មានរឿងខ្លះមិនថាល្អប៉ុណ្ណាទេ មនុស្សស្រីដែលចង់សប្បាយគួរតែពិចារណាមុននឹងធ្វើ កុំយកអ្វីៗទាំងអស់មកដាក់លើខ្លួនឯង ហើយជួបទុក្ខមិនចេះចប់។ ខាងក្រោមនេះជារឿង២យ៉ាងដែលមនុស្សស្រីធ្វើដោយគិតថាវាជារឿងល្អ តែតាមពិតវានឹងធ្វើឱ្យសុភមង្គលរបស់ពួកគេហើរទៅកាន់តែឆ្ងាយ៖

១.ធ្វើល្អ និងចិត្តល្អពេក
ក្នុងជីវិតមនុស្សស្រីមានពាក្យ២ឃ្លាដែលគួរចៀសវាង គឺល្អពេក ឆ្លាតពេក ចិត្តល្អពេក… ដែលជារឿងមិនគួរធ្វើ។ ពេលអ្នករស់នៅបានល្អពេក អ្នកងាយនឹងត្រូវអ្នកដទៃកេងយកចំណេញ។ នៅពេលអ្នកចិត្តល្អពេក អ្នកនឹងងាយរងគ្រោះ ព្រោះតែចិត្តស្លូតត្រង់។ ដូច្នេះហើយមានរឿងដែលអ្នកគួរដឹងពីវិធីបដិសេធ កុំធ្វើខ្លួនជាមនុស្សល្អ រហូតធ្វើឱ្យខ្លួនឯងមិនសប្បាយចិត្ត។
ក្នុងជីវិត អ្វីដែលសំខាន់គឺរស់នៅដោយមានសុភមង្គលជារៀងរាល់ថ្ងៃ។ កុំផ្សព្វផ្សាយសេចក្តីសប្បុរសរបស់អ្នកទៅគ្រប់ទីកន្លែងដោយសង្ឃឹមថានឹងទទួលបានសេចក្តីស្រឡាញ់ពីអ្នកដទៃ។ មនុស្សស្រីដែលចង់បានសុភមង្គលគឺត្រូវតែបំពេញចិត្តខ្លួនឯង មិនមែនខ្វល់ខ្វាយតែពីអារម្មណ៍អ្នកដទៃនោះទេ។ ដូច្នេះ ចូរដាក់ចិត្តសប្បុរសរបស់អ្នកឲ្យត្រូវមនុស្ស ត្រូវពេលវេលា កុំទុកឲ្យខ្លួនឯងក្លាយជាស្ពានសម្រាប់ឱ្យអ្នកដទៃឈានទៅមុខ ឬ កុំប្រែខ្លួនទៅជាមនុស្សល្ងង់ ជា ដែលតែងតែត្រូវគេដឹកមុខ។

២.ដឹងច្រើនពេក
ស្ត្រីឆ្លាតមិនគួរដឹងច្រើនពេកទេ ពួកគេនឹងរៀនគ្រវីក្បាល និងចេះធ្វើពុតជាល្ងង់។ នៅពេលដែលអ្នកដឹងពីអាថ៌កំបាំងរបស់អ្នកដទៃច្រើនពេក អ្នកនឹងងាយចង់ដឹងចង់ឃើញរហូតក្លាយជាមនុស្សដែលតាមដានខ្សែជីវិតរបស់អ្នកដទៃ។

មិនថាអ្នកស្និទ្ធស្នាលប៉ុណ្ណាទេ មនុស្សស្រីមិនគួរជ្រៀតជ្រែកក្នុងកិច្ចការអ្នកដទៃខ្លាំងពេកឡើយ។ ដឹងរឿងឯកជនរបស់អ្នកដទៃច្រើនពេក អ្នកនឹងមិនមានអារម្មណ៍សប្បាយចិត្តទេ ប៉ុន្តែពេលខ្លះក៏ពិបាកចិត្តថែមទៀត។
ដូច្នេះហើយ ស្ត្រីឆ្លាតមិនគួរចង់ដឹងពីរឿងអ្នកដទៃឡើយ ។ គួរតែរក្សាចិត្តឲ្យបរិសុទ្ធ រៀនធ្វើព្រងើយកន្តើយនឹងអ្វីដែលមិនទាក់ទងនឹងអ្នក នោះទើបជាគំនិតដែលឆ្លាតពិតប្រាកដ៕

