ការលាងសម្អាតសក់ជាមួយស្រាបៀរជួយឱ្យសក់កាន់តែរឹងមាំ ភ្លឺរលោង និងជំរុញឱ្យសក់ដុះថ្មី។ ស្រាបៀរមិនត្រឹមតែជាភេសជ្ជៈដែលមានជាតិអាល់កុលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតជាច្រើនក្នុងជីវិតផងដែរ។ ស្រាបៀរអាចប្រើសម្រាប់លាងសម្អាតសក់ ដើម្បីជួយឱ្យសក់កាន់តែរឹងមាំ ភ្លឺរលោង និងក្រាស់ជាងមុន។

#តើការលាងសម្អាតសក់ជាមួយស្រាបៀរមានប្រយោជន៍អ្វីខ្លះ?
– ស្រាបៀរត្រូវបាន fermented ពី hops និង barley ដែលមានសារធាតុចិញ្ចឹមដ៏មានតម្លៃជាច្រើនដែលជួយស្តារសក់ស្ងួត ខូច កាត់បន្ថយជ្រុះសក់ និងជំរុញការលូតលាស់សក់។
– ស្រាបៀរមានសមាសធាតុស៊ីលីកាដែលជួយឱ្យឫសសក់កាន់តែរឹងមាំ ក្រាស់ និងរលោង។
– ស្រាបៀរមានជាតិអាស៊ីត ដូច្នេះវាជួយសម្អាតស្បែកខ្លាញ់ ជួយកម្ចាត់ជាតិប្រេងលើស ជួយគ្រប់គ្រងជាតិប្រេង និងរក្សាសក់ឱ្យដុះវែង។
១.វិធីលាងសក់របស់អ្នកជាមួយស្រាបៀរ និងវីតាមីន B1
នេះជាវិធីជំរុញការលូតលាស់សក់ និងធ្វើឱ្យសក់របស់អ្នករឹងមាំ និងមានសុខភាពល្អ។
អ្នកត្រូវបើកកំប៉ុង/ដបស្រាបៀរ ហើយទុកវាចោលមួយយប់។ បន្ទាប់មកដាក់ស្រាបៀរចូលក្នុងកំប៉ុងមួយ ដោយបន្ថែមគ្រាប់វីតាមីន B1 ប្រហែល១០គ្រាប់ ហើយកូររហូតដល់រលាយ។ ប្រើទឹកនេះផ្សើមសក់របស់អ្នក ហើយម៉ាស្សាថ្នមៗប្រហែល ១០ នាទី រួចលាងសម្អាតនឹងទឹកស្អាត។

២.វិធីព្យាបាលសក់ជាមួយស្រាបៀរនិងស៊ុតមាន់
ស៊ុតមាន់មានផ្ទុកនូវ biotin ប្រូតេអ៊ីន lutein វីតាមីន B ជាច្រើន ដែលល្អសម្រាប់ការលូតលាស់សក់។ ការព្យាបាលសក់ជាមួយស្រាបៀរ និងស៊ុតមាន់ នឹងជួយឱ្យសក់កាន់តែភ្លឺរលោង និងរឹងមាំ។ ជាងនេះទៅទៀត ស្រាបៀរក៏នឹងជួយបិទបាំងក្លិនត្រីរបស់ស៊ុតមាន់ កាត់បន្ថយក្លិនមិនល្អដែលបន្សល់នៅលើសក់។
អ្នកត្រូវការពងមាន់មួយ លាយជាមួយស្រាបៀរប្រហែល 50ml (ទុកចោលប្រហែល ១យប់ដើម្បីឱ្យជាតិអាល់កុលហួត)។ លាបល្បាយនេះលើសក់របស់អ្នកឱ្យស្មើៗគ្នា ហើយម៉ាស្សាថ្នមៗប្រហែល 5 នាទី បន្ទាប់មកលាបសក់របស់អ្នកប្រហែល 20 នាទី។ ជាចុងក្រោយ លាងសក់របស់អ្នកជាមួយសាប៊ូកក់សក់ ដើម្បីសម្អាតសក់របស់អ្នក។
៣.វិធីព្យាបាលសក់ជាមួយស្រាបៀរនិងទឹកឃ្មុំ
ទឹកឃ្មុំមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលជួយកែលម្អសក់ស្ងួត បែកចុងយ៉ាងមានប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នារវាងទឹកឃ្មុំ និងស្រាបៀរនឹងជួយឱ្យសក់របស់អ្នកកាន់តែរលោង និងស្តារសក់ដែលខូច។
អ្នកត្រូវលាយទឹកឃ្មុំប្រហែល 3 ស្លាបព្រាបាយជាមួយស្រាបៀរ 50ml (ស្រាបៀរដែលបើកហើយទុកចោលមួយយប់)។ លាបល្បាយលើសក់របស់អ្នកឱ្យស្មើៗគ្នា ហើយម៉ាស្សាថ្នមៗ ហើយទុកវាចោលប្រហែល 30 នាទី។ បន្ទាប់មក កក់សក់របស់អ្នកជាមួយសាប៊ូកក់សក់ដូចធម្មតា។

#ចំណាំពេលកក់សក់
ការកក់សក់របស់អ្នកជាមួយនឹងស្រាបៀរនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សក់របស់អ្នក ប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួនខាងក្រោមដើម្បីធានាបាននូវប្រសិទ្ធភាព។
អ្នកត្រូវបើកដប/កំប៉ុងស្រាបៀរ ហើយទុកវាចោលមួយយប់ ឬ ទុកវានៅខាងក្រៅយ៉ាងហោចណាស់ 3 ម៉ោង ដើម្បីឱ្យជាតិអាល់កុល និងកាបូនឌីអុកស៊ីតនៅក្នុងស្រាបៀរអាចហួតបានទាំងស្រុងមុនពេលប្រើប្រាស់។ នេះជួយការពារសក់របស់អ្នកពីការស្ងួត និងខូច៕

