អាពាហ៍ពិពាហ៍មិនត្រឹមតែជារឿងរបស់មនុស្សពីរនាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណងមិត្តភាពជាមួយគ្រួសារប្តីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីជាច្រើនធ្លាក់ក្នុងភាពវេទនា ដោយសារតែគ្រួសាររបស់ប្តីមានទម្លាប់ គំនិត និងអាកប្បកិរិយាអាក្រក់។
អ្នកចិត្តសាស្រ្តនិយាយថាស្ត្រីជាច្រើននៅតែជឿខុសថា អាពាហ៍ពិពាហ៍ដែលមិនល្អគឺមានតែហេតុផលមួយគត់ នោះគឺជាការក្បត់ចិត្ត។ ប៉ុន្តែតាមការពិត មានអ្វីមួយដែលគួរឱ្យភ័យខ្លាចជាងការផិតក្បត់ទៅទៀត នោះគឺជាអារម្មណ៍នៃការថប់ដង្ហើមផ្លូវចិត្ត នៅពេលដែលស្វាមី និងក្រុមគ្រួសារតែងតែទាមទារការលះបង់ និងការអត់ធ្មត់ពីប្រពន្ធដោយគ្មានលក្ខខណ្ឌ។
ជម្លោះដែលមើលទៅជារឿងតូចតាចដែលត្រូវបានស្តីបន្ទោសដូចជា មិនបានបម្រើឪពុកក្មេកម្តាយក្មេកល្អ ចិត្តអាក្រក់ជាមួយសាច់ថ្លៃ ទាំងនេះគឺជាសញ្ញានៃការរំលោភព្រំដែនយ៉ាងធ្ងន់ធ្ងរដែលមនុស្សភាគច្រើនមើលរំលង។

អ្នកជំនាញបានកំណត់ប្រភេទទូទៅចំនួន៣នៃគ្រួសារសាច់ថ្លៃអាក្រក់៖
១.ប្រភេទ “ជញ្ជក់ឈាម”៖ ចាត់ទុកកូនប្រសាស្រីដូចកាបូបលុយ តែងតែសុំ និងដាក់បន្ទុកគ្រួសារទាំងអស់ទៅលើនាង។
២.ប្រភេទនៃការគ្រប់គ្រង៖ ពីរឿងធំដូចជាហិរញ្ញវត្ថុ រហូតដល់រឿងតូចតាចដូចជាពណ៌នៃវាំងននបន្ទប់គេង ពួកគេត្រូវតែអោយកូនប្រសារស្រី ឬ ប្រពន្ធគោរពតាម។
៣.ប្រភេទពុតត្បុត៖ យកច្បាប់ប្រពៃណីដ៏ឃោរឃៅមកដាក់សម្ពាធលើកូនប្រសា ចំណែកកូនប្រសាទោះធ្វើអ្វីក៏មិនដែលត្រូវបានគេផ្តល់ការពេញចិត្តដែរ។

យោងតាមអ្នកជំនាញ គ្រួសារដែលមានសុភមង្គលត្រូវដំណើរការដូចរង្វង់ផ្ចិត៖ កណ្តាលគឺប្ដីប្រពន្ធ បន្ទាប់មកគ្រួសារទាំងពីរ ហើយខាងក្រៅរង្វង់គឺសង្គម។ នៅពេលដែលវដ្តដំណើរនេះត្រូវបានបញ្ច្រាស សោកនាដកម្មអាចកើតឡើងយ៉ាងងាយស្រួល។ ជាឧទាហរណ៍ គូស្វាមីភរិយាវ័យក្មេងមួយគូបានប្រកាន់ខ្ជាប់នូវទម្លាប់នៃការទុកពេលមួយថ្ងៃក្នុងមួយសប្តាហ៍សម្រាប់គ្នាទៅវិញទៅមក ទោះបីជារវល់យ៉ាងណាក៏ដោយ។ ការតស៊ូនោះបានជួយពួកគេបង្កើតឡើងវិញជាបណ្តើរៗនូវព្រំដែនដែលមានសុខភាពល្អ និងធ្វើឱ្យទំនាក់ទំនងរួមរបស់ពួកគេកាន់តែមានភាពជិតស្និទ្ធ។
ដើម្បីទប់ទល់ ស្ត្រីគួរតែរៀបចំ “អាវុធទន់”៖ ការកត់ត្រានៅពេលដែលត្រូវបានគេប្រមាថ ការកំណត់ហិរញ្ញវត្ថុតាមរយៈគណនីរួម ឬ សុំឱ្យស្វាមីធ្វើជា “អ្នកបកប្រែ” រវាងមនុស្សទាំងពីរជំនាន់។ សំខាន់ជាងនេះទៅទៀត ស្វាមីត្រូវបង្ហាញតួនាទីជាដៃគូ ត្រូវតែក្រោកឈរការពារប្រពន្ធពីការស្តីបន្ទោសរបស់ម្តាយក្មេកគឺគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរស្ថានភាពគ្រួសារហើយ។
អ្នកស្រាវជ្រាវអាពាហ៍ពិពាហ៍បញ្ជាក់ថាស្នេហាស្ថិតស្ថេរមិនមែនមកពីការលះបង់គ្មានទីបញ្ចប់នោះទេ។ អាពាហ៍ពិពាហ៍គឺដូចជាក្រុមហ៊ុនមួយ ដែលទាមទារអោយ មនុស្សម្នាក់ៗត្រូវមានកម្រិត និងការទទួលខុសត្រូវច្បាស់លាស់។ គូស្វាមីភរិយាដែលមានសុភមង្គលច្រើនតែដឹងពីរបៀប “បិទទ្វារ” ចំពោះមតិសាធារណៈ និង “បើកទ្វារ” ដើម្បីការយល់ដឹង និងមិត្តភាព៕

