ជាន់បន្លាជីវិតឆ្អែតហើយ ៣ ឆ្នាំបន្ទាប់ (២០២៦-២០៨) អ្នកកើតឆ្នាំ ៣ នឹងដើរជួបជង្រុកទ្រព្យធំ
ជីវិតរបស់មនុស្សម្នាក់ៗ ពេលខ្លះគ្រាន់តែត្រូវការឱកាសល្អមួយ ឬពីរដងប៉ុណ្ណោះ ដើម្បីផ្លាស់ប្តូរវាសនាទៅជាភាពរុងរឿង។ ប្រសិនបើអ្នកចេះចាប់យកឱកាសទាំងនោះឱ្យបានត្រឹមត្រូវ ជោគជ័យនឹងមិនឆ្ងាយទេ។ តាមហោរាសាស្ត្រ នៅរយៈពេល ៣ ឆ្នាំខាងមុខ (២០២៦-២០២៨) អ្នកកើតឆ្នាំទាំង ៣ ដែលនឹងលើកឡើងខាងក្រោម នឹងមានឱកាសមាស និងប្រាក់ ដើរជួបជង្រុកទ្រព្យធំ ដែលអាចផ្លាស់ប្តូរជីវភាពរបស់ពួកគេ ១៨០ ដឺក្រេ។
អ្នកកើតឆ្នាំមមី (សេះ)
អ្នកកើតឆ្នាំមមីជាមនុស្សប៉ិនប្រសប់ ឈ្លាសវៃ ប៉ុន្តែក៏បានឆ្លងកាត់ការលំបាកជាច្រើននៅវ័យក្មេង។ ពួកគេមានចរិតប្រញាប់ប្រញាល់ និងជួនកាលធ្វើការសម្រេចចិត្តដោយមិនបានគិតឲ្យល្អិតល្អន់ ដែលធ្វើឱ្យជួបបរាជ័យខ្លះ។ ទោះជាយ៉ាងណា ពួកគេបានរៀនសូត្រពីបរាជ័យទាំងនោះ ហើយប្រែក្លាយទៅជាបទពិសោធន៍ដ៏មានតម្លៃ។

ចាប់ពីឆ្នាំ ២០២៦ ដល់ ២០២៨ អ្នកកើតឆ្នាំមមីនឹងជួបឱកាសដ៏ធំសម្រាប់ការផ្លាស់ប្តូរវិជ្ជមាន។ ទ្រព្យសម្បត្តិធំៗនឹងចូលមក ដែលអាចអនុញ្ញាតឱ្យពួកគេទិញផ្ទះថ្មី ឬឡានថ្មី។ នេះជាពេលវេលាដែលផ្កាយសំណាងនឹងរះឡើង ដូច្នេះត្រូវត្រៀមខ្លួនចាប់យកឱកាសឱ្យបាន។
អ្នកកើតឆ្នាំវក (ស្វា)
អ្នកកើតឆ្នាំវកជាទូទៅមិនសូវជួបសំណាងធំដុំនោះទេ ទោះបីជាពួកគេខិតខំប៉ុនណាក៏ដោយ។ ប៉ុន្តែ កុំអស់សង្ឃឹម! ប្រសិនបើនៅតែរក្សាឆន្ទៈ ទំនុកចិត្ត និងចាស់ទុំជាងមុន សំណាងធំនឹងចូលមកដល់។
នៅចន្លោះឆ្នាំ ២០២៦ ដល់ ២០២៨ ទោះបីជាមានឧបសគ្គខ្លះក៏ដោយ ក៏នឹងមានលាភសំណាងធំលាយឡំមកជាមួយ។ ជាពិសេសចាប់ពីពាក់កណ្តាលឆ្នាំ ២០២៦ តទៅ អ្នកនឹងជួបឱកាសដ៏អស្ចារ្យ ដែលនឹងជួយឱ្យជីវិតរីកចម្រើនទាំងការងារ និងស្នេហា។ ពេលនោះ អ្នកនឹងបោះជំហានទៅមុខដោយគ្មានការថយក្រោយឡើយ។
អ្នកកើតឆ្នាំឆ្លូវ (គោ)
អ្នកកើតឆ្នាំឆ្លូវជាមនុស្សឧស្សាហ៍ព្យាយាម និងមានភាពសុទិដ្ឋិនិយម។ ទោះបីជីវិតរបស់ពួកគេជួបឧបសគ្គធំតូចជាញឹកញាប់ក៏ដោយ ពួកគេមិនដែលបោះបង់ចោលក្តីសុបិនឡើយ។ ពួកគេតែងលើកទឹកចិត្តខ្លួនឯង និងមានទស្សនៈវិជ្ជមានជានិច្ច។
ចាប់ពីឆ្នាំ ២០២៦ ដល់ ២០២៨ ពេលវេលាដើម្បីប្រមូលផលនៃការខិតខំបានមកដល់ហើយ។ ទ្រព្យសម្បត្តិធំតូចនឹងហូរចូលមកពីគ្រប់ទិស ហើយឋានៈ និងកិត្តិនាមក៏នឹងកើនឡើង។ អ្នកកើតឆ្នាំឆ្លូវនឹងទទួលបានការគោរព និងការទទួលស្គាល់ជាងមុននៅក្នុងរយៈពេលនេះ។
សេចក្តីបញ្ចប់
អ្នកកើតឆ្នាំមមី វក និងឆ្លូវ នឹងមានឱកាសដ៏អស្ចារ្យនៅក្នុងឆ្នាំ ២០២៦ ដល់ ២០២៨។ ដើម្បីឆ្លៀតយកឱកាសទាំងនេះ ត្រូវរក្សាភាពអត់ធ្មត់ ទំនុកចិត្ត និងការតស៊ូ។ ទោះជួបបញ្ហាប្រឈមខ្លះ ក៏សំណាងធំនឹងជួយឱ្យអ្នកឈានទៅរកភាពជោគជ័យ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹក។
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក
តំណភ្ជាប់៖ https://knongsrok.com/archives/133204