ហោរាសាស្ត្រសម្រាប់ឆ្នាំ២២០២៦-២០២៧ សត្វរាសីទាំង៣នេះ នឹងត្រូវបានគេជួយជ្រោមជ្រែងនិងមានទ្រព្យសម្បត្តិច្រើន។

១.ឆ្នាំរោង
ហោរាសាស្ត្រសម្រាប់ ២ឆ្នាំខាងមុខនេះ ជាឆ្នាំអំណោយផលសម្រាប់អ្នកកើតឆ្នាំរោង ជាពិសេសការងារ និងសំណាង។ ដោយមានការគាំទ្រពីដួងតារាល្អៗ អ្នកដែលកើតក្នុងឆ្នាំរោងនឹងមានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន និងបញ្ជាក់ជំហររបស់ពួកគេ។
ក្នុងអាជីព នេះគឺជាពេលវេលាសម្រាប់អ្នកមានពន្លឺក្នុងការងារ។ គម្រោង ឬ ផែនការធំៗទំនងជាជោគជ័យ ប្រសិនបើអ្នកចេះចាប់យកឱកាស។ អ្នកជំនួញអាចជួបដៃគូដែលមានសក្តានុពល ពង្រីកទីផ្សារ។
ទ្រព្យសម្បត្តិ៖ ហិរញ្ញវត្ថុមានស្ថិរភាព លទ្ធភាពប្រមូលលុយបានច្រើន។ ទោះជាយ៉ាងណាក៏ដោយត្រូវប្រុងប្រយ័ត្នជាមួយនឹងការវិនិយោគដែលមានហានិភ័យ។
២.ឆ្នាំជូត
ហោរាសាស្ត្រសម្រាប់ឆ្នាំ២២០២៦-២០២៧ នឹងនាំមកនូវឱកាសជាច្រើនសម្រាប់អ្នកកើតឆ្នាំជូត ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ និងទំនាក់ទំនងសង្គម។ ផ្កាយព្រះអាទិត្យរះលើអ្នក ជួយអ្នកឱ្យភ្លឺ និងទាក់ទាញការចាប់អារម្មណ៍។
ការងារអ្នកកើតឆ្នាំជូត នឹងឃើញការងារអំណោយផល ជាពិសេសអ្នកប្រកបការងារច្នៃប្រឌិត ឬ មុខជំនួញ។ ទំនាក់ទំនងសង្គមនឹងជួយអ្នកពង្រីកឱកាសផ្សព្វផ្សាយរបស់អ្នក។
ទ្រព្យសម្បត្តិច្រើន មានលទ្ធភាពទទួលបានប្រាក់ចំណូលដែលមិនរំពឹងទុកពីការវិនិយោគ ឬ គម្រោងខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែជៀសវាងការចំណាយខ្ជះខ្ជាយ។ មនុស្សនៅលីវអាចជួបមនុស្សត្រឹមត្រូវតាមរយៈទំនាក់ទំនងសង្គម។ អ្នកដែលរៀបការហើយគួរតែយកចិត្តទុកដាក់លើការប្រាស្រ័យទាក់ទងគ្នាដើម្បីជៀសវាងការឈ្លោះប្រកែកគ្នាបន្តិចបន្តួច។

៣.ឆ្នាំខាល
ហោរាសាស្ត្រសម្រាប់២ឆ្នាំខាងមុខ គឺជាឆ្នាំដែលពោរពេញដោយថាមពល និងឱកាសសម្រាប់អ្នកកើតឆ្នាំខ្លា។ ដោយមានការជួយជ្រោមជ្រែងពីតារាហុងឡូវ នោះលោកអ្នកនឹងមានសំណាងទាំងការងារ និងរឿងស្នេហា ។
មានជំហានទៅមុខជាច្រើនក្នុងការងារ ជាពិសេសប្រសិនបើអ្នកហ៊ានសាកល្បងវិស័យថ្មី។ ទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើនឹងជួយអ្នកទៅបានឆ្ងាយ។ ហិរញ្ញវត្ថុមានភាពប្រសើរឡើង អ្នកអាចទទួលប្រាក់ពីគម្រោងមុនៗ។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវប្រុងប្រយ័ត្នជាមួយប្រតិបត្តិការធំៗ។

អ្នកនៅលីវមានឱកាសជួបគូពិត រីអ្នកដែលរៀបការហើយនឹងមានគ្រារ៉ូមែនទិកជួយឱ្យអារម្មណ៍កក់ក្តៅឡើង។ សុខភាពគឺល្អ ប៉ុន្តែអ្នកគួរតែជៀសវាងសកម្មភាពប្រថុយប្រថាន ដើម្បីជៀសវាងការរងរបួស៕

