ត្រីត្រូវបានគេចាត់ទុកថាជាប្រភពអាហារមាសសម្រាប់សុខភាពតាំងពីយូរយារណាស់មកហើយ ដោយសាច់ត្រីសម្បូរទៅដោយប្រូតេអ៊ីន អូមេហ្គា 3 និងវីតាមីនសំខាន់ៗ។ ទោះយ៉ាងណាក៏ដោយមានមនុស្សតិចណាស់ដែលដឹងថាមិនមែនគ្រប់ផ្នែកទាំងអស់នៃត្រីសុទ្ធតែអាចបរិភោគបានទេ។
ផ្នែកខ្លះអាចមានជាតិពុល ហើយថែមទាំងអាចមានគ្រោះថ្នាក់ដូចអាសេនិច ប្រសិនបើបរិភោគខុស។ ខាងក្រោមនេះគឺជា ៥ ផ្នែកនៃត្រីដែលអ្នកគួរចៀសវាងជាដាច់ខាត៖

១.ទឹកប្រមាត់ត្រី – មានគ្រោះថ្នាក់ដល់ជីវិត
ទោះបីជាមនុស្សជាច្រើននៅតែគិតថាវាមានជីវជាតិក៏ដោយ តាមពិតនេះគឺជាផ្នែកមួយដែលមានជាតិពុលបំផុតរបស់ត្រី។ ទឹកប្រមាត់ត្រីមានផ្ទុកជាតិពុលដែលរារាំងប្រព័ន្ធសរសៃប្រសាទ ដែលអាចបណ្តាលឱ្យខ្សោយថ្លើម និងខ្សោយតម្រងនោមស្រួចស្រាវ។ បរិមាណតិចតួចល្មមអាចធ្វើឱ្យចង្អោរ រាគ ឈឺពោះតែបើធ្ងន់ធ្ងរ អាចប្រកាច់ និងអាចស្លាប់បាន។
ករណីពុលច្រើនដែលចូលមន្ទីរពេទ្យជារៀងរាល់ឆ្នាំកើតចេញពីទម្លាប់«ផឹកទឹកប្រមាត់ត្រីដើម្បីបំប៉ន»។ នេះគឺជាការយល់ច្រឡំដ៏គ្រោះថ្នាក់បំផុតដែលអ្នកត្រូវជៀសវាងជាដាច់ខាត។
២.ស្រកីត្រី – សំបុកបាក់តេរី និងប៉ារ៉ាស៊ីត
ស្រកីរបស់ត្រីមានទំនាក់ទំនងផ្ទាល់ជាមួយនឹងទឹកសម្រាប់ដកដង្ហើម ដែលជាកន្លែងដែលបាក់តេរី ប៉ារ៉ាស៊ីត និងរបស់កខ្វក់ប្រមូលផ្តុំយ៉ាងងាយស្រួល។ នៅពេលអ្នកញ៉ាំស្រកីត្រី អ្នកបានញុំាបាក់តេរីយ៉ាងច្រើនចូលទៅក្នុងខ្លួនរបស់អ្នកដោយចៃដន្យ។ ហានិភ័យខ្ពស់នៃការទទួលទានស្រកីត្រីអាចធ្វើឱ្យមានជំងឺរំលាយអាហារ សូម្បីតែការឆ្លងមេរោគប៉ារ៉ាស៊ីត ប្រសិនបើត្រីរស់នៅក្នុងទឹកកខ្វក់។

៣.ពោះវៀនត្រី – កន្លែងដែលមានភាពកខ្វក់ និងជាតិពុល
ពោះវៀនត្រីគឺជាសរីរាង្គរំលាយអាហារ ដែលកាកសំណល់ និងអតិសុខុមប្រាណជាច្រើនកកកុញ។ ប្រសិនបើមិនបានសម្អាតឱ្យបានហ្មត់ចត់ទេ ពោះវៀនត្រីគឺជាសំបុកនៃបាក់តេរីដែលបណ្តាលឱ្យពុលអាហារ។ ត្រីដែលចិញ្ចឹមក្នុងស្រះទឹកស្អុយ ទឹកកខ្វក់ អាចកកកុញលោហធាតុធ្ងន់ និងប៉ារ៉ាស៊ីតដែលមានគ្រោះថ្នាក់ផងដែរ។
៤.ខួរក្បាលត្រី – មិនមែនជា “អាហារបំប៉នខួរក្បាល” ដូចមនុស្សជាច្រើនគិតនោះទេ
មនុស្សជាច្រើនចូលចិត្តញ៉ាំខួរក្បាលត្រីដោយគិតថាវាជួយបន្ថែមសារធាតុចិញ្ចឹមសម្រាប់ខួរក្បាល។ ទោះជាយ៉ាងណាក៏ដោយ តាមការពិត ខួរត្រីមានផ្ទុកកូលេស្តេរ៉ុលអាក្រក់ជាច្រើន ហើយងាយនឹងពុល ប្រសិនបើត្រីរស់នៅក្នុងប្រភពទឹកដែលមិនមានសុវត្ថិភាព។
ការទទួលទានខួរត្រីច្រើនពេកអាចបង្កើនជាតិខ្លាញ់ក្នុងឈាម ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង។ ជាមួយនឹងត្រីដែលចិញ្ចឹមដោយឧស្សាហកម្ម ខួរក្បាលគឺជាកន្លែងដែលសារធាតុពុលពីអាហារ និងថ្នាំអង់ទីប៊ីយោទិចអាចកកកុញបានយ៉ាងងាយស្រួល។ ដូច្នេះ ម្ហូបដែលមើលទៅហាក់ដូចជា “ប្រណិត និងមានជីវជាតិ” មានហានិភ័យដែលអាចកើតមានជាច្រើន។

៥.ភ្នាសខ្មៅនៅក្នុងពោះរបស់ត្រី – កន្លែងដែលជាតិពុលត្រូវបានលាក់
ពេលញែកត្រីចេញ អ្នកនឹងឃើញភ្នាសខ្មៅជាប់នឹងពោះត្រី។ ផ្នែកនេះមានផ្ទុកសារធាតុ lipofuscin ច្រើន ដែលជាសារធាតុពណ៌ដែលអាចកកកុញជាតិពុល។
– ភ្នាសនេះច្រើនតែមានក្លិនស្អុយ និងភាពមិនបរិសុទ្ធ។
– បើញ៉ាំវានឹងប៉ះពាល់ដល់ការរំលាយអាហារ ហើយក្នុងរយៈពេលវែងអាចបង្កគ្រោះថ្នាក់ដល់ថ្លើម។
– ចុងភៅជំនាញតែងតែកោសយកភ្នាសខ្មៅនេះចេញមុនពេលចម្អិនដើម្បីធ្វើឱ្យមុខម្ហូបស្អាតនិងសុវត្ថិភាព។
តើធ្វើដូចម្តេចដើម្បីបរិភោគត្រីប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ?
ត្រីជាអាហារសម្បូរជីវជាតិ ប៉ុន្តែដើម្បីបង្កើនអត្ថប្រយោជន៍ដោយមិននាំគ្រោះមហន្តរាយដល់ខ្លួនអ្នកត្រូវកម្ចាត់ផ្នែកគ្រោះថ្នាក់ទាំង ៥ ដែលបានរៀបរាប់ខាងលើដែលរួមមានដូចជា៖ ថង់ទឹកប្រមាត់ ស្រកី ពោះវៀន ខួរក្បាល និងភ្នាសខ្មៅនៅលើពោះត្រី៕

