ហោរាសាស្ត្របានទស្សន៍ទាយថា រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែសីហា ដល់ថ្ងៃទី ១៥ ខែកញ្ញា រាសីទាំង៣ខាងក្រោមនឹងមានបំណងប្រាថ្នាសម្រេច ការងារកាន់តែរលូនជាងមុន លុយគរដូចភ្នំ សំណាងចាប់ផ្តើមកើតមានឡើងផ្ទួនៗ។

១.ឆ្នាំវក
ក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ អ្នកដែលកើតក្នុងឆ្នាំវក នឹងឈានចូលដំណាក់កាលមាស ដែលសំណាងហិរញ្ញវត្ថុនឹងភ្លឺស្វាង។ ជាមួយនឹងភាពវៃឆ្លាត និងភាពរហ័សរហួន មនុស្សដែលកើតក្នុងឆ្នាំស្វាអាចចាប់យកឱកាសដែលមិននឹកស្មានដល់បានយ៉ាងងាយស្រួល ជាពិសេសទទួលបានប្រាក់ច្រើនពីការឈ្នះរង្វាន់ ឬ ការវិនិយោគនៅពេលត្រឹមត្រូវ។
ហោរាសាស្ត្រនិយាយថា នេះជារយៈពេលដែលមនុស្សកើតឆ្នាំស្វា អាច«ទទួលបានអ្វីដែលខ្លួនប្រាថ្នាចង់បាន»។ ប្រសិនបើអ្នកពេញចិត្តនឹងផែនការអាជីវកម្ម ចូរក្លាហានក្នុងការចាត់វិធានការ។ ជាពិសេសនៅថ្ងៃទី ២០ ខែសីហា ថ្ងៃទី ២៨ ខែសីហា និងថ្ងៃទី ១០ ខែកញ្ញា ត្រូវបានចាត់ទុកថាជាពេលវេលាសំណាងជាពិសេសសម្រាប់ឆ្នាំវក។
សត្វស្វាគួរជឿជាក់លើវិចារណញាណរបស់ខ្លួន ប៉ុន្តែកុំភ្លេចពិចារណាឱ្យបានល្អិតល្អន់។ ការហ៊ានបន្តិច រួមផ្សំជាមួយនឹងការគណនា នឹងជួយអ្នកឱ្យសម្រេចបានជោគជ័យដ៏អស្ចារ្យ។

២.ឆ្នាំមមី
មនុស្សដែលកើតឆ្នាំសេះនឹងស្វាគមន៍ពេញមួយខែ ដែលពោរពេញដោយថាមពលវិជ្ជមានជាមួយនឹងទ្រព្យសម្បត្តិច្រើនក្រៃលែង និងឱកាសដែលមិននឹកស្មានដល់។ ទំនុកចិត្ត និងការតាំងចិត្តរបស់មនុស្សកើតឆ្នាំសេះនឹងក្លាយជាគន្លឹះក្នុងការបើកទ្វារទៅរកទ្រព្យសម្បត្តិក្នុងអំឡុងពេលនេះ។
នាពេលខាងមុខ ឆ្នាំមមីនឹងជួបនូវលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងវិនិយោគ ឬ ឱកាសហិរញ្ញវត្ថុដែលមិននឹកស្មានដល់ ដូចជាការឈ្នះរង្វាន់ ឬ ទទួលបានប្រាក់ដ៏ច្រើន ដែលអាចនឹងលេចចេញនៅប្រហែលថ្ងៃទី ២៥ ខែសីហា ឬ ថ្ងៃទី ៥ ខែកញ្ញា។ អ្នកដែលកើតក្នុងឆ្នាំមមី ដែលប្រកបមុខរបរខ្លួនឯងនឹងមានភាពអំណោយផលជាពិសេស។
មនុស្សឆ្នាំមមីគួរតែទាញយកអត្ថប្រយោជន៍ពីភាពស្វាហាប់របស់ពួកគេដើម្បីស្វែងរកឱកាសថ្មី។ ក្នុងពេលជាមួយគ្នានេះ រក្សាស្មារតីសុទិដ្ឋិនិយម ហើយកុំខ្លាចក្នុងការសាកល្បងវិស័យថ្មីៗ។

៣.ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម និងការអត់ធ្មត់ខ្ពស់ ហើយក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានរង្វាន់។ ឱកាសហិរញ្ញវត្ថុបានមកពីប្រភពជាច្រើន ចាប់ពីការឈ្នះតូចៗ រហូតដល់ការវិនិយោគដែលមានផលចំណេញប្រកបដោយនិរន្តរភាព។

ហោរាសាស្ត្រសម្រាប់៣០ថ្ងៃបន្ទាប់ សម្រាប់អ្នកកើតឆ្នាំឆ្លូវ នឹងឃើញលាភសំណាងឡើងខ្ពស់ ជាពិសេសការងារហិរញ្ញវត្ថុ។ អ្នកកើតឆ្នាំឆ្លូវ អាចនឹងទទួលបានដំណឹងល្អដោយមិននឹកស្មានដល់ ឬ អំណោយដ៏មានតម្លៃ។
ឆ្នាំឆ្លូវគួរបន្តប្រុងប្រយ័ត្ននិងធ្វើផែនការច្បាស់លាស់។ កុំប្រញាប់ធ្វើការសម្រេចចិត្តធំ ប៉ុន្តែកុំខកខានឱកាសដើម្បីសាកល្បងសំណាងរបស់អ្នក។ ទៅថ្ងៃអនាគត ប្រសិនបើមនុស្សឆ្នាំនេះចេះចាប់យកឱកាសនោះ ពួកគេអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបាន ហើយជីវិតនឹងបានជោគជ័យជាទីបំផុត៕

