សម្រស់នឹងរសាត់បាត់ទៅតាមពេលវេលា សេចក្តីសប្បុរសសាមញ្ញអាចត្រូវបានកេងប្រវ័ញ្ច ប៉ុន្តែពរជ័យដែលបង្កើតឡើងពីរឿងទាំង៣នេះ គឺជាសមត្ថភាពពេញមួយជីវិតពិតរបស់ស្ត្រី។

១.មានស្ថេរភាព – អារម្មណ៍ស្ថេរភាព
ប្រសិនបើអារម្មណ៍របស់អ្នកមានស្ថេរភាព ជីវិតរបស់អ្នកនឹងដំណើរការទៅដោយរលូន។ ជីវិតមិនដែលជារឿងនិទានដ៏ស្រស់ស្អាតនោះទេ សម្ពាធការងារ បញ្ហាគ្រួសារ ការភ្ញាក់ផ្អើលដែលមិននឹកស្មានដល់… អាចធ្វើឱ្យមនុស្សដួលរលំនៅពេលណាក៏បាន។ ប៉ុន្តែស្ត្រីដែលមានអារម្មណ៍ស្ថិរភាព ពួកគេប្រៀបដូចជា «ដើមឈើដែលដែលរក្សាភាពស្ងប់ស្ងាត់» នៅក្នុងព្យុះ។
ស្ថេរភាពនេះមិនត្រឹមតែចិញ្ចឹមពួកគេប៉ុណ្ណោះទេ ថែមទាំងរីករាលដាល និងជម្រុញអ្នកនៅជុំវិញខ្លួនផងដែរ ដែលធ្វើឱ្យគ្រួសារ និងអាជីពរបស់ពួកគេអភិវឌ្ឍក្នុងទិសដៅល្អ។ ស្ត្រីដែលរក្សាអារម្មណ៍របស់ខ្លួន មិនត្រូវបានគ្រប់គ្រងដោយអារម្មណ៍អវិជ្ជមាន កំពុងប្រមូលពរជ័យសម្រាប់ខ្លួនឯង។
២.ចេះគ្រប់គ្រាន់ – គ្មានលោភលន់
មានតែការមិនត្រូវបានបោកបក់ដោយលោភលន់ប៉ុណ្ណោះ ទើបអាចឱបក្រសោបសុភមង្គលពិតបាន។ នៅក្នុងសង្គមសម្ភារៈនិយម ការល្បួងមានគ្រប់ទីកន្លែង។ ស្ត្រីដែលមិនត្រូវបានគ្រប់គ្រងដោយរបស់របរសម្ភារៈ មិនជាប់ជំពាក់នឹងរបស់ដែលប្រេនៗ ហើយចេះស្រឡាញ់អ្វីដែលនាងមាន នឹងទទួលបានសន្តិភាព និងការពេញចិត្តនៅក្នុងព្រលឹងរបស់នាង។ ហើយការដឹងពីរបៀបចេះគ្រប់គ្រាន់នេះគឺជាពរជ័យដ៏អស្ចារ្យបំផុត។

៣.ការយល់ដឹង – ចេះបើកចិត្តទូលាយ
ការយល់ដឹង ដោយភាពចាស់ទុំ នឹងជួយអោយអ្នកស្គាល់ពីទិសដៅនៃជីវិតពិត។ ស្ត្រីដែលមានពរជ័យបំផុតគឺពូកែខាងសញ្ជឹងគិត មានប្រាជ្ញាពីបទពិសោធន៍។
ពួកគេនឹងមិនជំពប់ដួលពីរដងលើថ្មតែមួយ ឬ ធ្វើតាមអ្នកដទៃដោយងងឹតងងល់នោះទេ ប៉ុន្តែនាងនឹងតែងតែស្គាល់ផ្លូវច្បាស់បន្ទាប់ពីការជំពប់ដួលនីមួយៗ។
ស្ត្រីដែលពូកែខាងសញ្ជឹងគិតអាចប្រែក្លាយការលំបាកក្នុងជីវិតទៅជាបទពិសោធន៍ ដោយប្រែក្លាយបទពិសោធន៍ទៅជាប្រាជ្ញា។ សមត្ថភាពក្នុងការមើលឃើញ និងឆ្លុះបញ្ចាំងនេះជួយពួកគេឱ្យបន្តទៅមុខទៀតក្នុងជីវិត ហើយពួកគេនឹងទទួលបានសុភមង្គលដែលខ្លួនចង់បាន៕

