វិធីងាយៗ ៤យ៉ាង ដើម្បីចាប់បានប្តីដែលមានស្រី តាមរយៈទូរស័ព្ទ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

មានហេតុផល និងកាលៈទេសៈជាច្រើនដែលប្តីអាចលួចមានស្រីក្រៅមិនអោយប្រពន្ធដឹង ប៉ុន្តែវាមិនពិបាកទេសម្រាប់ស្ត្រីក្នុងការដឹងថាប្តីរបស់ពួកគេកំពុងមានស្នេហាលួចលាក់ខាងក្រៅឬអត់។ ក្នុងសម័យបច្ចុប្បន្ននេះ ដោយគ្រាន់តែមើលសញ្ញាខាងក្រោមនេះ ស្ត្រីអាចដឹងបានយ៉ាងងាយថាប្តីកំពុងលួចមានស្រីផ្សេងនៅក្រោយខ្នងប្រពន្ធ៖

Cover Copy
រូបភាពដំណាង

១.ស្វាមីជារឿយៗលួចស្តាប់ការហៅទូរស័ព្ទ និងអានសារ៖ នៅពេលអ្នកនៅក្បែរ ប្រសិនបើមានការហៅចូល ឬផ្ញើសារ គាត់តែងតែព្រួយបារម្ភ ស្ទាក់ស្ទើរ ហើយមិនហ៊ានឆ្លើយតប។ ព្រោះបុរសផិតក្បត់នឹងព្យាយាមបិទបាំង ឬស្តាប់ការហៅនោះដោយលួចលាក់ មិនហ៊ានបើកចំហរ ជាពិសេសមិនហ៊ានឆ្លើយតបភ្លាមៗនៅចំពោះមុខប្រពន្ធ។
២.លុបសារ និងប្រវត្តិការហៅទូរសព្ទ៖ បុរសដែលមានស្រីច្រើនតែផ្ញើសារ និងហៅគូស្នេហ៍របស់ខ្លួន។ ហើយជាការពិតណាស់ បន្ទាប់ពីផ្ញើសារ ឬ និយាយទូរស័ព្ទម្តងៗ គាត់នឹងលុបសារទាំងអស់ និងប្រវត្តិការហៅចេញភ្លាមៗ ដើម្បីកុំឱ្យប្រពន្ធដឹង។ ដូច្នេះ ប្រសិនបើកំណត់ហេតុហៅទូរសព្ទតែងតែទទេ នោះវាបង្ហាញថាគាត់កំពុងលួចមានទំនាក់ទំនងហើយ។

ការផ្សាយពាណិជ្ជកម្ម
1196509066
រូបភាពដំណាង

៣.ទុកទូរស័ព្ទជាប់ខ្លួនពេញមួយថ្ងៃ៖ បុរសដែលធ្លាប់ធ្វើខុសលើប្រពន្ធតែងតែទុកទូរស័ព្ទជាមួយគាត់២៤ម៉ោងលើ៧ថ្ងៃ ព្រោះខ្លាចប្រពន្ធលើកទូរស័ព្ទ ឬ ឆែកឃើញរឿងសម្ងាត់។ ប្រសិនបើអ្នកឃើញប្តីរបស់អ្នកយកទូរស័ព្ទរបស់គាត់ទៅតាមខ្លួន សូម្បីតែពេលគាត់កំពុងងូតទឹក សម្អាតផ្ទះ និងគេង វាបង្ហាញថាគាត់កំពុងលាក់អ្វីមួយពីអ្នក ហើយវាគ្មានអ្វីក្រៅពីស្នេហាថ្មីរបស់គាត់នោះទេ។
៤.ឧស្សាហ៍បិទ ឬ មិនលើកទូរស័ព្ទរបស់ប្រពន្ធ៖ ប្រសិនបើស្វាមីរបស់អ្នកឧស្សាហ៍បិទទូរស័ព្ទនៅពេលគាត់ចេញទៅក្រៅ នោះបង្ហាញថាគាត់កំពុងលាក់អ្វីមួយ។ ប្រសិនបើគាត់បិទទូរស័ព្ទម្តង ឬ ពីរដងដោយសារតែការងារ ឬកិច្ចប្រជុំ អ្នកអាចយល់បាន។ ប៉ុន្តែបើតែងតែបិទទូរស័ព្ទញឹកញាប់បង្ហាញថាគាត់នៅជាមួយគូស្នេហ៍ស្រីៗ ហើយគាត់មិនចង់អោយគេដឹងថាប្រពន្ធខលទៅ៕

Common Reasons People Cheat In Relationships
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម