ប្រសិនបើអ្នកសុខចិត្តឲ្យរបស់ខ្លះ អ្នកនឹងទទួលបានរបស់ផ្សេងទៀត ហើយអ្វីៗនឹងស្ថិតក្នុងស្ថានភាពមានតុល្យភាពជានិច្ច។
អ្នកឲ្យកាន់តែច្រើន អ្នកទទួលបានកាន់តែច្រើន។ ប្រសិនបើអ្នកខិតខំធ្វើការ អ្នកនឹងទទួលបានរង្វាន់តាមនោះ។
ទោះបីជាអ្នកបានខិតខំធ្វើការអស់រយៈពេលមួយឆ្នាំហើយនៅតែមិនទាន់សម្រេចបានលទ្ធផលក៏ដោយ អ្នកនៅតែមានបទពិសោធន៍ និងភាពចាស់ទុំ។
“ការឲ្យ” អាចនាំមកនូវការផ្លាស់ប្តូរកាន់តែប្រសើរឡើងដល់ជីវិត តើអ្នកសុខចិត្តធ្វើជាមនុស្សដែលផ្តល់សេចក្តីរីករាយដែរឬទេ?

១.ទះដៃអបអរសាទរ
មនុស្សគ្រប់គ្នាត្រូវការការសរសើរពីអ្នកដទៃ។ វាជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗក្នុងការសរសើរអ្នកដទៃ។ មនុស្សមួយចំនួនមិនដែលសរសើរនរណាម្នាក់ក្នុងជីវិតរបស់ពួកគេឡើយ។ ជីវិតដែលគ្មានការទះដៃអបអរសាទរ ឬ ការសរសើរគឺតូចចង្អៀតពេកហើយ។
២.ឲ្យមុខមាត់
ជនជាតិអាស៊ីឱ្យតម្លៃលើមុខមាត់ខ្លាំងណាស់។ ផ្តល់ការគាំទ្រដល់អ្នកដទៃ យ៉ាងណាក៏ដោយ កុំធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ។ កុំលាតត្រដាងទម្លាប់អាក្រក់របស់អ្នកដទៃ ព្រោះផលវិបាកមិនអាចទាយទុកជាមុនបាន ជួនកាលវាកំពុងរុញច្រានអ្នកដទៃអោយដើរទល់ច្រក។
៣.ផ្តល់ទំនុកចិត្ត
ការត្រូវបានទុកចិត្តគឺជាប្រភេទនៃសុភមង្គលមួយ ទំនុកចិត្តកាន់តែច្រើន ឱកាសនៃភាពជោគជ័យកាន់តែខ្ពស់។ មនុស្សដែលមានលក្ខណៈសង្ស័យស្ទើរតែមិនអាចមានមិត្តភក្តិស្មោះត្រង់បានទេ។

៤.ផ្តល់សុជីវធម៌
ការមាន “សុជីវធម៌” អាចរីករាលដាលពាសពេញពិភពលោក។ មានតែនៅពេលដែលអ្នកស្គាល់សុជីវធម៌ទេ ទើបអ្នកនឹងត្រូវបានស្រឡាញ់ និងគោរពដោយមនុស្សគ្រប់គ្នា។
៥.ផ្តល់ស្នាមញញឹម
គ្មាននរណាម្នាក់អាចបដិសេធស្នាមញញឹមដ៏ស្មោះស្ម័គ្រដែលអ្នកផ្តល់ឱ្យពួកគេនោះទេ។ ការញញឹមគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីភ្ជាប់មនុស្ស។ ការប្រើស្នាមញញឹមដើម្បីឆ្លើយតបទៅនឹង “បញ្ហាប្រឈម” របស់គូប្រជែងគឺជាដំណោះស្រាយដ៏អស្ចារ្យ។ គេតែងតែនិយាយថាគ្មាននរណាម្នាក់វាយមនុស្សដែលញញឹមនោះទេ។
៦.ផ្តល់ភាពរាបទាប
មនុស្សដែលក្រអឺតក្រទមច្រើនតែមានសត្រូវគ្រប់ទីកន្លែង ភាពរាបទាបធ្វើឱ្យមនុស្សម្នាក់មើលទៅថ្លៃថ្នូរជាង។
អនុញ្ញាតឱ្យអ្នកដទៃបង្ហាញពីខ្លួនឯង ហើយអនុញ្ញាតឱ្យពួកគេមានអារម្មណ៍ថាពួកគេខ្ពស់ជាងអ្នកដទៃមួយកម្រិត។
បន្ទាបខ្លួនអ្នក កុំនិយាយអំពីភាពជោគជ័យរបស់អ្នកនៅចំពោះមុខមនុស្សដែលខកចិត្ត។ មានតែអ្នកដែលដឹងពីរបៀបរៀនដោយបន្ទាបខ្លួនពីអ្នកដទៃប៉ុណ្ណោះដែលអាចកសាងអាជីពដ៏អស្ចារ្យ។
៧.ផ្តល់ការគោរព
ដាក់ការគោរពចំពោះអ្នកដទៃជាមុនសិន។ ព្យាយាមធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាអ្នកកំពុងគោរពពួកគេ។ ការគោរពអ្នកទន់ខ្សោយជាងខ្លួនគឺជាភាពថ្លៃថ្នូរ។ ឋានៈកាន់តែខ្ពស់ អ្នកកាន់តែយកចិត្តទុកដាក់ចំពោះអ្នកដទៃ អ្នកកាន់តែត្រូវបានគេគោរព។
៨.ផ្តល់ជំនួយ
នៅគ្រាដ៏សំខាន់ តើអ្នកណាមិនចង់ឱ្យនរណាម្នាក់ជួយ? ចិត្តសប្បុរសគឺល្អជាងភាពអាត្មានិយម។ អ្នកដទៃនឹងចងចាំសេចក្តីសប្បុរសរបស់អ្នកជានិច្ច។

៩.ផ្តល់ភាពស្មោះត្រង់
ភាពស្មោះត្រង់គឺជាគ្រឹះ ការរក្សាការជឿទុកចិត្តដ៏ជ្រៅនៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ ដូច្នេះភាពជោគជ័យនឹងកើតឡើង ប្រសិនបើភាពស្មោះត្រង់លូតលាស់បានល្អ។
១០.ផ្តល់ការដឹងគុណ
ការដឹងគុណគឺជាវិធីមួយបង្ហាញអំពីគុណធម៌នៅក្នុងជីវិត។ ចូរដឹងគុណនៅពេលវេលាត្រឹមត្រូវ កុំរង់ចាំរហូតដល់ផ្កាក្រៀមស្វិត ហើយបន្ទាប់មកសោកស្តាយ។
១១.ផ្តល់គុណធម៌នៃការនិយាយ
ដឹងពីអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ទោះអ្នកមិនពេញចិត្តនឹងនរណាម្នាក់ក៏ដោយ ចូរទុកសេចក្តីស្រឡាញ់បន្តិចបន្តួច ដើម្បីអាចមើលមុខគ្នាទៅថ្ងៃក្រោយ៕

