ចូរប្រើប្រាស់អំណោយទាំង ៥ នេះពីស្ថានសួគ៌ នោះសំណាង និងពរជ័យនឹងមករកអ្នកដោយធម្មជាតិ

Cover Copy (2)
ការផ្សាយពាណិជ្ជកម្ម

ចិត្តសប្បុរសនិងអត់ធ្មត់អាចបំបាត់រាល់ការនិយាយដើមក្នុងលោកនេះ។ ចិត្តដែលពេញដោយសេចក្តីត្រេកអរ នឹងរួចចាកទុក្ខទាំងឡាយ។ ទ្រព្យសម្បត្តិ និងកិត្តិយស មិនមែនបានមកពីការតស៊ូទេ តែតាមរយៈគុណធម៌ និងអំពើល្អ ។ ចូរប្រើប្រាស់អំណោយទាំង ៥ ខាងក្រោមពីស្ថានសួគ៌ នោះសំណាង និងពរជ័យនឹងកើតមានដល់អ្នកដោយធម្មជាតិ៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy (2)
រូបភាពដំណាង

១.ភ្នែក

ពួកយើងជាច្រើនបានងឿងឆ្ងល់ថា ហេតុអ្វីបានជាអាពាហ៍ពិពាហ៍មិនសប្បាយចិត្ត ហេតុអ្វីបានជាអាជីពមិនដូចការរំពឹងទុក ហើយហេតុអ្វីបានជាជីវិតពិបាកម្ល៉េះ?
យើងត្អូញត្អែរអំពីរឿងជាច្រើន ដូចជា ចៅហ្វាយរបស់យើងពិបាកណាស់… តាមពិតទៅគឺដោយសារតែយើងតែងតែមើលចំណុចខ្វះខាតរបស់អ្នកដទៃ ហើយភ្លេចពិនិត្យមើលខ្លួនឯង។ បើអ្នកអាចក្រឡេកមើលចំណុចខ្លាំងរបស់អ្នកដទៃ អ្នកនឹងឃើញរបស់ស្អាតៗជាច្រើន។ ហើយប្រសិនបើអ្នកយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ អ្នកនឹងយល់ពីពួកគេ។ ជំនួសឱ្យការទាមទារច្រើនពីអ្នកដទៃ ចូរបើកចិត្តឱ្យបានច្រើនបន្តិច នោះអ្នកនឹងឃើញថាជីវិតមានសុភមង្គល និងសុខស្រួលជាងមុន។ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ មានតែភ្នែកទេដែលតែងតែទាមទាររកតែភាពល្អឥតខ្ចោះ។

ការផ្សាយពាណិជ្ជកម្ម

 

Signs Genuinely Kind Person Cant Be Faked Help
រូបភាពដំណាង

២.មាត់

ការផ្សាយពាណិជ្ជកម្ម

បុរាណបានពោលថា៖ «ជំងឺចូលតាមមាត់ ទុក្ខក៏ចូលតាមមាត់» ។ ពាក្យសប្បុរសប្រៀបដូចជាផ្កាឈូកផ្កា ពាក្យព្យាបាទប្រៀបបាននឹងកាំបិតត្រជាក់។ មិនថាជោគវាសនារបស់មនុស្សល្អ ឬ អត់នោះទេ តាមរយៈវិធីដែលពួកគេនិយាយ អ្នកក៏អាចទទួលស្គាល់មួយផ្នែកផងដែរ។ មនុស្សដែលនិយាយល្អ និងត្រូវ មិនត្រឹមតែផ្គាប់ចិត្តខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងផ្គាប់ចិត្តអ្នកដទៃទៀតផង។

ផ្ទុយទៅវិញ មនុស្សដែលនិយាយបង្កាច់បង្ខូចមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ ថែមទាំងបង្កើតកម្មផលអាក្រក់ដល់ខ្លួនទៀតផង។ ពីមួយថ្ងៃទៅមួយថ្ងៃពរជ័យទាំងអស់នឹងបាត់បន្តិចម្តងដោយសារតែមាត់។
៣.ត្រចៀក

ការផ្សាយពាណិជ្ជកម្ម

ក្នុងការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស ការស្តាប់គឺជាការចាំបាច់។ មនុស្សម្នាក់ដែលចេះស្តាប់នឹងមិនត្រឹមតែមានការសន្ទនាពេញលេញប៉ុណ្ណោះទេ ថែមទាំងអាចបង្កើតចំណាប់អារម្មណ៍ល្អលើអ្នកដ៏ទៃទៀតផង។

នៅក្នុងសៀវភៅ How to Win Friends and Influence People អ្នកនិពន្ធ Dale Carnegie ក៏បានចង្អុលបង្ហាញថា ច្បាប់មាសដើម្បីយកឈ្នះចិត្តមនុស្សគឺអ្នកត្រូវតែចេះស្តាប់អ្នកដទៃ។ បុគ្គលដែលមានត្រចៀកចេះស្តាប់ នឹងយល់នូវសំឡេងជីវិត សំឡេងរបស់អ្នកដទៃ និងសំឡេងរបស់ខ្លួន…។

ការផ្សាយពាណិជ្ជកម្ម

 

Signs Genuinely Kind Person Cant Be Faked Not Judgmental
រូបភាពដំណាង

៤.ដៃនិងជើង

ការផ្សាយពាណិជ្ជកម្ម

មានសុភាសិតមួយឃ្លាថា “ឧស្សាហ៍ បង្កើតបញ្ញា” ដើម្បីជោគជ័យ អ្នកមិនត្រឹមតែត្រូវការភាពវៃឆ្លាត និងសំណាងប៉ុណ្ណោះទេ ថែមទាំងពឹងផ្អែកលើការឧស្សាហ៍ព្យាយាម និងខ្ជាប់ខ្ជួនផងដែរ។
ទោះបីជាអ្នកមានភ្នំមាស និងសមុទ្រប្រាក់ក៏ដោយ ក៏អ្នកនៅតែត្រូវពឹងផ្អែកលើកម្លាំងពលកម្ម ដើម្បីអាចឈានទៅមុខជារៀងរាល់ថ្ងៃ។ កុំមានទុទិដ្ឋិនិយមពេលជីវិតជួបការលំបាកច្រើន ព្រោះមនុស្សជោគជ័យបានរងទុក្ខច្រើនជាងយើងទៅទៀត។

ព្យាយាមស្វែងរកភាពរីករាយក្នុងការងារធ្វើជាមនុស្សមានប្រយោជន៍សម្រាប់ជីវិត។ នៅពេលណាដែលអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ហើយចង់ឈប់ ត្រូវគិតពីជនពិការ អ្នកដែលមិនសូវមានសំណាងនៅជុំវិញអ្នក អ្នកនឹងដឹងពីរបៀបឱ្យតម្លៃចំពោះអ្វីដែលអ្នកមាន។

ការផ្សាយពាណិជ្ជកម្ម

៥.បេះដូង

ភាពចម្រុងចម្រើន និងទ្រព្យសម្បត្តិ មិនមែនបានមកពីការប្រយុទ្ធទេ គឺបានមកពីការសន្សំគុណធម៌ និងការធ្វើអំពើល្អ។ ដូច្នេះហើយ មនុស្សគ្រប់រូបដែលរស់នៅក្នុងពិភពលោកនេះ ត្រូវតែមាន៖
– មាត់ដែលចេះនិយាយពាក្យល្អ និងគំនិតស្អាត។
– ភ្នែកមួយគូដែលមើលឃើញរបស់ល្អ។
– ត្រចៀកមួយគូដែលចេះស្តាប់ និងយល់។
– ដៃឧស្សាហ៍ព្យាយាម។
– ចិត្តធំ បើកទូលាយ អត់ឱនចំពោះរឿង និង មនុស្សគ្រប់គ្នា។
បើអ្នកអាចធ្វើវាបានសំណាង ពរជ័យ មនុស្សល្អៗនឹងដើរចូលមកក្នុងជីវិតរបស់អ្នក៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម