អ្នកដទៃនិយាយពាក្យពីរបីម៉ាត់ ហើយអ្នកស្រាប់តែខឹង នោះគឺដោយសារតែអ្នកមិនទាន់បានរៀនពីភាពស្ងប់ស្ងាត់។ ជំនួសឱ្យការខ្ជះខ្ជាយជីវិតរបស់អ្នកដោយជាប់ជំពាក់នឹងពាក្យមិនសមគួរ អ្នកគួរតែឈានទៅមុខ ហើយកុំងាកក្រោយ។
ខាងក្រោមនេះជារឿង ៤ យ៉ាងដែលមិនសមនឹងធ្វើ កាលណាអ្នកគិតពីវានោះប្រៀបដូចជាអ្នកខ្ជះខ្ជាយជីវិតកាន់តែខ្លាំង៖

១.កុំឈ្លោះប្រកែកគ្នាអំពីរឿងដែលមិនចាំបាច់
ក្នុងជីវិតនេះ ពេលវេលាមានតម្លៃខ្លាំងណាស់។ ដូច្នេះអ្នកមិនមានកាតព្វកិច្ចពន្យល់រឿងនេះ និងរឿងនោះទៅកាន់ពិភពលោកទេ។ តាមវិធីនោះ ពេលវេលារបស់អ្នកនឹងត្រូវខ្ជះខ្ជាយលើរឿងដែលគ្មានប្រយោជន៍។
កាលណាអ្នកចូលរួមក្នុងជម្លោះកាន់តែច្រើន អារម្មណ៍របស់អ្នកកាន់តែអវិជ្ជមាន ហើយអ្នកឃើញការលំបាកគ្រប់ទីកន្លែង។ ការឈ្លោះប្រកែកជាមួយមនុស្សដែលមិនស្ថិតនៅកម្រិតដូចគ្នាគឺមិនចាំបាច់ទេ។

២.រឿងគ្មានន័យ មិនគួរចងចាំ
មនុស្សជាច្រើនត្រូវបានជីវិតបំផ្លាញ មិនមែនដោយសារតែបញ្ហាដ៏លំបាក និងធំដែលមិនអាចដោះស្រាយបាននោះទេ ប៉ុន្តែការពិតគឺថារឿងទាំងនោះជារឿងតូចតាចពេក។
ក្នុងជីវិតនេះ អ្វីៗទាំងអស់មានតម្លៃ ប្រសិនបើអ្នកខ្ជះខ្ជាយពេលវេលាលើរឿងដែលមិនមានតម្លៃ អ្នកប្រាកដជាខកខានរឿងល្អៗជាច្រើនទៀត។ ជំនួសឱ្យការខ្ជះខ្ជាយជីវិតរបស់អ្នកដោយជាប់ជំពាក់នឹងរឿងដែលមិនមានតម្លៃ អ្នកគួរតែបន្តទៅមុខ ហើយកុំងាកក្រោយ។
៣.ការវាយតម្លៃអវិជ្ជមានរបស់អ្នកដទៃមិនគួរឱ្យព្រួយបារម្ភទេ
អ្នកដទៃនិយាយពាក្យពីរបីម៉ាត់ តែអាចធ្វើឱ្យអ្នកខឹង នោះគឺដោយសារតែនៅក្នុងចិត្តរបស់អ្នកគឹក្តៅក្រហាយ ងាយច្រឡោតពេក។ មនុស្សដែលមានជីវិតខាងក្នុងដ៏សម្បូរបែបនឹងរស់នៅសម្រាប់ខ្លួនឯង មិនមែនរស់នៅក្នុងមាត់របស់អ្នកដទៃទេ។ ត្រចៀករបស់អ្នកជារបស់អ្នក មិនថាអ្នកស្តាប់ឬអត់គឺអាស្រ័យលើអ្នក មាត់របស់អ្នកដទៃលោកគ្រាន់តែនិយាយអ្វីដែលពួកគេចង់និយាយ ដូច្នេះអ្នកគ្រាន់តែមិនអើពើនឹងពួកគេទៅគឺបានហើយ។

៤.ទំនាក់ទំនងមិនសក្តិសម កុំប្រកាន់ខ្ជាប់
អ្វីៗទាំងអស់នៅក្នុងពិភពលោកនេះមានដែនកំណត់របស់វា ដូចគ្នានេះដែរចំពោះទំនាក់ទំនងរបស់មនុស្ស។ មានមនុស្សមួយចំនួនដែលមិនគួរត្រូវបានបង្ខំ ហើយក៏មានទំនាក់ទំនងមួយចំនួនដែលមិនគួរត្រូវបានកាន់ខ្ជាប់ដែរ។ អ្នកគួរតែរៀនទទួលយកថាអ្នកណាក៏អាចរសាត់បាត់ពីគ្នាបានដែរ។ កុំព្យាយាមកាន់ខ្ជាប់មនុស្សដែលមិនសមនឹងទទួលវា៕

