់រូបភាពផ្កាយរណបដើម្បីបញ្ជាក់ថាខាងណាបង្កសង្គ្រាមមុនទេ ដោយបោះជាសម្តីឌឺដងថា «តើអ្នកមានសិទ្ធិអ្វីក្នុងការប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានប្រតិបត្តិការយោធារបស់ខ្ញុំ?» ហើយថែមទាំងចោទថា ការប្រើប្រាស់ផ្កាយរណបនេះ គឺដើម្បីចាប់កំហុសប្រទេសថៃថាជាអ្នកប្រើហឹង្សាខ្លាំងក្លាប៉ុណ្ណោះទេ។

លោកអានុទីនបញ្ជាក់ច្បាស់ៗថា ប្រទេសថៃមិនមែនជាអ្នកចាប់ផ្តើមសង្រ្គាមមុនទេ បើចង់ឱ្យល្អម្នាក់ៗគឺត្រូវថយទាំងសងខាង ហើយកម្ពុជាត្រូវមានចេតនានឹងដកថយឱ្យពិតប្រាកដសិន ប៉ុន្តែពេលនេះប្រទេសថៃគឺកំពុងការពារទឹកដីរបស់ខ្លួន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑