មានហេតុផលជាច្រើនដែលស្ត្រីបោកប្រាស់ ដោយសារតែអារម្មណ៍រំជើបរំជួល ចង់បានស្នេហាថ្មី និងកង្វះការយកចិត្តទុកដាក់ពីដៃគូ។ ទោះជាយ៉ាងណាក៏ដោយ ហេតុផលដែលនៅពីក្រោយភាពមិនស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ច្រើនតែស្មុគ្រស្មាញ ហើយត្រូវបានគេសន្និដ្ឋានថាអាចជារឿងខាងក្រោមនេះ៖

១.មនោសញ្ចេតនា៖ ហេតុផលនៃភាពមិនស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ ច្រើនតែស្មុគស្មាញ និងពិបាកកំណត់។ ពេលខ្លះហេតុផលគឺមកពីអារម្មណ៍ធម្មជាតិ។ ទោះបីជាមនុស្សជាច្រើនមិនចង់សារភាពក៏ដោយ ការពិតគឺថាមនុស្សស្រីក៏អាចផិតក្បត់បានដែរ ប្រសិនបើនាងមានឱកាស។ ការសិក្សាមួយចំនួនបង្ហាញថា ស្ត្រីជាច្រើនដែលលួចមានទំនាក់ទំនងជាមួយមិត្តរួមការងារពន្យល់ថា “ខ្ញុំសប្បាយចិត្តណាស់ក្នុងអាពាហ៍ពិពាហ៍របស់ខ្ញុំ ប៉ុន្តែនៅពេលដែលឱកាសមកដល់ ខ្ញុំគ្រាន់តែចង់ទាញយកអារម្មណ៍សប្បាយពីវា”។

២.ទំនាក់ទំនងផ្លូវភេទ៖ ក្រៅពីអារម្មណ៍ តម្រូវការផ្លូវភេទ និងបញ្ហាហិរញ្ញវត្ថុ គឺជាកត្តាពីរដែលត្រូវបានលើកឡើងជាញឹកញាប់ថាជាមូលហេតុទូទៅនៃការផិតក្បត់របស់ស្ត្រី។ ស្ត្រីមានតម្រូវការផ្លូវភេទច្រើនដូចបុរសដែរ ហើយពួកគេចង់ទទួលបានបទពិសោធដ៏រីករាយខណៈពេលដែលគេត្រូវបានគេស្រលាញ់ និងយកចិត្តទុកដាក់។ ជាការពិត ស្ត្រីមួយចំនួនមានតម្រូវការផ្លូវភេទខ្ពស់ជាងដៃគូរបស់ពួកគេ ហើយប្រសិនបើដៃគូពួកគេមិនបានបំពេញតម្រូវការគ្រប់គ្រាន់ទេ ពួកគេអាចស្វែងរកទំនាក់ទំនងខាងក្រៅដើម្បីបំពេញតម្រូវការទាំងនោះ។
ប្រពន្ធក្មេងម្នាក់បានរៀបរាប់ពីរឿងរ៉ាវរបស់នាងថា “ខ្ញុំនិងប្តីខ្ញុំនៅតែស្រលាញ់គ្នា ប៉ុន្តែយើងខ្វះការរួមភេទ យូរឆ្នាំមកនេះ ខ្ញុំលែងចង់បានស្នេហាពីគាត់ទៀតហើយ ប្តីខ្ញុំអាចបំពេញតួនាទីជាបងប្អូន និងឪពុកបាន ប៉ុន្តែគាត់មិនអាចបំពេញតួនាទីជាគូស្នេហ៍បានទេ ព្រោះគាត់អស់កំលាំង និងចាស់។

ក្រោយរៀបការជិត១០ឆ្នាំមក នាងនិងស្វាមីបានឆ្លងកាត់ភាពតានតឹងជាច្រើន។ ដំបូងឡើយ នាងស្រឡាញ់គាត់ដោយស្មោះ ប៉ុន្តែយូរៗទៅសុខភាពផ្លូវភេទរបស់គាត់ធ្លាក់ចុះ។ មានមនុស្សស្រីដែលមានអារម្មណ៍សោកស្ដាយព្រោះអារម្មណ៍នៃសេចក្ដីស្រឡាញ់ក៏លែងមាន។ ដូច្នេះស្រ្តីទាំងនោះស្វែងរកទំនាក់ទំនងថ្មី ដើម្បីទទួលអារម្មណ៍នោះឡើងវិញ និងគេចផុតពីភាពធុញទ្រាន់នៃអាពាហ៍ពិពាហ៍បច្ចុប្បន្នរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថាដៃគូរបស់ពួកគេមិនអាចបំពេញតម្រូវការ និងបំណងប្រាថ្នារបស់ពួកគេបានគ្រប់គ្រាន់នោះទេ។
៣.មានស្នេហាព្រោះចង់ឲ្យគេមើលថែនិងចែករំលែក៖ ខណៈពេលដែលតម្រូវការផ្លូវភេទអាចត្រូវបានបំពេញនៅក្នុងទំនាក់ទំនង ស្ត្រីតែងតែប្រាថ្នាចង់បានការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ ការផ្តល់អំណោយ ការចែករំលែកអារម្មណ៍ និងការសន្ទនាយ៉ាងស៊ីជម្រៅ។ ប្រសិនបើអ្វីៗទាំងនេះខ្វះខាតនៅក្នុងទំនាក់ទំនងបច្ចុប្បន្នរបស់ពួកគេ ពួកគេអាចងាកទៅរកអ្នកដ៏ទៃដើម្បីទទួលបានអារម្មណ៍ទាំងនោះ។
អ្នកជំនាញខាងអាពាហ៍ពិពាហ៍ និងស្នេហានិយាយថា ភាពមិនស្មោះត្រង់ច្រើនតែជាការបង្ហាញពីការខ្វះខាតក្នុងទំនាក់ទំនង។ ប្រសិនបើអាពាហ៍ពិពាហ៍មានភាពរឹងមាំ ការបំពេញបំណងប្រាថ្នា និងអារម្មណ៍របស់ដៃគូទាំងពីរ នោះពួកគេទាំងពីរនាក់មិនត្រូវស្វែងរកការលួចលាក់ខាងក្រៅមកបំពេញជំនួសអាពាហ៍ពិពាហ៍របស់ពួកគេនោះទេ៕

