មនុស្សដែលបានជួបប្រទះនូវទុក្ខទាំង៥យ៉ាងនេះរួច មួយជីវិតនេះពួកគេមិនខ្លាចអ្វីទៀតទេ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

លើលោកនេះ គ្មានការឈឺចាប់ណាធំជាងការឈឺចាប់នៃការបែកគ្នា និងការស្លាប់នោះទេ។ ប្រសិនបើអ្នកបានជួបប្រទះវា ព្យុះជីវិតដែលនៅសេសសល់គឺដូចជាខ្យល់ដែលឆ្លងកាត់។ ខាងក្រោមនេះគឺជាទុក្ខ ៥ យ៉ាង បើអ្នកធ្លាប់ជួបរឿងទាំងនោះហើយ ជីវិតនេះគ្មានអ្វីអាចធ្វើឲ្យអ្នកឈឺចាប់ទៀតទេ៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

១.ជួបប្រទះនឹងជំងឺ

មិនថាអ្នកមានឋានៈ ឬ មុខតំណែងអ្វីនោះទេ មិនថាអ្នកជាអ្នកមាន ឬ អ្នកក្រនោះទេ ពេលជួបនឹងជំងឺ អ្នកទាំងអស់គ្នាមានឋានៈដូចគ្នា នោះគឺឈ្មោះថា “អ្នកជំងឺ”។ មិនថាឆន្ទៈរបស់អ្នកខ្លាំងប៉ុណ្ណានោះទេ វានឹងបំផ្លាញរាងកាយ និងស្មារតីរបស់អ្នកម្តងហើយម្តងទៀត។ ជំងឺធ្វើឱ្យអ្នកទន់ខ្សោយ ធ្វើឱ្យអ្នកអស់សង្ឃឹម ធ្វើឱ្យអ្នកប្រាថ្នាចង់បានសុខភាពល្អដូចមនុស្សធម្មតា។
បើអ្នកធ្លាប់ជួបរឿងនេះ អ្នកនឹងស្រលាញ់ជីវិតថែមទៀត។ មានតែពេលនោះទេដែលអ្នកនឹងយល់ថាលុយ និងសុខភាពមិនអាចដោះដូរបានទេ។ ដូច្នេះបើអ្នកមានអារម្មណ៍ថាខ្លួនឯងគ្មានអ្វីក្រៅពីសុខភាព កុំស្តាយអី។ តាមពិតអ្នកគឺជាមហាសេដ្ឋីដោយមិនដឹងខ្លួន។

ការផ្សាយពាណិជ្ជកម្ម

២.ជួបប្រទះការខូចចិត្ត

ស្នេហាប្រៀបដូចជាអាភៀន ទោះបីជាអ្នកដឹងថាវាជាថ្នាំពុលក៏ដោយ ក៏អ្នកនៅតែមិនអាចទប់ទល់នឹងការល្បួងបានទេ។ ទោះដឹងថាបើហ៊ានស្រលាញ់ ត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងទុក្ខ ប៉ុន្តែរាល់ពេលដែលស្រលាញ់ បេះដូងនៅតែលោតដូចស្រលាញ់លើកដំបូង។ នៅពេលអ្នកខូចចិត្ត បេះដូងរបស់អ្នកក៏បែកខ្ទេចខ្ទីជាបំណែកតូចៗ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែបដិសេធមិនព្រមចុះចាញ់។

ការផ្សាយពាណិជ្ជកម្ម

 

Broken Heart 4k U5or1swr975j664s
រូបភាពដំណាង

ទោះបីជាអ្នកជាវីរបុរសដ៏អស្ចារ្យក៏ដោយ វាពិតជាលំបាកណាស់ក្នុងការយកឈ្នះលើឧបសគ្គនៃក្តីស្រលាញ់។ បើទោះជាអាចហៅខ្យល់ និងភ្លៀងនៅខាងក្រៅក៏ដោយ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងវង់នៃស្នេហាដែលបែកបាក់ វាពិតជាឈឺចាប់ដូចគ្នា។ បេះដូងដែលខូចប្រៀបដូចជាម្ជុលចាក់ចូលជ្រៅក្នុងចិត្តធ្វើឱ្យអ្នកឈឺចាប់។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កុំអស់ជំនឿក្នុងជីវិត គ្រាន់តែថាអ្នកមិនទាន់រកឃើញមនុស្សដែលត្រឹមត្រូវប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

៣.ការក្បត់

នេះជាការឈឺចាប់ដែលកើតឡើងដោយកំហឹង ធ្វើឲ្យអ្នកស្អប់ អន់ចិត្ត និងឈឺចាប់។ បុគ្គលនោះបានជាន់ឈ្លីពាក្យសម្បថ ជាន់ឈ្លីនូវសេចក្តីស្រឡាញ់ដ៏អស់ពីចិត្តរបស់អ្នក។ អារម្មណ៍ត្រូវគេបោកប្រាស់ បេះដូងរបស់អ្នកត្រូវបានជាន់ឈ្លី ធ្វើឱ្យអ្នកទាំងពីរខកចិត្ត និងអស់សង្ឃឹម រងទុក្ខក្នុងចិត្តបំផុត។ មានតែអ្នកដែលធ្លាប់ឈឺចាប់ប៉ុណ្ណោះ ទើបអាចយល់ពីការឈឺចាប់យ៉ាងខ្លាំងនេះបាន។

ការផ្សាយពាណិជ្ជកម្ម

ទោះបេះដូងអ្នកឈឺចាប់ក៏ដោយ កុំគិតចង់សងសឹក ព្រោះការសងសឹកដ៏ល្អបំផុតគឺទុកឱ្យមនុស្សនោះបាត់ពីចិត្តអ្នក ទុកឱ្យរូបភាពរបស់មនុស្សម្នាក់នោះរសាត់បាត់ទៅ ។ មានតែពេលនោះទេ ដែលអ្នកនឹងរកឃើញសន្តិភាពក្នុងព្រលឹងអ្នក។

 

ការផ្សាយពាណិជ្ជកម្ម
Why Heartbreak Is Good For You The Benefits Of A Broken Heart
រូបភាពដំណាង

៤.ការបំបែក

ការបែកគ្នាធ្វើឱ្យយើងគេងមិនលក់ ភ្ញាក់ពីដំណេកកណ្ដាលយប់។ ពេលនៃការបែកគ្នាហាក់ដូចជាមានរយៈពេលមួយសតវត្ស ទោះវាទើបតែកើតឡើងម្សិលមិញក៏ដោយ។
ប៉ុន្តែកុំសោកសៅ! ទោះបីជាមនុស្សម្នាក់បានចាកចេញពីអ្នកក៏ដោយ តែយ៉ាងហោចណាស់ពួកគេបានរួមដំណើរជាមួយអ្នកដែរ ដែលវាជាពេលដ៏រីករាយបំផុត។

ការផ្សាយពាណិជ្ជកម្ម

៥.លាគ្នា

ទោះបីជាអ្នកដឹងថាការបិទភ្នែករបស់អ្នកដើម្បីនិយាយលាមានន័យថាការបែកគ្នាជារៀងរហូតក៏ដោយ ក៏អ្នកអស់សង្ឃឹម និងមិនអាចធ្វើអ្វីបានដែរ។ ទោះបី ព្យាយាមទប់មិនយំ ឬ ប្រឹងឲ្យអស់ពីសមត្ថភាពក៏គ្មានប្រយោជន៍ដែរ។
ប្រហែលជាជីវិតចង់ប្រាប់យើងឱ្យស្រឡាញ់អ្វីដែលយើងមាន។ លើលោកនេះគ្មានអ្វីស្ថិតស្ថេរជារៀងរហូតទេ ដូច្នេះកាលយើងនៅមានដង្ហើម ចូរប្រព្រឹត្តចំពោះមនុស្សជុំវិញខ្លួនយើងឱ្យបានល្អ។ បែបនេះទោះពេលបែកគ្នាមកដល់ក៏គ្មានអ្វីត្រូវសោកស្ដាយដែរ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម