គ្រូចិនស៊ែរ ម៉ុង គុណគូរតាមក្បួនបុរាណចិន ឃើញជើងលេខថៃក្នុងខែនេះស្ថិតចំតំបន់ខ្មៅងងឹត!

១
ការផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈផេក «ហុងស៊ុយ» របស់លោកគ្រូ ចិនសែ ម៉ុង បានចែករំលែកការវិភាគស្ថានការណ៍តាមក្បួនបុរាណចិនចំនួន៣ក្បួន ដោយបញ្ជាក់លទ្ធផលជូនមហាជនដែលមានជំនឿលើហុងស៊ុយបែបវិទ្យាសាស្ត្រ ឱ្យបានជ្រាបច្បាស់ និងយល់ដឹងកាន់តែស៊ីជម្រៅ។

លោកគ្រូ ចិនសែ ម៉ុង ដែលជាអ្នកជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានព្យាករណ៍យ៉ាងច្បាស់ថា ប្រសិនបើមានការប៉ះទង្គិចលើកនេះ ភាគីសៀមនឹងរងគ្រោះធ្ងន់ធ្ងរ ដោយលោកគ្រូបានលើកឡើងតាមចំណុចសំខាន់ៗដូចខាងក្រោម៖

ការផ្សាយពាណិជ្ជកម្ម
  • នៅខែនេះ ប្រទេសសៀមស្ថិតនៅក្នុងតំបន់ងងឹតខ្មៅងងឹត គ្មានពន្លឺ ដែលនាំមកនូវភាពបាត់បង់ការគ្រប់គ្រង ភាពមិនប្រាកដប្រជា ភាពមិនច្បាស់លាស់ និងភាពចលាចលយ៉ាងខ្លាំង។
  • សៀមកំពុង «យកដែកមកឱ្យភ្លើងដុត» ដោយខ្លួនឯង។
  • ការផ្សាយពាណិជ្ជកម្ម
  • បើមានការប៉ះទង្គិចគ្នាលើកនេះ ដែកនឹងរលាយ ខូចរូបរាង បាត់បង់មុខមាត់ ហើយអាចនាំឱ្យក្លាយជាប្រទេសឯកោដោយសារសង្គ្រាមទៀតផង។
  • នៅក្នុងសង្គ្រាមនេះ ខ្មែរមានប្រៀបខ្លាំងណាស់។ បើសិក្សាតាមក្បួនបុរាណចិន៣ក្បួន លោកគ្រូកំពុងបន្តគណនាក្បួនទី៤ និងទី៥ ប៉ុន្តែអាចសន្និដ្ឋានបានថា ប្រៀបនៅតែដដែល។ លោកគ្រូនិយាយតាមលទ្ធផលវិភាគ មិនមែនដើម្បីលើកទឹកចិត្តតែប៉ុណ្ណោះទេ។
  • ការផ្សាយពាណិជ្ជកម្ម
  • លោកគ្រូកំពុងស្វែងរកពិធីកិច្ចបែបប្រពៃណីខ្មែរបន្ថែម ដើម្បីឱ្យបងប្អូនរួមធ្វើជាមួយគ្នា ដូចកន្លងមក៕
១
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម