របស់ ៣ យ៉ាងដែលអ្នកគួរ «បោះចោល» នៅក្នុងវ័យកណ្តាល ដើម្បីក្តីសុខក្នុងជីវិត

Cover Copy (2)
ការផ្សាយពាណិជ្ជកម្ម

ជីវិតតែងមានការឡើងចុះ ប៉ុន្តែអ្វីៗតែងតែមានដំណោះស្រាយរបស់វា។ ជំនួសឱ្យភាពទុទិដ្ឋិនិយម ចូររៀនញញឹម ហើយប្រឈមមុខនឹងអ្វីៗទាំងអស់ក្នុងជីវិត។ មានតែពេលនោះទេដែលអ្នកអាចយកឈ្នះព្យុះនៃជីវិត។ ខាងក្រោមនេះគឺជារបស់៣យ៉ាងដែលអ្នកគួរបោះបង់ចោល ដើម្បីក្តីសុខក្នុងជីវិត៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy (2)
រូបភាពដំណាង

១.ចូរបោះចោលវត្ថុ និងមនុស្សដែលមិនសក្តិសម

នៅពេលអ្នកឈានដល់វ័យកណ្តាល អ្នកត្រូវតែរៀនបោះបង់ចោលនូវរឿងខ្លះ ឬ មនុស្សដែលមិនសំខាន់។ ព្រោះទាំងនេះជារឿងដែលលែងមានន័យសម្រាប់អ្នកទៀតហើយ។ បើមិនបណ្តោយឲ្យទៅទេ នោះនឹងបង្កើនបន្ទុកលើខ្លួនឯង តែបើអ្នកដោះលែងវិញ នោះជីវិតនឹងមានសុភមង្គល។
ជីវិតមានចំណេញ ខាត បើចង់បានរបស់ល្អជាង ត្រូវតែចេះលះបង់របស់ណាដែលមិនមានតម្លៃ បើចង់រស់នៅមានសេចក្តីសុខ ត្រូវតែរៀនទំលាក់មនុស្សដែលមិនចាំបាច់ និងរបស់ដែលរារាំងការរីកចំរើនរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

២.ចូរបោះចោលបេះដូងទន់ខ្សោយរបស់អ្នក

កំហុសដ៏ធំបំផុតរបស់មនុស្សគឺបេះដូងរបស់គាត់ទន់ជ្រាយពេក។ មនុស្សជាច្រើនគិតថា វាគឺជាការបង្ហាញនៃសេចក្តីសប្បុរស ប៉ុន្តែនៅពេលអ្នកឈានដល់វ័យពាក់កណ្តាលជីវិតរបស់អ្នក អ្នកត្រូវយល់ថា សេចក្តីសប្បុរសអាចបំផ្លាញជីវិតដែលសេសសល់របស់អ្នក។
ដូច្នេះការមានចិត្តទន់ជ្រាយពេកមិនមែនជារឿងល្អទេ។ ពេលខ្លះនៅពេលប្រឈមមុខនឹងសំណើរដែលមិនសមហេតុផល អ្នកគួរតែបដិសេធយ៉ាងម៉ឺងម៉ាត់ ជាជាងការមិនច្បាស់លាស់ និងធ្វើការសម្រេចចិត្តខុស។

ការផ្សាយពាណិជ្ជកម្ម

 

Tuoi Trung Nien 2220
រូបភាពដំណាង

៣.ចូរបោះចោលការត្អូញត្អែររបស់អ្នក

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះយើងងាយត្អូញត្អែរពីការងាររបស់យើងមិនដំណើរការល្អ ត្អូញត្អែរថាប្រពន្ធយើងមិនល្អ ត្អូញត្អែរថាសង្គមឃោរឃៅពេក។ ប៉ុន្តែតាមពិតយើងចេះតែត្អូញត្អែរ ហើយមិនស្វែងរកមូលហេតុនៃបញ្ហា។
ពិភពលោកនេះតែងតែមានគោលបំណង និងយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា។ ការត្អូញត្អែរ និងការស្តីបន្ទោស មិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញ វាគ្រាន់តែបង្ហាញថា អ្នកពោរពេញដោយការខកចិត្តក្នុងជីវិត និងខ្លួនអ្នកប៉ុណ្ណោះ។

នៅពេលអ្នកអង្គុយត្អូញត្អែរអំពីអ្វីៗគ្រប់យ៉ាង អ្នកក៏កំពុងប្រឆាំងនឹងពិភពលោកទាំងមូលផងដែរ មិនត្រឹមតែមិនដោះស្រាយបញ្ហាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្លួនឯងកាន់តែឈឺចាប់ និងអស់កម្លាំងថែមទៀត។ ពេលខ្លះបើយើងត្អូញត្អែរដោយសារតែទុក្ខបន្តិចបន្តួច នោះយើងនឹងទទួលបានតែភាពសោកសៅបន្តទៀត។

ការផ្សាយពាណិជ្ជកម្ម

 

7 1025
រូបភាពដំណាង

កុំទុកឱ្យការត្អូញត្អែរ និងការញុះញង់ក្លាយជាទម្លាប់។ ប្រសិនបើអ្នកត្អូញត្អែរ ឬ យំម្តងម្កាល វាមិនអីទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាក្លាយជាទម្លាប់ វានឹងស្រដៀងទៅនឹងការផឹកស្រាដែរ នៅពេលដែលអ្នកផឹកកាន់តែច្រើន អ្នកកាន់តែស្រេកទឹក៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម