សញ្ញាក្បត់ទាំង៥ ដែលបង្ហាញថាប្រពន្ធរបស់អ្នកលួចទាក់ទងស្នេហាជាមួយបុរសផ្សេង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកចិត្តសាស្រ្ត សញ្ញាច្បាស់លាស់ដែលបង្ហាញថា ស្ត្រីកំពុងមានទំនាក់ទំនងស្នេហា គឺនាងមិនស្និទ្ធស្នាលជាមួយប្តី និងបង្ហាញទង្វើប្លែកៗថែមទៀត…ខាងក្រោមនេះជាសញ្ញាច្បាស់ទាំង ៥ ពេលប្រពន្ធលួចមានស្នេហាជាមួយបុរសខាងក្រៅ៖

 

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

១.ក្លាយជាមនុស្សអាថ៌កំបាំង
ប្រសិនបើថ្មីៗនេះនាងតែងតែត្រលប់មកផ្ទះយឺត សូម្បីតែធ្វើការនៅចុងសប្តាហ៍ ឬ ទៅធ្វើអាជីវកម្មញឹកញាប់ជាងមុនដោយគ្មានហេតុផល អ្នកគួរតែយកចិត្តទុកដាក់ទៅលើអ្វីដែលប្រពន្ធរបស់អ្នកកំពុងធ្វើ និងថាតើនាងនឹងទៅធ្វើជំនួញជាមួយអ្នកណា…។

ម្យ៉ាងទៀត បើទូរស័ព្ទរបស់នាងមានលេខសម្ងាត់ថ្មី ឬ លេខសម្ងាត់ត្រូវបានផ្លាស់ប្តូរ… គឺជាសញ្ញាគួរឱ្យសង្ស័យដំបូងដែលអ្នកអាចរកឃើញយ៉ាងងាយស្រួល។ ពេលនោះក៏មានការហៅទូរស័ព្ទមកធ្វើឱ្យនាងភ័ន្តច្រឡំ ដែលនេះក៏មានអាថ៌កំបាំងខ្លាំងផងដែរ។

ការផ្សាយពាណិជ្ជកម្ម

២.សារមិនច្បាស់
សម្រាប់ស្ត្រីដែលមានគ្រួសារ ការផ្ញើសារញឹកញាប់ និងការហៅទូរសព្ទជាមួយមិត្តភក្តិនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ភាគច្រើនដោយសារតែរវល់។

ប្រសិនបើអ្នកឃើញប្រពន្ធអ្នកអោបទូរស័ព្ទពេញមួយថ្ងៃ ហើយផ្ញើសារឥតឈប់ឈរ ដោយមិនអោយអ្នកដឹងថាជាអ្នកណា និងមើលទៅនាងហាក់ដូចជាសប្បាយរីករាយ នោះជាអារម្មណ៍របស់មនុស្សស្រីដែលកំពុងតែមានស្នេហា។ ដូច្នេះហើយ អ្នកអាចសួរនាំនាងពីបុគ្គលម្នាក់នោះថាតើជានរណាអោយប្រាកដ។

ការផ្សាយពាណិជ្ជកម្ម

 

ZAdudvlJD
រូបភាពដំណាង

៣.ជៀសវាងការរួមភេទ
សញ្ញាច្បាស់មួយដែលបញ្ជាក់ថាស្ត្រីកំពុងមានទំនាក់ទំនងស្នេហានោះគឺនាងតែងតែចៀសវាងការរួមភេទ ហើយថែមទាំងមិនចង់នៅជិតប្តីទៀតផង។ ជាធម្មតាមនុស្សស្រីតែងតែរួមភេទជាមួយមនុស្សដែលខ្លួនស្រលាញ់ពិតប្រាកដ ហើយផ្ទុយទៅវិញ ពេលមានគូស្នេហ៍ថ្មី គេព្រងើយកន្តើយនឹងការរួមភេទជាមួយប្តី។

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលអ្នកឃើញប្រពន្ធរបស់អ្នកឧស្សាហ៍បដិសេធមិនព្រម “រួមភេទ” ដោយហេតុផលផ្សេងៗ ប្តីគួរតែប្រយ័ត្ន ព្រោះនាងអាចនឹងយកចិត្តទុកដាក់លើបុរសផ្សេង។

៤.ប្រពន្ធរបស់អ្នកយកចិត្តទុកដាក់ចំពោះរូបរាងរបស់នាង
ជីវិតអាពាហ៍ពិពាហ៍តែងមានភាពមមាញឹក ហើយប្រពន្ធច្រើនតែមិនមានពេលថែរក្សារូបរាងខ្លួន។ យ៉ាងណាមិញ ប្រសិនបើថ្ងៃមួយប្រពន្ធរបស់អ្នកទៅហាងកែសម្ផស្សមួយរំពេច ហើយផាត់មុខមុនចេញក្រៅដោយគ្មានហេតុផល នោះអាចជាតម្រុយហើយ។

ការផ្សាយពាណិជ្ជកម្ម

មួយវិញទៀត បើប្រពន្ធអ្នកហាត់ប្រាណ និងសម្រកទម្ងន់ឡើងវិញ វាអាចជាការស្រឡាញ់ខ្លួនឯងរបស់នាង ប៉ុន្តែវាក៏អាចជាសញ្ញាបង្ហាញថាថាប្រពន្ធរបស់អ្នកកំពុងមានទំនាក់ទំនងផ្សេងទៀតផងដែរ។

 

ការផ្សាយពាណិជ្ជកម្ម
Daily,Makeup.,Smiling,Young,Female,Applying,Blush,With,Makeup,Brush
រូបភាពដំណាង

៥.ចូលចិត្តទៅណាតែម្នាក់ឯង
ប្រសិនបើប្តី ឬ ប្រពន្ធរបស់អ្នកធ្លាប់ដើរផ្សារជាមួយគ្នា ប៉ុន្តែថ្មីៗនេះនាងតែងតែរកលេសដើម្បីដើរទិញឥវ៉ាន់តែម្នាក់ឯង អ្នកត្រូវប្រយ័ត្ន។ ជាពិសេសបើរាល់ពេលចេញក្រៅ នាងតែងតុបតែងខ្លួន និងស្លៀកពាក់ឱ្យកាន់តែស្អាតជាងមុន ៕

ការផ្សាយពាណិជ្ជកម្ម