ស្ត្រីដែលឆ្លាត និងចាស់ទុំដឹងពីរបៀបបង្វែរអ្វីដែលហាក់ដូចជាចំណុចខ្សោយទៅជាចំណុចខ្លាំង ធ្វើឱ្យបុរសមិនហ៊ានមើលងាយ ឬ មិនគោរពពួកគេនោះទេ ហើយថែមទាំងជាទីចាប់អារម្មណ៍បំផុតចំពោះមនុស្សប្រុស។ និយាយរួមអោយតែមនុស្សស្រីមាន៤យ៉ាងនេះនៅក្នុងខ្លួន អាចធ្វើអោយនាងមានតម្លៃបំផុតនៅក្នុងភ្នែកមនុស្សប្រុស៖

១.បទពិសោធន៍ជីវិតសម្បូរបែប៖ ស្ត្រីដែលមានភាពចាស់ទុំបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងជីវិត ភ្លក់នូវភាពរីករាយ និងទុក្ខសោកទាំងអស់ ដូច្នេះហើយពួកគេមានបទពិសោធន៍ជីវិតដ៏សម្បូរបែប។
ជាពិសេសគឺមានទំនុកចិត្តនិងមានភាពធន់ ពួកគេតែងដឹងពីវិធីជំនះការលំបាក។ បទពិសោធន៍នេះហើយដែលបានជួយពួកគេបង្កើតអាជីពរឹងមាំ និងមានប្រាក់ចំណូលស្ថិរភាព។ ឈរនៅចំពោះមុខស្ត្រីដែលមានបទពិសោធន៍ជីវិតដ៏សម្បូរបែបបែបនេះ គ្មានបុរសណាអាចមើលរំលងនាងបានឡើយ។
២.ភាពចាស់ទុំ៖ មនុស្សស្រីដែលឆ្លងកាត់ការលំបាកច្រើនឆ្នាំមកហើយ គឺលែងល្ងង់ទៀតហើយ។ ផ្ទុយទៅវិញ ពួកគេបញ្ចេញនូវភាពទាក់ទាញ និងភាពទន់ភ្លន់ ដែលមិនមែនគ្រប់គ្នាមាននោះទេ។ ស្ត្រីដែលបានឆ្លងកាត់ឧបសគ្គជាច្រើនមានស្ថិរភាព និងភាពស្ងប់ស្ងាត់ក្នុងការគិត និងទង្វើរបស់ពួកគេ។

៣.ទំនុកចិត្តនិងភាពក្លាហាន៖ ស្ត្រីដែលមានបទពិសោធន៍បានជម្នះឧបសគ្គជាច្រើនក្នុងជីវិត ហើយវាគឺជាការលំបាកទាំងនោះដែលបានជំរុញឱ្យពួកគេក្លាយជាមនុស្សធន់ និងរឹងមាំ។ ពួកគេមិនដែលចុះចាញ់ឡើយ ទោះបីជាពួកគេបរាជ័យក៏ដោយ ពួកគេតែងតែស្វែងរកវិធីដើម្បីក្រោកឡើង ហើយចាប់ផ្តើមឡើងវិញ។ ពួកគេជឿថា ទោះបីជាពួកគេមិនក្លាយជាមនុស្សល្អបំផុតក៏ដោយ ក៏ពួកគេនៅតែអាចហោះហើរបានខ្ពស់ និងឈរយ៉ាងរឹងមាំនៅលើជើងពីររបស់ពួកគេផ្ទាល់។
ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីខ្លួនឯង និងជីវិត ពួកគេបានកំណត់ និងសម្រេចគោលដៅយ៉ាងម៉ឺងម៉ាត់។ ពួកគេដឹងពីអ្វីដែលពួកគេមាន ភាពរឹងមាំ និងមានភាពក្លាហានក្នុងការប្រែក្លាយសុបិនរបស់ពួកគេឱ្យក្លាយជាការពិត។ ពេលនៅជាមួយស្ត្រីទាំងនេះ បុរសនឹងមានអារម្មណ៍ថាមានថាមពលវិជ្ជមាន និងសុទិដ្ឋិនិយម ដែលតែងតែពោរពេញដោយភាពរឹងមាំ។

៤.ការយល់ដឹងអំពីចិត្តវិទ្យារបស់បុរស៖ ស្ត្រីដែលមិនមានបទពិសោធន៍ច្រើនតែមិនយកចិត្តទុកដាក់លើអារម្មណ៍អ្នកដទៃឡើយ ពួកគេនិយាយអ្វីដែលពួកគេគិត ហើយគ្រាន់តែចង់ទទួលដោយមិនចង់ផ្តល់ឱ្យអ្នកដទៃវិញ។ ការទាមទារដែលមិនសមហេតុផល និងភាពអាត្មានិយមអាចបង្អាក់ទំនាក់ទំនង ធ្វើឱ្យអ្នកដ៏ទៃមានអារម្មណ៍ហត់នឿយ ហើយចង់ចាកចេញបន្តិចម្តងៗ។
ផ្ទុយទៅវិញ ស្ត្រីដែលមានបទពិសោធន៍តែងតែយល់ពីចិត្តសាស្ត្ររបស់បុរស។ ពួកគេដឹងថាពេលណាត្រូវរក្សាភាពស្ងៀមស្ងាត់ ពេលណាត្រូវនិយាយ ហើយតែងតែដឹងពីរបៀបថែទាំ និងបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្លួនស្រលាញ់។ វាជាភាពទន់ភ្លន់ដែលជួយពួកគេមិនចាំបាច់ប្រើល្បិចអ្វីឡើយ ប៉ុន្តែមនុស្សប្រុសនៅតែមានចិត្តស្រលាញ់ និងគោរពស្រ្តីបែបនេះអស់មួយជីវិត៕

