ទម្លាប់ញ៉ាំអាហារទាំង ៥ របស់ជនជាតិជប៉ុន ដែលជួយឱ្យពួកគេមានអាយុវែង រាងស្អាត និងមានសុខភាពល្អ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ជនជាតិជប៉ុនមានភាពល្បីល្បាញដោយសារការរស់នៅបានយូរ មានសុខភាពល្អ និងរក្សារាងដោយមិនធ្វើតាមរបបអាហារតឹងរ៉ឹង។ អាថ៌កំបាំងស្ថិតនៅក្នុងទម្លាប់នៃការញ៉ាំដ៏ទន់ភ្លន់របស់ពួកគេ ដែលអ្នកណាក៏អាចរៀនតាមបាន។ នេះជាទម្លាប់ទាំង ៥ ដែលគួរអនុវត្តជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកចង់មានអាយុវែងដូចជនជាតិជប៉ុន៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

១.ញ៉ាំឲ្យបានគ្រប់គ្រាន់ តែកុំអោយឆ្អែតពេក

ជនជាតិជប៉ុនមានគោលការណ៍ដ៏ល្បីល្បាញមួយគឺ hara hachi bu ដែលមានន័យថាគ្រាន់តែញ៉ាំរហូតដល់ ឆ្អែត 80% គឺត្រូវឈប់។ វាស្តាប់ទៅសាមញ្ញ ប៉ុន្តែនេះឆ្លុះបញ្ចាំងពីការយល់ដឹងអំពីរាងកាយ និងការគោរពចំពោះអារម្មណ៍នៅពេលញ៉ាំ ពួកគេមិនបង្ខំខ្លួនឯងឱ្យ “ញុំទាល់តែហល់” នោះទេ។

ការផ្សាយពាណិជ្ជកម្ម

នៅពេលអ្នកអនុវត្តទម្លាប់នេះ អ្នកនឹងដឹងថា៖ ការញ៉ាំយឺតៗ ទំពារឱ្យបានហ្មត់ចត់ និងផ្តោតលើអាហារនឹងជួយឱ្យអ្នកមានអារម្មណ៍កាន់តែច្បាស់នូវសញ្ញានៃភាពពេញលេញពីរាងកាយ។ វាមិនត្រឹមតែស្រាលនៅលើក្រពះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងងាយស្រួលក្នុងការគ្រប់គ្រងទម្ងន់ដោយមិនចាំបាច់តមអាហារយ៉ាងពិបាក។

២.ផ្តល់អាទិភាពដល់អាហារស្រស់ ធម្មជាតិ និងកែច្នៃតិចតួច

ការផ្សាយពាណិជ្ជកម្ម

ម្ហូបជប៉ុនមានភាពល្បីល្បាញដោយសារភាពបរិសុទ្ធ និងភាពសាមញ្ញ។ ពីសាស៊ីមី ត្រីឆៅ ដល់បន្លែស្ងោរ ស៊ុបមីសូ អ្វីគ្រប់យ៉ាងរក្សាបាននូវរសជាតិដើមរបស់វាស្ទើរតែទាំងអស់។ ពួកគេមិនមានទម្លាប់ប្រើប្រាស់ប្រេងច្រើន ស្ករ ឬ គ្រឿងទេសខ្លាំងនោះទេ ផ្ទុយទៅវិញ វាគឺជាតុល្យភាពរវាងជាតិផ្អែមធម្មជាតិ ប្រៃតិចតួច និង umami ពីអាហារដែលមានជាតិ fermented ដូចជា miso ទឹកស៊ីអ៊ីវ ឬ dashi ។

ជនជាតិជប៉ុនក៏បរិភោគបន្លែច្រើនដូចជា សារ៉ាយ និងសណ្ដែកផងដែរ។ អាហារទាំងនេះមិនត្រឹមតែសម្បូរជាតិសរសៃ និងវីតាមីនប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃទៀតផង។

ការផ្សាយពាណិជ្ជកម្ម

៣.បរិភោគត្រីច្រើន សាច់ក្រហមតិច

ខុសពីប្រទេសលោកខាងលិចជាច្រើន ដែលសាច់គោ និងសាច់ជ្រូកតែងតែបង្កើតជារបបអាហារភាគច្រើន ប្រជាជនជប៉ុនចូលចិត្តត្រីសមុទ្រ អាហារសមុទ្រ និងតៅហ៊ូ។ ត្រីមិនត្រឹមតែសម្បូរប្រូតេអ៊ីនដែលងាយរំលាយប៉ុណ្ណោះទេ ថែមទាំងផ្តល់អូមេហ្គា 3 ដែលជាប្រភេទខ្លាញ់ល្អសម្រាប់បេះដូង និងខួរក្បាល។

ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ មិនមែនគ្រប់គ្នាសុទ្ធតែមានលក្ខខណ្ឌក្នុងការទទួលទានត្រីស្រស់ជារៀងរាល់ថ្ងៃដូចជនជាតិជប៉ុននោះទេ។ ប៉ុន្តែទម្លាប់នៃការប្តូរពីសាច់ក្រហមទៅជាត្រី ឬ តៅហ៊ូពីរបីដងក្នុងមួយសប្តាហ៍គឺជាការផ្លាស់ប្តូរដ៏ធំមួយរួចទៅហើយ។ អាហារបែបនេះ វាមានភាពស្រាលនៅលើក្រពះ និងជួយឱ្យរាងកាយ “កាត់បន្ថយបន្ទុក” នៃការរំលាយអាហារជាតិខ្លាញ់ឆ្អែត។

 

ការផ្សាយពាណិជ្ជកម្ម
1679511773776
រូបភាពដំណាង

៤.អាហារដែលមានសុខភាពល្អ ផ្តើមចេញពីចិត្ត

រឿងមួយដែលងាយកត់សម្គាល់នៅពេលសង្កេតមើល ប្រជាជនជប៉ុនញ៉ាំគឺការគោរពដែលពួកគេមានចំពោះអាហាររបស់ពួកគេ។ ពួកគេមិនញ៉ាំអាហារពេលធ្វើការ ហើយក៏មិនប្រញាប់ញ៉ាំអាហារឲ្យអស់ឆាប់ដែរ។ ផ្ទុយទៅវិញ ពួកគេចូលចិត្តញុំាដោយស្ងប់ស្ងាត់ យឺត និងពេញចិត្តចំពោះមុខម្ហូបនីមួយៗ មិនថាវាគ្រាន់តែជាបាយសមួយចាន ឬ តៅហ៊ូឆ្អិនមួយដុំនោះទេ។

ការផ្សាយពាណិជ្ជកម្ម

វប្បធម៌នៃទម្លាប់និយាយអរគុណទៅកាន់ម្ហូបដែលញុំា “itadakimasu” (ការសុំការអនុញ្ញាតឱ្យទទួល) មុនពេលទទួលទានអាហារ និង “gochisousama deshita” (អរគុណសម្រាប់អាហារដ៏ឈ្ងុយឆ្ងាញ់) បន្ទាប់ពីបរិភោគ – មិនមែនគ្រាន់តែជាពាក្យប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយសម្រាប់ពួកគេក្នុងការបង្រៀនខ្លួនឯងឱ្យដឹងគុណចំពោះអ្វីដែលចូលទៅក្នុងខ្លួនរបស់ពួកគេ។

៥.តែបៃតង និងគ្រឿងទេសរសជាតិស្រាលៗ

ការផ្សាយពាណិជ្ជកម្ម

អ្នកនឹងកម្រឃើញប្រជាជនជប៉ុនផឹកភេសជ្ជៈជាមួយអាហារណាស់។ តែបៃតងគឺជាជម្រើសដ៏ពេញនិយមមួយ – ស្រាល គ្មានជាតិស្ករ ជួយដល់ការរំលាយអាហារ និងនាំមកនូវអារម្មណ៍ស្រស់ស្រាយ។

គ្រឿងទេសក៏ត្រូវបានរក្សាទុកយ៉ាងតិចបំផុត។ ពួកគេជ្រើសរើសខ្ញី ល្ង ទឹកស៊ីអ៊ីវស្រាល ជំនួសឱ្យទឹកស៊ីអ៊ីវដិត។ ការជ្រើសរើសនីមួយៗគឺសំដៅទៅលើភាពស្រាល និងសន្សំសំចៃ – មិនត្រឹមតែសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែពួកគេជឿថា៖ ការញ៉ាំគួរតែជាផ្នែកធម្មជាតិនៃជីវិត មិនមែនជាការប្រយុទ្ធជាមួយនឹងកាឡូរី ឬ ម៉ឺនុយរឹងនោះទេ។

 

Thoi Quen An Uong Cua Nguoi Nhat Giup Song Lau 1 1114
រូបភាពដំណាង

ការរក្សារបបអាហារដែលមានសុខភាពល្អមិនមែនមានន័យថាបោះបង់ទម្លាប់ចាស់ទាំងអស់ ឬ បង្ខំខ្លួនឯងឱ្យធ្វើតាមរបបតឹងរ៉ឹងពេកនោះទេ។ ជនជាតិជប៉ុនបានបង្ហាញឱ្យឃើញ៖ គ្រាន់តែដឹងឱ្យបានគ្រប់គ្រាន់ ជ្រើសរើសអាហារដែលមានប្រយោជន៍ និងទទួលទានដោយគោរព រាងកាយនឹងសម្របខ្លួនឱ្យមានសុខភាពល្អជារៀងរាល់ថ្ងៃ។

ប្រសិនបើអ្នកចង់ចាប់ផ្តើមដំណើររបស់អ្នកទៅរកសុខភាពល្អ អ្នកប្រហែលជាមិនចាំបាច់មើលទៅឆ្ងាយទេ គ្រាន់តែចាប់ផ្តើមជាមួយនឹងអាហារសាមញ្ញៗរបស់អ្នកផ្ទាល់ ដូចដែលជនជាតិជប៉ុនបានធ្វើជាច្រើនសតវត្សមកហើយ៕

ការផ្សាយពាណិជ្ជកម្ម