សុបិន្តឃើញសត្វពស់ ជាប្រផ្នូលល្អ ឬអាក្រក់? តោះមកដឹងពីទំនាញទាំងអស់គ្នា!

សុបិន្តឃើញសត្វពស់ ជាប្រផ្នូលល្អ ឬអាក្រក់? តោះមកដឹងពីទំនាញទាំងអស់គ្នា!
ការផ្សាយពាណិជ្ជកម្ម

ពស់គឺជាសត្វល្មូនដែលធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាច។ ដូច្នេះហើយ សូម្បីតែសុបិនអំពីសត្វពស់ ក៏ធ្វើឱ្យមនុស្សមានការថប់បារម្ភដែរ។ យោងតាមបុរាណ ពស់គឺជាសត្វដែលមានតុល្យភាពរវាងល្អ និងអាក្រក់។ សត្វពស់មានភាពវៃឆ្លាត និងអាចបត់បែនបាន ប៉ុន្តែពួកវាមានល្បិចកល និងមានលទ្ធភាពបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងហុងស៊ុយ ពស់តំណាងឱ្យការកើតថ្មី សំណាង ភាពថ្លៃថ្នូរ និងទ្រព្យសម្បត្តិ

លើសពីនេះ ពស់មានសមត្ថភាពសកស្បែកឱ្យលូតលាស់ ដោយជំនួសស្រទាប់ស្បែកថ្មីឱ្យល្អឥតខ្ចោះ។ ដូច្នេះហើយ មនុស្សក៏ចាត់ទុកសត្វពស់ជាសត្វដែលអាចនាំមកនូវភាពថ្មី ដោយសុខចិត្តបោះបង់របស់ចាស់ ដើម្បីជ្រើសរើសរបស់ថ្មី។ ក្នុងហុងស៊ុយ មនុស្សក៏ដាក់រូបពស់ក្នុងផ្ទះដើម្បីទាក់ទាញសំណាងដែរ ដោយសង្ឃឹមថាការងារនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ការផ្សាយពាណិជ្ជកម្ម

#អត្ថន័យរបស់សុបិន្តអំពីពស់

ពស់តំណាងឱ្យការផ្លាស់ប្តូរ ហើយក៏បង្ហាញការភ័យខ្លាចផងដែរ។ ការសុបិនឃើញសត្វពស់អាចឆ្លុះបញ្ចាំងពីការថប់បារម្ភផ្ទាល់ខ្លួនរបស់អ្នកអំពីបញ្ហាជាក់លាក់មួយក្នុងជីវិត ហើយក៏អាចជាសញ្ញានៃការផ្លាស់ប្តូរក្នុងជីវិតផងដែរ។ សុបិន្តឃើញពស់ចូលផ្ទះ ឬ ត្រូវពស់ចឹក នឹងមានអត្ថន័យខុសៗគ្នា អាស្រ័យលើស្ថានភាពជាក់ស្តែង។ សុបិនអំពីពស់អាចចែកចេញជាពីរប្រភេទគឺ៖ ប្រផ្នូលអាក្រក់ និងប្រផ្នូលល្អ។

១.សុបិនអំពីពស់នាំមកនូវប្រផ្នូលល្អ

– អ្នកប្រកបរបររកស៊ីជួញដូរសុបិនឃើញពស់៖ ទស្សន៍ទាយថា ការងារអំណោយផល អាចធ្វើកិច្ចសន្យាបានយ៉ាងរលូន។

ការផ្សាយពាណិជ្ជកម្ម

– សុបិនឃើញពស់ក្នុងទឹក៖ ទស្សន៍ទាយថា ការងាររលូន មានការលើកកម្ពស់ក្នុងអាជីព លទ្ធផលសិក្សាខ្ពស់។

– សុបិន្តឃើញពស់ចូលផ្ទះ តែមិនខ្លាច៖ ទស្សន៍ទាយថា ការងារជាប់គាំង រកផ្លូវចេញ។

ការផ្សាយពាណិជ្ជកម្ម

– សុបិន្តឃើញសាច់ពស់៖ ទស្សន៍ទាយថា ទុក្ខនឹងឆាប់ចប់។

– សុបិនឃើញពស់ងាប់ ៖ ទស្សន៍ទាយថា នឹងមានលាភសំណាង ហើយប្រផ្នូលល្អនឹងមកដល់ ។

ការផ្សាយពាណិជ្ជកម្ម

– សុបិនចង់សម្លាប់ពស់៖ ទស្សន៍ទាយថា អ្នកហៀបនឹងសម្រេចគោលដៅធំកម្ចាត់គូប្រកួត។

– សុបិន្តឃើញពស់លូនចូលផ្ទះ៖ ទស្សន៍ទាយថា អ្នកអាចនឹងយកទ្រព្យសម្បត្តិដែលបាត់បង់មកវិញបាន។

ការផ្សាយពាណិជ្ជកម្ម
00sci Snakebite Promo1 VideoSixteenByNine3000 V2
រូបភាពដំណាង

– យល់សប្តិឃើញពស់លូនចូលផ្ទះបាយ៖ ទស្សន៍ទាយថា មានមនុស្សថ្លៃថ្នូរមកជួយការងារ និងជីវិត។

– សុបិនឃើញពស់លូនមករកអ្នក ៖ ទស្សន៍ទាយពីដំណឹងល្អអំពីស្នេហា។

ការផ្សាយពាណិជ្ជកម្ម

– សុបិន្តឃើញសត្វពស់ និងឆ្មាឈ្លោះគ្នា៖ ទស្សន៍ទាយថា ការលំបាកនឹងកន្លងផុតទៅ គ្រោះមហន្តរាយធំនឹងរុញច្រានមកវិញ។

២.សុបិន្តឃើញពស់គឺជាប្រផ្នូលអាក្រក់

ការផ្សាយពាណិជ្ជកម្ម

– យល់សប្តិឃើញពស់លូនចូលរូងភ្នំ ៖ ទស្សន៍ទាយថា ប្រយ័ត្នចោរប្លន់ ។

– សុបិនឃើញហ្វូងពស់លូនតាមក្រោយអ្នក៖ ទស្សន៍ទាយថា ម្ចាស់សុបិនអាចមានមហិច្ឆតាខ្លាំងពេក។

– យល់សប្តិឃើញពស់ចឹកដៃ៖ ទស្សន៍ទាយថា ទំនាក់ទំនងសង្គមមិនស្ថិតស្ថេរ អាចប្រឈមមុខនឹងការនិយាយដើមគេ មានការយល់ច្រលំ។

Cb9802ba84f402a6e2cbf545ee77933a_1
រូបភាពដំណាង

– សុបិនឃើញពស់ចឹកកុមារ៖ ទស្សន៍ទាយថា មានជម្លោះក្នុងគ្រួសារ ឬ កើតទុក្ខ ។

– សុបិន្តឃើញពស់ខាំកណ្ដុរ ឬ កង្កែប៖ទស្សន៍ទាយថា ប្រយ័ត្នជួបរឿងអាក្រក់។

– សុបិនឃើញពស់ពិស ៖ ប្រយ័ត្នធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ងាយនឹងជួបគ្រោះមហន្តរាយធំ ។

– សុបិនឃើញពស់ពិសខាំនរណាម្នាក់ ឬ ខាំខ្លួនឯង ៖ ទស្សន៍ទាយថា ជីវិតអាចនឹងបាត់បង់វត្ថុមានតម្លៃ។

– សុបិនឃើញពស់រុំជើង៖ ទស្សន៍ទាយថា សំណាងអាក្រក់ជិតមកដល់ហើយ។

– សុបិនឃើញពស់ពីរក្បាលរុំគ្នា៖ ទស្សន៍ទាយថា ជួបបញ្ហាស្នេហា ប្រយ័ត្នមានជនទី៣ ។

– សុបិនឃើញពស់ចម្រុះពណ៌ ៖ ទស្សន៍ទាយថា នឹងមានរឿងអាស្រូវនាពេលខាងមុខ អាចនឹងជួបរឿងចចាមអារ៉ាមមិនល្អ ពិបាកដោះស្រាយ ។

– សុបិនឃើញពស់ពណ៌បៃតង ៖ ទស្សន៍ទាយថា ងាយរងគ្រោះ អ្នកដទៃបោកបញ្ឆោតរឿងលុយកាក់ ឬ ស្នេហា ។

សុបិននិមួយៗអំពីពស់មានអត្ថន័យរបស់វា ហើយទាំងនេះគ្រាន់តែជាជំនឿប្រជាប្រិយប៉ុណ្ណោះ។ អ្នកមិនចាំបាច់បារម្ភខ្លាំងពេកទេពេលមានសុបិនបែបនេះ។ ក្នុងជីវិតមិនថាជួបបញ្ហាអ្វីក៏ដោយ អ្វីដែលយើងត្រូវធ្វើគឺរក្សាភាពស្ងប់ស្ងៀមដើម្បីដោះស្រាយកុំប្រញាប់ភ័យខ្លាច៕

ការផ្សាយពាណិជ្ជកម្ម