ក្នុងជីវិតអាពាហ៍ពិពាហ៍ ជម្លោះគឺជៀសមិនរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសកម្មភាពទាំងពីរខាងក្រោមកើតឡើងញឹកញាប់ពេក នោះវាមិនត្រឹមតែបណ្តាលឱ្យមានស្នាមប្រេះនៅក្នុងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចរុញច្រានទំនាក់ទំនងឱ្យឈានដល់ការដួលរលំផងដែរ។
ប្រសិនបើអ្នកចង់រក្សាទុកទំនាក់ទំនងនោះរឿងដំបូងដែលអ្នកត្រូវធ្វើគឺស្វែងយល់ពីឫសគល់នៃជម្លោះ ហើយខាងក្រោមនេះគឺជា២យ៉ាងដែលអ្នកមិនត្រូវធ្វើដាច់ខាត៖

១.ធ្វើការសម្រេចចិត្តតាមអំពើចិត្ត មិនអើពើនឹងអារម្មណ៍ និងមើលស្រាលតួនាទីដៃគូរបស់អ្នក
អាពាហ៍ពិពាហ៍គឺជាទំនាក់ទំនងមួយដែលទាមទារឱ្យមានភាពជាដៃគូ និងការចូលរួមពីភាគីទាំងពីរ។ គូស្នេហ៍ខ្លះដំបូងៗមិនហ៊ានធ្វើបែបនេះ ប៉ុន្តែយូរៗចាប់ផ្តើមទម្លាប់សម្រេចចិត្តអ្វីៗទាំងអស់ដោយខ្លួនឯង ដោយមិនសួរ ឬ ចែករំលែកជាមួយគ្នាឡើយ។ អាកប្បកិរិយានេះមិនត្រឹមតែបង្ហាញពីការមិនគោរពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីអាកប្បកិរិយាខ្វះការជឿទុកចិត្ត ឬ សូម្បីតែមើលងាយដៃគូរបស់អ្នក។

២.មិនបែងចែកខុសត្រូវ ប្រព្រឹត្តដោយអាត្មានិយម និងរឹងរូស
ក្នុងទំនាក់ទំនងស្នេហា បើអ្នកធ្វើខុស ប៉ុន្តែរឹងរូសមិនព្រមសារភាព នោះអ្នកនឹងធ្វើឱ្យអ្នកដទៃកាន់តែខកចិត្ត។ មនុស្សជាច្រើនចូលចិត្តគិតពីកិត្តិយស និងឋានៈរបស់ពួកគេ លើសពីអារម្មណ៍របស់អ្នកដទៃ។ ពួកគេវែកញែកពីទស្សនៈដ៏ខ្ពង់ខ្ពស់ ជាជាងមកពីការពិត ឬ យុត្តិធម៌។ នេះជាការបង្ហាញយ៉ាងច្បាស់ពីភាពអាត្មានិយម និងការមិនគោរព។ ប្រសិនបើអាកប្បកិរិយានេះនៅតែបន្ត ការប្រេះឆាគឺជៀសមិនរួច ហើយការលែងលះគឺជាលទ្ធផលដែលជៀសមិនរួច។

#បើអ្នកជាប្តីគួរតែអនុវត្តការគិតតាមទស្សនៈរបស់ប្រពន្ធអ្នក
អាពាហ៍ពិពាហ៍មិនអាចទ្រទ្រង់ដោយផ្នត់គំនិតឯកតោភាគីបានទេ។ យកចិត្តបស់ប្រពន្ធអ្នកដាក់ក្នុងចិត្តខ្លួនឯង! តើនាងនឹងគិតយ៉ាងណា? តើនាងចង់បានអ្វី? ប្រសិនបើអ្នកជានាង តើអ្នកនឹងជ្រើសរើសអ្វី? សំណួរទាំងនេះនឹងជួយអ្នកឱ្យពង្រីកទស្សនៈរបស់អ្នក ស្វែងយល់ពីអ្នកដ៏ទៃបានកាន់តែច្បាស់ និងកាន់តែមានភាពយុត្តិធម៌ និងសមហេតុផលនៅក្នុងការសម្រេចចិត្តរបស់អ្នក៕

