ក្នុងយុគសម័យនៃស្នេហាសេរីនាពេលបច្ចុប្បន្ន ការស្វែងរកនរណាម្នាក់រៀបការកាន់តែងាយស្រួល ប៉ុន្តែវាក៏មានហានិភ័យដែលអាចកើតមានជាច្រើនផងដែរ។ នៅពេលជ្រើសរើសដៃគូជីវិត មនុស្សជាច្រើនងាយនឹងរើសតាមការមើលឃើញខាងក្រៅដោយរូបរាងដ៏ទាក់ទាញ ឬ លក្ខខណ្ឌគ្រួសារអំណោយផល។
ទោះបីជាយ៉ាងណា ការមានរូបសង្ហា ឬ អ្នកមានមិនមែនជាការធានាសម្រាប់ជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលនោះទេ។ បុរសដែលស្លូតបូតតែខ្វះភាពក្លាហាននៅតែធ្វើឱ្យមនុស្សស្រីខកចិត្ត និងសោកស្តាយស្រក់ទឹកភ្នែក។ ដូច្នេះដើម្បីស្វែងរកដៃគូជីវិតដែលសក្តិសម កុំវិនិច្ឆ័យតាមរូបរាង មើលចំណុចស្នូលទាំង២នេះ៖

១.កុំមើលតែរូបរាងសង្ហាមើលថាគាត់មានបញ្ញាឬអត់៖ ភាពទាក់ទាញនៃរូបរាងធ្វើឱ្យយើងជក់ចិត្តមួយភ្លែត ប៉ុន្តែជីវិតគឺជាដំណើរដ៏វែងឆ្ងាយ ដែលភាពស្រស់ស្អាតមិនយូរមិនឆាប់នឹងរលត់ មានតែភាពវៃឆ្លាត និងភាពក្លាហានប៉ុណ្ណោះដែលអាចជួយបុរសម្នាក់ឱ្យរឹងមាំគ្រប់គ្រាន់ដើម្បីកំដរ ការពារ និងដឹកនាំគ្រួសារឱ្យឆ្លងកាត់ការឡើងចុះក្នុងជីវិយ។
ដោយសារតែបុរសដែលមានភាពវៃឆ្លាត និងភាពក្លាហាន ទោះបីគាត់មិនមានរូបរាងលេចធ្លោក៏ដោយ ក៏នៅតែអាចផ្តល់កម្លាំងចិត្ត និងនាំមកនូវក្តីសុខយូរអង្វែងដល់នារីដែលនឹងរួមដំណើរជាមួយគាត់អស់មួយជីវិត។ ដូច្នេះបើអ្នកជាមនុស្សស្រីត្រូវនេះវិនិច្ឆ័យទៅលើចំណុចនេះ។

២.កុំមើលទ្រព្យសកម្មដែលមានស្រាប់ តែត្រូវមើលលើសមត្ថភាព៖ ទ្រព្យថ្ងៃនេះអាចបាត់នៅថ្ងៃស្អែក អ្វីដែលគួរឲ្យទុកចិត្តគឺមិនមែនជាអ្វីដែលបុរសនោះមានទេ ប៉ុន្តែជាសមត្ថភាពរបស់គាត់។ ប្រវត្តិសាស្ត្រធ្លាប់កត់ត្រារឿងរបស់ Chu Mai Than ក្នុងរាជវង្សហាន – នៅពេលដែលគាត់គ្រាន់តែជាអ្នកកាប់ឈើក្រីក្រ គាត់ត្រូវបានប្រពន្ធរបស់គាត់បោះបង់ចោល។
ប៉ុន្តែដោយសារភាពវៃឆ្លាត និងការប្រឹងប្រែងតស៊ូរបស់គាត់ គាត់បានក្រោកឡើងបន្តិចម្តងៗក្លាយជាមន្ត្រីជាន់ខ្ពស់ និងរស់នៅក្នុងជីវិតដ៏រុងរឿង។
ដូច្នេះ នៅពេលអ្នកស្រលាញ់ និងជ្រើសរើសនរណាម្នាក់មករស់នៅជាមួយ កុំគ្រាន់តែស្តាប់ការសន្យានៃអនាគតដ៏ភ្លឺស្វាង។ តែចូរមើលបច្ចុប្បន្ន ថាតើគាត់មានចក្ខុវិស័យច្បាស់លាស់ទេ? តើមានផែនការជាក់លាក់ និងជំហានជាក់ស្តែងដើម្បីឆ្ពោះទៅមុខដែរឬទេ?

បុរសដែលគួរឲ្យទុកចិត្តមិនត្រឹមតែឧស្សាហ៍ព្យាយាមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការគិត យុទ្ធសាស្ត្រ និងសមត្ថភាពក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ ចំពោះរឿងអនាគតស្វាមីអ្នកជាមនុស្សស្រីត្រូវរើសអោយបានម៉ត់ចត់បន្តិច ព្រោះសុភមង្គលពិតកើតចេញពីការខិតខំរួមគ្នា និងសមិទ្ធផលដែលបានសាងឡើងតាមពេលវេលា ដូច្នេះបើអ្នករើសបានប្តីដែលមានសមត្ថភាព ជីវិតអ្នកក៏នឹងជោគជ័យទៅតាមនោះដែរ៕

