នៅដំណាក់កាលកណ្តាលនៃអាពាហ៍ពិពាហ៍ នៅពេលដែលទម្លាប់ទាំងអស់ត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ហើយជីវិតអាពាហ៍ពិពាហ៍ហាក់ដូចជាត្រូវបានដោះស្រាយ ការផ្លាស់ប្តូរតូចមួយដូចជាការដេកដាច់ដោយឡែកពីគ្នារយៈពេលយូរអាចបង្កឱ្យមានផលវិបាកដែលមិននឹកស្មានដល់។ នៅក្រោមផ្ទៃសន្តិភាព សកម្មភាពនេះស្ងប់ស្ងាត់នាំទៅរកលទ្ធផលដែលមិនរំពឹងទុកចំនួន៣ខាងក្រោមនេះ៖

១.ស្នេហាកាន់តែទន់ខ្សោយ៖ ការគេងដោយឡែកពីគ្នា មិនមែនជាសញ្ញានៃការខូចចិត្តនោះទេ។ សម្រាប់គូស្វាមីភរិយាជាច្រើន នេះជាវិធីបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក នៅពេលដែលដៃគូរណាម្នាក់មានទម្លាប់គេងស្រមុកខ្លាំងៗ មានបញ្ហាក្នុងការគេង ឬ ត្រូវការកន្លែងឯកជនដើម្បីសម្រាក។ ការជ្រើសរើសគេងដោយឡែកពីគ្នាពេលខ្លះគឺដោយសារតែអ្នកចង់ឱ្យដៃគូគេងបានល្អ តែយូរៗទៅវានឹងមានគម្លាត ខ្វះភាពស្អិតរមួត និងធ្វើអោយដៃគូអស់អារម្មណ៍ចំពោះគ្នា។

២.អាពាហ៍ពិពាហ៍កាន់តែត្រជាក់បន្តិចម្តងៗ៖ ការគេងដាច់ដោយឡែកពីគ្នារយៈពេលយូរក៏អាចជាការចាប់ផ្តើមនៃការបែកគ្នាផងដែរ។ ខ្វះការស្និទ្ធស្នាល ខ្វះការខ្សឹបខ្សៀវពីមួយថ្ងៃទៅមួយថ្ងៃ ឬ ពេលនៃការនៅជាមួយគ្នា គូស្នេហ៍ជាច្រើនបានក្លាយជាមនុស្សប្លែកមុខបន្តិចម្តងៗ។
ការប្រាស្រ័យទាក់ទងគ្នាកាន់តែតិច ការយកចិត្តទុកដាក់ក្លាយជាការធុញទ្រាន់ ធ្វើឱ្យអាពាហ៍ពិពាហ៍គ្រាន់តែជាកាតព្វកិច្ច លែងជាអារម្មណ៍។ នៅពេលដែលគម្លាតដែលមើលមិនឃើញនោះមិនត្រូវបានបំពេញ អារម្មណ៍ងាយធ្លាក់ចូលទៅក្នុងសភាពត្រជាក់ ធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍មានភាពឯកកោ និងនឿយហត់។

៣.អាពាហ៍ពិពាហ៍បែកបាក់៖ នេះជាផលវិបាកដ៏សោកសៅបំផុតដែលគ្មានអ្នកណាចង់បាន។ ពេលគេងដោយឡែកពីគ្នាយូរពេកដោយមិនយល់ចិត្តគ្នា និងការប្រាស្រ័យទាក់ទងជាវិជ្ជមាន នោះចម្ងាយរវាងប្ដីប្រពន្ធនឹងកាន់តែធំ។ កង្វះភាពស្និទ្ធស្នាលខាងផ្លូវកាយ និងផ្លូវអារម្មណ៍ ធ្វើឱ្យតម្រូវការផ្លូវចិត្តមិនអាចបំពេញបាន ដែលនាំឱ្យមានការសង្ស័យ និងភាពព្រងើយកន្តើយ។
នៅក្នុងគម្លាតនោះ ការល្បួងពីខាងក្រៅអាចជ្រៀតចូល ដោយអង្រួនមូលដ្ឋានគ្រឹះនៃអាពាហ៍ពិពាហ៍។ នៅពេលខ្លះ ពេលអារម្មណ៍ត្រូវបានសង្កត់ទុកយូរពេក ហើយមិនអាចសង្គ្រោះបានទៀត នោះការលែងលះក្លាយជាជម្រើសដែលជៀសមិនរួច។
ការគេងដាច់ដោយឡែកពីគ្នាក្នុងវ័យកណ្តាលគឺជាដាវមុខពីរ ដែលអាចជួយពង្រឹងទំនាក់ទំនង ឬធ្វើឱ្យអាពាហ៍ពិពាហ៍បែកបាក់។ នៅទីបញ្ចប់ អ្វីដែលសំខាន់មិនថាអ្នកគេងជាមួយគ្នា ឬ ដាច់ដោយឡែកនោះទេ ប៉ុន្តែ អ្នកត្រូវរក្សាការយកចិត្តទុកដាក់ ការយោគយល់ និងការចែករំលែកជាមួយគ្នាជារៀងរាល់ថ្ងៃ។ មានតែពេលនោះទេ ដែលអាពាហ៍ពិពាហ៍នឹងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីជំនះឧបសគ្គ និងស្ថិតនៅយូរអង្វែង៕

