មនុស្សប្រុសដែលមានចរិត៣យ៉ាងនេះ អនាគតមិនអន់ទេ បើមិនក្លាយជាអ្នកមាន ក៏អាចក្លាយជាអ្នកធូរធារដែរ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

“ទ្រព្យសម្បត្តិ” គឺមិនមែនធ្លាក់ពីលើមេឃនោះទេ ទាល់តែអ្នកព្យាយាមរកវាមកដោយការលំបាក។ ចំណែកឯមនុស្សដែលអាចក្លាយជាអ្នកមានបាន លុះត្រាតែពួកគេអាចស៊ូទ្រាំនឹងភាពឯកោ និងការលំបាកដែលមនុស្សធម្មតាមិនអាចទ្រាំទ្របាន។ ខាងក្រោមនេះជាសញ្ញា៣យ៉ាងដែលបង្ហាញថាបុរសម្នាក់ចាប់ផ្ដើមមានទ្រព្យសម្បត្តិ៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

១.មនុស្សដែលមិនចុះចាញ់នឹងការលំបាក

បុរសម្នាក់មិនថាគាត់ធ្វើអ្វីនោះទេគឺត្រូវមានគំនិតនិងការតស៊ូ។ ជីវិតនៅវែងឆ្ងាយ មានការលំបាក និងឧបសគ្គជាច្រើនកំពុងរង់ចាំនៅខាងមុខ។ បើគ្មានការតាំងចិត្តនិងការតស៊ូទេ តើបុរសអាចទទួលបានជ័យជម្នះចុងក្រោយដោយរបៀបណា?
មនុស្សដែលខំរៀនដើម្បីក្លាយជាមនុស្សចាស់ទុំ និងឈ្លាសវៃជាងមុន តាមរយៈភាពបរាជ័យដ៏អាម៉ាស់របស់ពួកគេ មនុស្សបែបនេះនឹងទទួលបានជោគជ័យឆាប់ៗនេះ។ ផ្ទុយទៅវិញ អ្នកដែលមិនមានភាពក្លាហាន តែងតែខ្លាចការលំបាក ទោះបីជាការលំបាកតិចតួចក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

ជីវិតមិនតែងតែរលូននោះទេ មនុស្សគ្រប់រូបនឹងជួបប្រទះនឹងការបរាជ័យ ទោះជោគជ័យយ៉ាងណាក៏ដោយ ក៏ត្រូវឆ្លងកាត់ការឡើងចុះគ្រប់បែបយ៉ាង។ មនុស្សដែលជោគជ័យគឺជាអ្នកដែលចេះតស៊ូ ពេលដែលជួបការលំបាក និងបរាជ័យ ពួកគេតែងតែមានគំនិតរឹងមាំដើម្បីឆ្ពោះទៅមុខ។

 

ការផ្សាយពាណិជ្ជកម្ម
Habits Successful People Use To Get Ahead In Life
រូបភាពដំណាង

២.មនុស្សដែលរស់នៅដោយដាក់ខ្លួន

មនុស្សដែលរស់នៅក្នុងលោកនេះ ត្រូវចេះធ្វើខ្លួនឱ្យល្មមៗ ទើបអាចរស់បានយូរអង្វែង បន្តទៅមុខទៀត។ ភាពថ្លៃថ្នូរមិនមែនជាការបន្ទាបបន្ថោកខ្លួនឯង ហើយក៏មិនមែនជាភាពទន់ខ្សោយ អសមត្ថភាពនោះទេ ប៉ុន្តែជាអាកប្បកិរិយាដ៏ឆ្លាតវៃរបស់មនុស្សដែលមានប្រាជ្ញា។
បុគ្គលដែលតែងតែអួត តែងតែគិតថាខ្លួនល្អជាងអ្នកជុំវិញខ្លួន ចូលចិត្តបង្អួតគេ នឹងធ្វើឱ្យអ្នកដទៃឃ្លាតឆ្ងាយពីគេបន្តិចម្តងៗ។ បុរសដែលមានអាកប្បកិរិយានេះបញ្ជាក់ថាពួកគេជាមនុស្សដែលមានសមត្ថភាពទាប។

ការផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ មនុស្សស្លូតបូតតែងតែដឹងថា«ភ្នំមួយខ្ពស់នៅមានភ្នំមួយទៀតខ្ពស់ជាង»។ ពួកគេមានចិត្តរាបទាបក្នុងការរៀនអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ពួកគេមិនបោះបង់ពេលជួបការលំបាក ប៉ុន្តែមិនក្រអឺតក្រទមនៅពេលពួកគេធ្វើកិច្ចការដ៏អស្ចារ្យ។
ក្នុងសង្គម បុរសជោគជ័យច្រើនតែជាមនុស្សនិយាយតិច និងធ្វើច្រើនជាង។ ពួកគេចូលចិត្តស្តាប់ និងគិតច្រើនជាងការជជែកតវ៉ា។ ទោះមានការឈ្លោះប្រកែកគ្នាក៏ដោយ គេនៅតែទុកផ្លូវឲ្យអ្នកដទៃ មិនធ្វើឲ្យអ្នកដទៃអាម៉ាស់ ឬ បាក់មុខឡើយ។ មនុស្សដែលរស់នៅដោយសុភាព មិនប្រកួតប្រជែង មិនបង្ហាញខ្លួន មិននិយាយបំផ្លើសគឺជាមនុស្សដែលមានអនាគត។

 

ការផ្សាយពាណិជ្ជកម្ម
Kind Person
រូបភាពដំណាង

៣.មនុស្សដែលមានបុគ្គលិកលក្ខណៈល្អ

លើលោកនេះមិនខ្វះមនុស្សឆ្លាតទេ ប៉ុន្តែមានមនុស្សតិចណាស់ដែលជោគជ័យពិតប្រាកដ។ ហេតុអ្វីបានជាបែបនេះ? ចម្លើយគឺសាមញ្ញណាស់ មូលហេតុចម្បងគឺស្ថិតនៅលើគុណសម្បត្តិរបស់មនុស្សម្នាក់ៗ។
មនុស្សដែលតែងតែគិតតែរឿងតូចតាច តែងតែគិតតែយកប្រយោជន៍ពីអ្នកដទៃ ដើម្បីផលប្រយោជន៍ មិនចេះអាណិតអាសូរ នឹងមិនជោគជ័យឡើយ។

ការផ្សាយពាណិជ្ជកម្ម

 

People Who Stay Successful Happy Say Goodbye Habits Viewing Failure Setback
រូបភាពដំណាង

មិនថាមនុស្សឆ្លាត ឬ ប៉ិនប្រសប់កម្រិតណានោះទេ ប្រសិនបើពួកគេមិនចេះធ្វើល្អ មានគុណភាពអន់ អាជីព និងទំនាក់ទំនងរបស់ពួកគេនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ធ្វើឱ្យពិបាកក្នុងការជោគជ័យ។
លើលោកនេះ មានតែពេលដែលអ្នកក្លាយជាមនុស្សល្អទេ ទើបអ្នកអាចបង្កើតរឿងដ៏អស្ចារ្យបាន។ ចរិតប្រៀបដូចជាឬសរបស់ដើមឈើ ឫសកាន់តែល្អ ដើមឈើកាន់តែរឹងមាំ។ ប្រសិនបើចរិតរបស់អ្នកល្អ អ្នកនឹងឈ្នះការអាណិតអាសូរពីមនុស្សគ្រប់គ្នា ផ្លូវរបស់អ្នកនឹងរលូនជាងអ្នកដទៃ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម