ស្ថានភាពបច្ចុប្បន្ន ត្រូវពង្រឹងគុណភាពការងារកំពុងធ្វើ និងរបរកំពុងប្រកបឲ្យបានខ្លាំងព្រោះយើងត្រូវរួមចំណែកជួយឧបត្ថម្ភដល់បងប្អូនដែលរៀបចំការគៀងគរជំនួយ និងបងប្អូនភៀសសឹកដែលគាត់ត្រូវផ្អាកការរកចំណូលដោយសារសង្គ្រាម។
ហេតុនេះមិនអាចផ្អាកការងារឬរបរបានទេ ត្រូវបន្តគុណនឹងពីរ-បី បន្តរកដដែលនិងរំលែកជួយបងប្អួនយើង ហើយកុំភ្លេចរក្សាផ្លូវចិត្តឲ្យបានល្អ។ ការងារព្រំដែនទុកចិត្តជឿជាក់លើបងៗកងទ័ព-រដ្ឋាភិបាល ការងារគៀងគរជំនួយទុកចិត្តលើក្រុមដែលគាត់លះបង់ កាតព្វកិច្ចឧបត្ថម្ភនៅលើយើង និយាយរួមជួយតាមណាបានគឺធ្វើតាមនុះ។
អ្នកធ្វើការប្រឹងធ្វើការ ម្ចាស់អាជីវកម្មប្រឹងរក ដើម្បីទប់សេដ្ឋកិច្ចកុំឲ្យធ្លាក់ គ្មានអ្នកណាជួយយើងក្រៅពីយើងខ្លួនឯងនោះទេ 
សារពី អ្នកគ្រូ៖ @Leap Somaly


