ក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ ដោយមានជំនួយពីមនុស្សខ្ពង់ខ្ពស់ ជោគវាសនារបស់សត្វរាសីចក្រខ្លះនឹងប្រែប្រួលយ៉ាងខ្លាំង រហូតដល់ពួកគេមិនបាច់ធ្វើអ្វីគ្រាន់តែអង្គុយស្ងៀម នោះសំណាងនឹងចូលមកដោយឯកឯង។
ហោរាសាស្ត្រទស្សន៍ទាយថាក្នុង១០០ថ្ងៃខាងមុខនេះ រាសីរបស់សត្វទាំង១២នឹងមានភាពខុសគ្នាយ៉ាងខ្លាំង។ បើមានឆ្នាំខ្លះមានសំណាង មានលុយកាក់ ស្នេហា និងការងារប្រព្រឹត្តទៅដោយរលូន នោះនឹងមានឆ្នាំខ្លះទៀតត្រូវឆ្លងកាត់ឧបសគ្គច្រើន មានទុក្ខមិនស្រាកស្រាន្ត។

#សត្វ ៣ រាសី ទទួលបានអ្វីដែលពួកគេចង់បាន ដោយមិនចាំបាច់សុំ
១.ឆ្នាំខ្លា – ហ៊ុំព័ទ្ធដោយផ្កាយសំណាង
អ្នកកើតឆ្នាំខ្លាគឺជាមនុស្សរឹងមាំ ហ៊ានគិត និងហ៊ានធ្វើ។ ក្នុងរយៈពេល ១00 ថ្ងៃខាងមុខ ពួកគេនឹងមានសំណាងល្អជាបន្តបន្ទាប់៖
– នៅកន្លែងធ្វើការនឹងមានមនុស្សខ្ពង់ខ្ពស់គាំទ្រពួកគេ ដែលធ្វើឱ្យវាងាយស្រួលក្នុងការទទួលបានការតម្លើងឋានៈ ឬ ចុះកិច្ចសន្យាដ៏មានតម្លៃ។
– លុយកាក់ហូរចូល ការវិនិយោគនឹងទទួលបានប្រាក់ចំណេញ ហើយអាជីវកម្មនឹងរីកចម្រើនលឿន។
– កិច្ចការស្នេហាក៏នឹងអំណោយផលដែរ អ្នកនៅលីវនឹងជួបដៃគូល្អដោយងាយ។
– ខ្លាមិនបាច់បួងសួងច្រើនទេ សំណាងនឹងមកដោយស្វ័យប្រវត្តិ។
២.ឆ្នាំនាគ – សុភមង្គលទ្វេដង
នាគត្រូវបានគេចាត់ទុកថាជាសត្វរាសីចក្រដែលមានជោគវាសនាល្អបំផុត។ ក្នុងរយៈពេល ១00 ថ្ងៃខាងមុខ ភាពស្និទ្ធស្នាលនឹងបញ្ចូលគ្នា ដែលជួយពួកគេឱ្យសម្រេចបានជោគជ័យ។
– លុយហូរចូលដូចទឹក ចាយដោយសេរីក៏នៅតែសល់លុយច្រើន
– គ្រួសារមានភាពសុខសាន្ត ស្នេហាមានសុភមង្គល អាជីពការងារបានសម្រេច
– នេះជាសម័យដែលនាគ«ឡើងលើពពក» មិនបាច់បន់ស្រន់ក៏ជីវិតរលូន

៣.ឆ្នាំជ្រូក – ឋានសួគ៌បញ្ជូនសំណាង
ជ្រូកមានចរិតស្លូតបូត ងាយត្រូវបានគេស្រឡាញ់ និងជួយដោយមនុស្សថ្លៃថ្នូរ។ ក្នុងរយៈពេល ១00 ថ្ងៃខាងមុខ ពួកគេមានឱកាសជាច្រើនក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ ពីការងារទៅជាសំណាង។
– ធ្វើការងារមួយបានដប់ បើការងារលំបាកមានមនុស្សនៅពីក្រោយចាំជួយ។
– ជីវិតមានភាពចម្រុងចម្រើន មានស្មារតីសុខស្រួល សំណាងដើរតាម។
– ជ្រូកគ្រាន់តែរស់នៅយ៉ាងស្ងប់ស្ងាត់ សោយសុខជាមួយអ្វីដែលខ្លួនមាន។

#រាសីចក្រដែលធ្លាក់ចុះ
១.ឆ្នាំម្សាញ់ – ជួបទុក្ខគ្រប់បែបយ៉ាង
ផ្ទុយទៅវិញ ហោរាសាស្ត្រទស្សន៍ទាយថា អ្នកកើតឆ្នាំម្សាញ់ នឹងជួបការលំបាកច្រើនក្នុងរយៈពេល ១០០ថ្ងៃខាងមុខ។
– ការងារងាយនឹងវិនាសដោយជនខិលខូច ការងារទោះប្រឹងប្រែងច្រើន ប៉ុន្តែលទ្ធផលមិនសក្តិសម។
– ហិរញ្ញវត្ថុប្រែប្រួល លុយចូលតិចតួចតែចំណាយច្រើន។
– ស្នេហាក៏ងាយនឹងមានជម្លោះ អស់កម្លាំងផ្លូវចិត្ត។
– នេះជាពេលដែលអ្នកកើតឆ្នាំម្សាញ់ ត្រូវរក្សាភាពស្ងប់ស្ងៀម ចៀសវាងការប្រញាប់ប្រញាល់។ ការលំបាកគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ត្រូវចេះអត់ធ្មត់ បន្ទាប់មកក្រោយពេលលំបាកខ្លាំងនឹងមកដល់សម័យសន្តិភាព៕

