ស្ត្រីត្រូវតែជៀសវាងរៀបការជាមួយបុរស ៥ ប្រភេទនេះ បើមិនចង់ទឹកភ្នែករាល់ថ្ងៃ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

គេតែងតែនិយាយថា បុរសខ្លាចជ្រើសរើសអាជីពខុស ចំណែកស្ត្រីខ្លាចរៀបការជាមួយបុរសខុស។ សម្រាប់ស្ត្រី ការរៀបការជាមួយបុរសខុស អាចមានឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ពួកគេ។ ដូច្នេះហើយ នារីៗដែលមិនទាន់រៀបការ ពេលគិតដល់រឿងរៀបការ គួរតែប្រយ័ត្នមើលថា បុរសនោះពិតជាសាកសមនឹងអ្នកមែនឬ? ជាពិសេសជាមួយបុរស ៥ប្រភេទខាងក្រោមនេះ៖

Cover Copy
រូបភាពដំណាង

១.ទម្លាប់គេចវេស៖ មានប្រភេទបុរសដែលមានបុគ្គលិកលក្ខណៈគេចវេស ពេលប្រឈមមុខនឹងបញ្ហា ជំនួសឱ្យការប្រឈមមុខនឹងវា ហើយស្វែងរកដំណោះស្រាយ គាត់តែងតែជៀសវាងវា ហើយមិនអើពើនឹងអារម្មណ៍របស់ដៃគូគាត់ទាំងស្រុង។ បើត្រូវរស់នៅជាមួយមនុស្សប្រុសបែបនេះ ជីវិតអ្នកនឹងវេទនា។ នៅពេលដែលអ្នកទាំងពីរមិនអាចប្រាស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាពក្នុងអាពាហ៍ពិពាហ៍ អ្នកនឹងត្រូវស៊ូទ្រាំនឹងការលំបាកទាំងអស់ដោយខ្លួនឯង។
ជាងនេះទៅទៀត បុរសដែលធ្លាប់ប្រើ “ហឹង្សាត្រជាក់” ប្រហែលជាមិនស្រលាញ់អ្នកខ្លាំងទេ ដូច្នេះគាត់គ្រាន់តែឈរមើលអ្នករងទុក្ខដោយមិនធ្វើអ្វីសោះ។ មនុស្សស្រី បើមិនអាចរកបុរសដែលយល់ចិត្ត និងឱ្យតម្លៃអ្នកបានទេ ចូររៀនស្រឡាញ់ខ្លួនឯង ហើយកុំខ្ជះខ្ជាយពេលវេលាជាមួយបុរសបែបនេះ។

ការផ្សាយពាណិជ្ជកម្ម
IMG_7622
រូបភាពដំណាង

២.កង្វះការយល់ចិត្ត៖ បុរសអាត្មានិយម តែងតែគិតតែពីអារម្មណ៍ និងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃ។ បុរសបែបនេះខ្វះការយល់ចិត្តទាំងស្រុង ហើយនោះជាសញ្ញានៃទំនាក់ទំនងមិនល្អ។ បើអ្នករៀបការជាមួយមនុស្សប្រភេទនេះ ជីវិតរបស់អ្នកនឹងពិបាក ព្រោះមនុស្សប្រុសគេនឹងមិនផ្លាស់ប្តូរទៅជាមនុស្សល្អក្រោយការរៀបការដូចដែលអ្នកគិតនោះទេ។
៣.បញ្ញាអារម្មណ៍ទាប (EQ)៖ បុរសដែលមានបញ្ញាផ្លូវអារម្មណ៍ទាបនឹងមិនផ្តល់តម្លៃអារម្មណ៍វិជ្ជមានដល់អ្នកឡើយ។ មិនថាអ្នកធ្វើអ្វី ឬ និយាយអ្វីទេ គាត់តែងតែបដិសេធអ្នក ហើយធ្វើឱ្យអ្នកឈឺចាប់។ ខ្ញុំបានជួបបងស្រីម្នាក់ដែលបានចែករំលែកថាប្តីរបស់នាងធ្វើឱ្យនាងវេទនាយ៉ាងខ្លាំងក្នុងអាពាហ៍ពិពាហ៍ដោយសារតែគាត់មិនដែលយល់និងអាណិតនាងទេតែងតែបន្ទោសនាងចំពោះអារម្មណ៍អវិជ្ជមានរបស់គាត់។
បុរសល្អពិតប្រាកដម្នាក់នឹងដឹងពីរបៀបទទួលស្គាល់បញ្ហាផ្ទាល់ខ្លួនរបស់គាត់ ហើយតែងតែគិតអំពីអារម្មណ៍របស់ដៃគូរបស់គាត់ ជាជាងគ្រាន់តែបន្ទោសដៃគូ។ ខ្ញុំសង្ឃឹមថាស្ត្រីទាំងអស់នឹងជួបបុរសម្នាក់ដែលចេះចែករំលែក និងយល់ ជំនួសឱ្យការបន្តធ្លាក់ចូលទៅក្នុងទំនាក់ទំនងដ៏យ៉ាប់យឺនបែបនេះ។

IMG_7618
រូបភាពដំណាង

៤.មិនចេះឲ្យតម្លៃ៖ ដើម្បីឱ្យគូស្នេហ៍មានសុភមង្គលក្នុងរយៈពេលវែងត្រូវចេះដឹងគុណ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ។ ប៉ុន្តែបុរសជាច្រើនខ្វះការដឹងគុណ ទោះអ្នកលះបង់ប៉ុណ្ណាក៏គាត់មិនដែលកត់សម្គាល់ដែរ។ ជាមួយបុរសបែបនេះ យកល្អគួរតែនៅឲ្យឆ្ងាយ និងកុំទាក់ទងជាមួយគេអោយសោះ។
ជារឿយៗយើងឃើញស្ត្រីលះបង់ខ្លួនឯងដើម្បីគ្រួសារ បោះបង់អាជីព និងការងារដើម្បីមើលថែប្តី និងកូន ប៉ុន្តែលទ្ធផលគឺមានការត្អូញត្អែរថា ពួកគេមិនបានរួមចំណែកគ្រប់គ្រាន់សម្រាប់គ្រួសារ ឬ សូម្បីតែឮឃ្លាថា “ដេកស៊ីលុយប្តី” ។ នៅឱ្យឆ្ងាយពីមនុស្សប្រុសដែលមិនពេញចិត្តអ្នក ពួកគេមិនសមនឹងការបារម្ភ ឬ ទុក្ខព្រួយរបស់អ្នកទេ។

ការផ្សាយពាណិជ្ជកម្ម
IMG_7621
រូបភាពដំណាង

៥.គ្មានអារម្មណ៍នៃព្រំដែន៖ ប្រភេទបុរសដែលគ្មានព្រំដែនគឺពួកគេមិនយល់ពីភាពខុសគ្នារវាងក្រុមគ្រួសារនិងអ្នកក្រៅឡើយ។ ជាឧទាហរណ៍ បុរសខ្លះគិតថា ពេលប្រពន្ធរៀបការ ត្រូវតែទទួលយកគ្រួសារ ត្រូវតែស្តាប់បង្គាប់ឪពុកម្តាយ ហើយតែងតែដាក់គ្រួសារគេជាអាទិភាព។ ក្រៅពីនេះ បុរសមួយចំនួនខ្វះអារម្មណ៍នៃព្រំដែនក្នុងទំនាក់ទំនងជាមួយស្រីផ្សេង។ ទោះបីជាអាកប្បកិរិយានេះហាក់ដូចជាធម្មតាក៏ដោយ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយអាចបណ្តាលឱ្យមានរបួសដល់ស្ត្រីបានយ៉ាងងាយ។ បុរសបែបនេះមិនអាចនាំសុភមង្គលដល់អ្នកបានទេ។
ដូច្នេះប្រសិនបើគូស្នេហ៍ ឬ ស្វាមីរបស់អ្នកមិនគោរពព្រំដែនផ្ទាល់ខ្លួនទេ ចូរសម្រេចចិត្តចាកចេញពីគាត់។ វាជាវិធីល្អបំផុតដើម្បីការពារខ្លួនអ្នក និងរក្សាជីវិតរបស់អ្នកឱ្យរីករាយ។ រក្សាភាពរឹងមាំ និងផ្លូវចិត្តរបស់អ្នកអោយបានល្អ ព្រោះស្ត្រីសមនឹងទទួលបានការស្រឡាញ់ និងគោរព មិនមែនព្យាយាមសុំវាពីមនុស្សប្រុសនោះទេ៕

ការផ្សាយពាណិជ្ជកម្ម