ស្ត្រីវ័យកណ្តាលតែងតែមានរឿងពិបាកជាច្រើនក្នុងការបញ្ចេញមតិ ជាពិសេសរឿងសម្ពាធគ្រួសារសាច់ថ្លៃ និងកូនៗ តែអ្នកត្រវចងចាំថា ទោះបីរឿងខ្លះធ្វើអោយអ្នកខកចិត្ត ឬ អារម្មណ៍មិនល្អក៏ដោយ៖

១.កុំនិយាយអាក្រក់ពីម្តាយក្មេក
ជារឿយៗវាពិបាកក្នុងការជៀសវាងជម្លោះរវាងម្តាយក្មេក និងកូនប្រសារក្នុងអំឡុងពេលនៃការរស់នៅជាមួយគ្នា។ ភាពខុសគ្នានៃជំនាន់នឹងនាំទៅរកភាពខុសគ្នានៃរបៀបរស់នៅ ការគិត និងអាកប្បកិរិយា ដែលអាចយល់បាន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឧស្សាហ៍ត្អូញត្អែរ ឬ និយាយមិនល្អពីម្តាយក្មេក ជាពិសេសចំពោះប្តីរបស់អ្នក គាត់នឹងមានអារម្មណ៍ឆ្គាំឆ្គង និងអស់កម្លាំងបន្តិចម្តងៗ។ ផ្ទុយទៅវិញ សូមព្យាយាមមើលម្តាយក្មេករបស់អ្នកដោយការអាណិតអាសូរ ការអត់ឱន ហើយចាត់ទុកគាត់ឱ្យដូចជាម្តាយរបស់អ្នក – បន្ទាប់មកបរិយាកាសគ្រួសារនឹងកាន់តែស្រាល និងរីករាយជាងមុន។

ទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសាមានឥទ្ធិពលផ្ទាល់ទៅលើភាពកក់ក្តៅក្នុងគ្រួសារ។ នៅពេលអ្នករស់នៅដោយសប្បាយរីករាយ និងចុះសម្រុងជាមួយម្តាយក្មេក ប្តីរបស់អ្នកនឹងដឹងគុណ និងស្រលាញ់អ្នកកាន់តែខ្លាំង។
២.កុំកុហកកូនរបស់អ្នក
ស្ត្រីវ័យកណ្តាលច្រើនតែមានកូនដែលស្ថិតក្នុងដំណាក់កាលលូតលាស់ – ជាដំណាក់កាលផ្លូវចិត្តដែលងាយនឹងផ្លាស់ប្តូរ។ ការចិញ្ចឹមកូននៅពេលនេះតម្រូវឱ្យមានកលល្បិច និងការអត់ធ្មត់។ បើអ្នកចេះតែនិយាយស្តីបន្ទោសអោយកូនរាល់ថ្ងៃ អ្នកនឹងរុញគេចេញពីអ្នកដោយអចេតនា។ ជំនួសឱ្យការស្តីបន្ទោស ចូររួមដំណើរជាមួយ ស្តាប់ និងជួយកូនរបស់អ្នកដោះស្រាយបញ្ហា។ នៅពេលដែលកូនរបស់អ្នកធ្វើខុស ចូរស្ងប់ស្ងាត់រកមូលហេតុ ហើយណែនាំពួកគេឱ្យកែកំហុសរបស់ពួកគេតាមរបៀបវិជ្ជមាន។
ជាពិសេស កុំចែករំលែករឿងឯកជនរបស់កូនអ្នកជាមួយពិភពខាងក្រៅ។ ពេលខ្លះ ការនិយាយដោយអចេតនា អាចធ្វើឱ្យកូនរបស់អ្នកឈឺចាប់យ៉ាងខ្លាំង ប្រសិនបើរឿងនោះត្រូវបានផ្សព្វផ្សាយ។ កូនដែលធំឡើងគឺមានភាពរសើបខ្លាំងណាស់ – កំហុសអ្នកបន្តិចអាចធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អលើអ្នក និងព្យាយាមដកខ្លួនចេញពីគ្រួសារ។

៣.កុំប្រៀបធៀបប្តីរបស់អ្នកជាមួយអ្នកដទៃ
ស្ត្រីជាច្រើនមានទម្លាប់និយាយដោយអចេតនាថា “ប្តីអ្នកដ៏ទៃ” ប៉ិនប្រសប់ ជោគជ័យ ពូកែរកលុយ ជាមនុស្សយកចិត្តទុកដាក់ … ហើយបន្ទាប់មកប្រៀបធៀបពួកគេជាមួយប្តីរបស់ខ្លួន។ នេះជារឿងដែលគួរចៀសវាងជាដាច់ខាត ព្រោះពាក្យសម្ដីទាំងនោះអាចធ្វើឲ្យបុរសដែលនៅក្បែរអ្នកឈឺចាប់ខ្លាំង និងចាប់ផ្តើមឃ្លាតឆ្ងាយពីអ្នក។
នៅពេលអ្នកចូលដល់វ័យកណ្តាល អាជីព និងជីវិតគ្រួសាររបស់អ្នកមានស្ថិរភាពខ្លះ។ នេះមិនមែនជាពេលដែលត្រូវដេញតាមកេរ្តិ៍ឈ្មោះ ឬ ឋានៈទៀតទេ តែត្រូវរកពេលវេលាល្អៗជួបជុំជាមួយគ្រួសារ។ មិនថាប្ដីអ្នកដ៏ទៃល្អប៉ុណ្ណាទេ គាត់មិនមែនជាមនុស្សដែលរស់នៅជាមួយអ្នករាល់ថ្ងៃនោះទេ ដូច្នេះការប្រៀបធៀបរវាងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតប្រៀបដូចជាការគិតដ៏ល្ងង់បំផុត។ សុភមង្គលដែលស្ថិតស្ថេរបានមកពីការឲ្យតម្លៃអ្វីដែលខ្លួនមាន មិនមែនមកពីការសម្លឹងមើលអ្នកដទៃនោះទេ៕

