មនុស្សគ្រប់គ្នាចង់មានជីវិតរលូន អ្វីគ្រប់យ៉ាងទៅតាមអ្វីដែលខ្លួនចង់បាន។ ទោះយ៉ាងណាក៏ដោយ អ្វីៗមិនតែងតែរលូនរហូតនោះទេ។ នៅពេលប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម ជំនួសឱ្យការទុទិដ្ឋិនិយម និងត្អូញត្អែរឥតឈប់ឈរ អ្នកអាចធ្វើរឿងទាំង ៤ ខាងក្រោមនេះ ដើម្បីផ្លាស់ប្តូរជោគវាសនារបស់អ្នកបានឆាប់។

១.កុំប្រញាប់ ត្រូវចេះរៀនអត់ធ្មត់
នៅក្នុងដំណាក់កាលដែលអ្វីៗនៅជុំវិញមិនដំណើរការដូចដែលចិត្តចង់បាន មនុស្សជាច្រើនងាយធ្លាក់ក្នុងស្ថានភាពស្ត្រេស និងចង់ផ្លាស់ប្តូរស្ថានភាពយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ អ្នកកាន់តែប្រញាប់ សមត្ថភាពរបស់អ្នកកាន់តែទាប ដើម្បីគេចចេញពីភាពជាប់គាំង និងសម្រេចបានជោគជ័យ។
ភាពមិនចេះអត់ធ្មត់អាចនាំទៅរកជម្រើសខុសបានយ៉ាងងាយ។ ធ្វើអ្វីក៏ត្រូវការពេលវេលាដែរ ដូចដាំគ្រាប់ពូជ ចាំដល់ពេលដើមដុះរហូតដល់ពេលចេញផ្លែ។ ការប្រញាប់ធ្វើឱ្យខ្ជះខ្ជាយ ការធ្វើសកម្មភាពលឿនពេកនឹងធ្វើឱ្យអ្នកធ្វើខុស មិនអើពើនឹងអ្វីដែលចាំបាច់។ ទោះបីជាអ្នកអាចទៅដល់គោលដៅក្នុងរយៈពេលដ៏ខ្លីក៏ដោយ ពេលខ្លះអ្នកនឹងត្រូវបង់ថ្លៃខ្ពស់។
យកល្អគួរតែធ្វើរឿងតូចតាច ប្រមូលចំណេះដឹង និងបទពិសោធន៍បន្តិចម្តងៗ។ ពេលឱកាសមកដល់ ចូរចាប់វាដើម្បីបំបែក នេះគឺជាពេលវេលាដែលអ្នកអាចបង្កើនល្បឿន។

២.ទទួលយកការពិតអំពីខ្លួនអ្នក
ស្គាល់ខ្លួនឯង ស្គាល់សត្រូវរបស់អ្នក ហើយអ្នកនឹងឈ្នះរាល់ការប្រយុទ្ធ។ អ្នកត្រូវដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក ទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួន ហើយបន្តសិក្សា បង្កើនចំណេះដឹង បទពិសោធន៍ និងបណ្តុះចរិតរបស់អ្នក។
មនុស្សជាច្រើនមិនព្រមទទួលយកចំណុចខ្វះខាតរបស់ខ្លួន កំណត់គោលដៅខ្ពស់ពេក ឬ មានការរអ៊ូរទាំពេក ដែលទាំងអស់នេះអាចនាំទៅរកការបរាជ័យ។
ការដឹងពីដែនកំណត់របស់អ្នកមិនមានន័យថាអ្នកខ្សោយនោះទេ។ វាគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកក្នុងការកសាងគោលដៅនីមួយៗដែលសមរម្យសម្រាប់ដំណាក់កាលនីមួយៗ។ លុះត្រាតែអ្នកដឹងពីអ្វីដែលអ្នកមាន និងអ្វីដែលអ្នកត្រូវការ នោះទើបអ្នកអាចជៀសវាងកំហុសដែលមិនចាំបាច់។
៣.គ្រប់គ្រងបំណងប្រាថ្នារបស់អ្នក
មហិច្ឆតាគឺជាដាវមុខពីរ វាគឺការលើកទឹកចិត្ត និងអាចធ្វើឱ្យអ្នកងងឹតភ្នែកនិងធ្វើឱ្យមានកំហុស។ មានមនុស្សដែលចង់ក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស ដូច្នេះពួកគេប្រញាប់ប្រញាល់ទៅរកការវិនិយោគដែលមានហានិភ័យខ្ពស់ លេងល្បែង ឬ ត្រូវបានដឹកនាំដោយមនុស្សអាក្រក់ និងចាញ់បោកគេយ៉ាងងាយស្រួល។
ត្រូវចាំថា អ្វីក៏ដោយបើមកដោយងាយពេក ក៏នឹងរលាយបាត់ភ្លាមៗដែរ។ លុយជារបស់ដែលត្រូវតែរកមកយឺតៗ កុំលោភលន់ពេកដើម្បីភាពជោគជ័យរយៈពេលវែង។
រៀនរក្សាស្ថិរភាពផ្លូវចិត្ត គ្រប់គ្រងចំណង់របស់អ្នក ហើយកុំឱ្យខ្លួនអ្នកក្លាយជាទាសករនៃវត្ថុសម្ភារៈ។ អ្នកត្រូវដឹងថាពេលណាត្រូវឈប់ ដើម្បីរក្សាអ្វីដែលអ្នកមាន រៀបចំមូលដ្ឋានគ្រឹះ និងស្មារតីដើម្បីស្វាគមន៍សំណាងថ្មីនាពេលអនាគត។

៤.ខំប្រឹងអស់ពីសមត្ថភាព កុំត្អូញត្អែរ
ពេលអ្នកកំណត់គោលដៅហើយ អ្នកត្រូវប្រឹងប្រែងបន្តវាអោយបាន។ ការលះបង់ខ្លួនឯងចំពោះអ្វីមួយនឹងជួយអ្នកមិនមានអារម្មណ៍សោកស្តាយនៅពេលក្រោយ។ ប្រសិនបើអ្វីៗមិនដូចដែលអ្នកចង់បាន អ្នកមិនចាំបាច់សោកសៅទេ។ ការបង្ខំខ្លួនឯងនឹងធ្វើឱ្យអ្នកកាន់តែអស់កម្លាំង ទោះបីជាការបញ្ចប់មិនបានទៅក្នុងទិសដៅដែលអ្នករំពឹងទុកក៏ដោយ យ៉ាងហោចណាស់អ្នកបានរៀនពីអ្វីមួយក្នុងអំឡុងពេលដំណើរការស្វែងរកគោលដៅរបស់អ្នក។
គ្រាន់តែបំពេញទំនួលខុសត្រូវរបស់អ្នក ដាក់បេះដូងរបស់អ្នកទៅក្នុងអ្វីដែលអ្នកជ្រើសរើស បន្ទាប់ពីព្យាយាមអស់ពីសមត្ថភាព ឈប់បារម្ភច្រើនពេក និងត្រូវជឿជាក់លើខ្លួនឯង៕

