៥យ៉ាង ដែលប្តីគួរតែធ្វើដើម្បីប្រពន្ធ ទើបគ្រួសារអាចរស់នៅបានស្ងប់សុខ និងមានសុភមង្គល

Cover Copy Recovered
ការផ្សាយពាណិជ្ជកម្ម

មុនពេលអ្នករៀបការជាមួយនឹងមនុស្សស្រីណាម្នាក់ អ្នកត្រូវដឹងមុនថា នាងជាកូនស្រីដែលធ្លាប់ត្រូវបានឪពុកម្តាយគេថ្នាក់ថ្នមតាំងពីតូចដល់ធំ ដូច្នេះបើអ្នកធ្វើរឿងទាំង៥នេះអោយប្រពន្ធមិនបាន អ្នកប្រៀបដូចជាប្តីអសមត្ថភាពអញ្ចឹង!

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy Recovered
រូបភាពដំណាង

១.កុំប្រើកម្លាំងបាយលើប្រពន្ធរបស់អ្នក

នាងកើតមកដោយគ្មានការវាយដំ ដូច្នេះនាងនឹងមិនអាចទ្រាំទ្រនឹងរឿងមិនសមហេតុផលបែបនេះបានទេ។ គ្មាននរណាម្នាក់មានសិទ្ធិធ្វើបាបអ្នកដទៃខាងរាងកាយឡើយ។ ប្រសិនបើអ្នកធ្វើបែបនោះ អ្នកនឹងមិនទទួលបានការអភ័យទោសឡើយ មិនថាអ្នកមានហេតុផលអ្វីក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

មានគន្លឹះតូចមួយដែលអ្នកត្រូវយកចិត្តទុកដាក់។ នៅពេលឈ្លោះជាមួយស្ត្រី កុំនិយាយច្រើនពេក គ្រាន់តែនិយាយហេតុផលរបស់អ្នក រួចនៅអោយស្ងៀមទៅ នោះការឈ្លោះប្រកែកនឹងឆាប់ចប់។ ស្តាប់ខ្ញុំ ទុកឲ្យនាងជាអ្នកបញ្ចប់ការឈ្លោះប្រកែកគ្នា។ ប្រសិនបើអ្នកធ្វើបែបនោះ ជ័យជម្នះនឹងជារបស់អ្នក!

 

ការផ្សាយពាណិជ្ជកម្ម
Photo_2025 11 02_13 49 28
រូបភាពដំណាង

២. ពេលខ្លះគួរតែចូលទៅក្នុងផ្ទះបាយជាមួយប្រពន្ធរបស់អ្នក

ប្រសិនបើអ្នកមិនដឹងពីរបៀបចម្អិនអាហារ វាមិនអីទេ គោលបំណងរបស់អ្នកនៅក្នុងផ្ទះបាយមិនមែនដើម្បីចម្អិនអាហារទេ ព្រោះប្រពន្ធរបស់អ្នកនឹងមិនត្រូវការអ្នកធ្វើវាទេ។ ប៉ុន្តែអ្វីដែលនាងត្រូវការគឺវត្តមានរបស់អ្នកដែលបង្ហា្ពីការចេះជួយសម្រាលបន្ទុក។ ខ្ញុំក៏ជាស្ត្រីម្នាក់ដែរ ខ្ញុំយល់រឿងនេះច្បាស់ជាងអ្នកណាៗទាំងអស់! ប្រពន្ធរបស់អ្នកគ្រាន់តែអ្នកអោយអ្នកជួយលាងបន្លែ ឬ ហុចនេះហុចនោះ តែប៉ុណ្ណឹងនាងគឺរីករាយណាស់ទៅហើយ វាល្អជាងនាងកំពុងរវល់ធ្វើម្ហូបតែអ្នកបែរជាអង្គុយមើលទូរទស្សន៍ធ្វើព្រងើយដែរ។

ការផ្សាយពាណិជ្ជកម្ម

៣.ពេលដែលស្ត្រីមានផ្ទៃពោះគឺជាពេលវេលាដ៏លំបាក និងរីករាយបំផុត

នោះនឹងជាពេលវេលានៃការលំបាកជាច្រើនចាប់ពីការមានផ្ទៃពោះរហូតដល់ការចិញ្ចឹមកូន។ ចូរនៅទីនោះដើម្បីគាំទ្រប្រពន្ធរបស់អ្នកក្នុងអំឡុងពេលនោះ។ សូមឱ្យនាងមានអារម្មណ៍ពោរពេញដោយសេចក្តីស្រឡាញ់ជានិច្ច ព្រោះនាងហ៊ានលះបង់សូម្បីតែជីវិតដើម្បីសាងគ្រួសារពិតប្រាកដមួយអោយអ្នក។

ការផ្សាយពាណិជ្ជកម្ម

 

Photo_2025 11 02_13 49 35
រូបភាពដំណាង

៤. នៅក្បែរប្រពន្ធរបស់អ្នក ព្រោះនាងឯកោខ្លាំងណាស់នៅក្នុងគ្រួសារ

ការផ្សាយពាណិជ្ជកម្ម

ពេលកូនស្រីរៀបការ នាងបាន “បោះបង់ចោល” គ្រួសារខ្លួនឯង ដើម្បីមករស់នៅជាមួយគ្រួសាររបស់អ្នក។ នាងត្រូវតែស្គាល់សមាជិកគ្រួសារទាំងអស់តាំងពីដំបូង លើកលែងតែអ្នក។ នាងមានតែការគាំទ្រមួយប៉ុណ្ណោះ គឺអ្នក។ សម្រាប់នាងសមាជិកផ្សេងទៀតទាំងអស់ គ្រាន់តែជា “មនុស្សចម្លែក” ដែលអ្នកមិនធ្លាប់ស្គាល់ពួកគេពីមុនមកប៉ុណ្ណោះ។

ពេលអ្នករៀបការ អ្វីៗនៅតែដដែល។ ពេលនាងរៀបការ អ្វីៗហាក់ដូចជាផ្លាស់ប្តូរ ហើយនឹងមានពេលខ្លះដែលប្រពន្ធរបស់អ្នកមានអារម្មណ៍ឯកោ។ ដូច្នេះចូរធ្វើជាស្វាមីល្អ ដែលអាចយល់ពីអារម្មណ៍ប្រពន្ធរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

 

Photo_2025 11 02_13 49 22
រូបភាពដំណាង

៥. ធ្វើជាបុរសពិតក្នុងទំនាក់ទំនង “៣ផ្លូវ”

ការផ្សាយពាណិជ្ជកម្ម

អ្នកដឹងទេ ម្តាយក្មេក និងកូនប្រសាស្រីគឺជារឿងដ៏រសើបជាងគេ។ អ្នកនឹងមានពេលវេលាលំបាកនៅចំកណ្តាលប្រសិនបើវាជាទំនាក់ទំនង “បាយមិនចូល ស៊ុបមិនឆ្ងាញ់”។

មនុស្សគ្រប់គ្នានឹងមានហេតុផលរៀងៗខ្លួន។ ចំពោះអ្នក ចូរធ្វើជាចំណងរវាងពួកគេ ពោលគឺដើម្បីស្ត្រីពីរនាក់ដែលស្រឡាញ់អ្នកបំផុតក្នុងលោក។
កុំឲ្យម្តាយរបស់អ្នកមានអារម្មណ៍ថាគាត់បានបាត់បង់កូនប្រុស ហើយប្រពន្ធរបស់អ្នកមានអារម្មណ៍ថាស្វាមីរបស់គាត់ទន់ខ្សោយ។ ទំនាក់ទំនងណាក៏ដោយបើអាចដោះស្រាយបាន ចូរអ្នកព្យាយាមអោយអស់ពីសមត្ថភាព៕

ការផ្សាយពាណិជ្ជកម្ម