បុរសមានប្រាជ្ញាមិនដែលឲ្យប្រពន្ធខ្លួនក្លាយជាមនុស្សស្រី៣ប្រភេទនេះឡើយ

Cover Copy (5) Recovered
ការផ្សាយពាណិជ្ជកម្ម

បុរសដែលមានទេពកោសល្យ និងមានប្រាជ្ញានឹងមិនប្រែក្លាយភរិយារបស់ខ្លួនពីមនុស្សរីករាយ ក្លាយជាមនុស្សស្រីដែលពោរពេញទៅដោយទុក្ខសោក ឬ ខ្វះការស្រឡាញ់ពីប្តីនោះទេ។ ប្តីល្អ ជាប្តីដែលយល់ពីចិត្តប្រពន្ធ និងមិនអោយនាងប្រែអត្តចរិតព្រោះតែការមិនយកចិត្តទុកដាក់ពីប្តីនោះទេ។

Cover Copy (5) Recovered
រូបភាពដំណាង

១.ធ្វើឱ្យនាងខឹង៖ គ្មានអ្នកណាកើតមកជាស្ត្រីដែលមានចិត្តក្តៅក្រហាយនោះទេ។ បើប្រពន្ធកាន់តែឆាប់ខឹង ហើយរអ៊ូរទាំ កុំឆាប់បន្ទោសនាង។ សូមក្រឡេកមើលពីរបៀបដែលអ្នកប្រព្រឹត្តចំពោះនាង។ វាអាចជាអ្នកដែលតែងតែគេចពីការទទួលខុសត្រូវក្នុងគ្រួសារ រក្សាភាពស្ងៀមស្ងាត់ចំពោះមុខជម្លោះជាជាងការសន្ទនាជាមួយនាងដើម្បីរកដំណោះស្រាយ។ បើអ្នកមិនដែលទទួលស្គាល់ការលះបង់របស់ប្រពន្ធ និងចេះតែរិះគន់ឥតឈប់ឈរ នោះហើយទើបនាងក្លាយជាមនុស្សស្រីឆេវឆាវ លែងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម
Divorce Women Walking Away From Man Scaled
រូបភាពដំណាង

២.ធ្វើឱ្យនាងក្លាយជាបេះដូងត្រជាក់៖ ខ្ញុំធ្លាប់លឺបុរសម្នាក់ត្អូញត្អែរថាប្រពន្ធរបស់គាត់កាន់តែព្រងើយកន្តើយ និងលែងចាប់អារម្មណ៍ជាមួយរឿងក្នុងគ្រួសារទៀតហើយ។ ប៉ុន្តែខ្ញុំដឹងថា ពីមុននាងស្រឡាញ់ប្តី និងគ្រួសារអស់ពីចិត្ត ហើយនាងធ្លាប់យកចិត្តទុកដាក់ចំពោះគ្រួសាររបស់នាងបំផុត។ អាចមកពីប្តីមិនជួយរំលែកកាងារនាងខ្លះ ធ្វើអោយនាងនឿយហត់ លែងមានពេលសម្រាប់មើលថែខ្លួនឯង ដូច្នេះហើយទើបនាងក្លាយជាមនុស្សដែលរងសម្ពាធ និងលែងដូចដើម។
ពេលដែលមនុស្សស្រីឈប់រំពឹងថាប្តីនឹងជួយសម្រាលបន្ទុក វាមានន័យថានាងបានជ្រើសរើសរស់សម្រាប់ខ្លួនឯងវិញម្តង។ នៅពេលនោះ ប្តីមានអារម្មណ៍ខកចិត្ត បាត់បង់ការគ្រប់គ្រង ហើយចាប់ផ្តើមត្អូញត្អែរថា “ប្រពន្ធបានផ្លាស់ប្តូរ” ប៉ុន្តែការពិតគឺនាងមិនបានផ្លាស់ប្តូរទេ។ វាគ្រាន់តែជាការព្រងើយកន្តើយរបស់ប្តីដែលបានរុញនាងចេញបន្តិចម្ដងៗ។

Depositphotos_26418041_xl 2015 Opt 2
រូបភាពដំណាង

៣.ធ្វើឱ្យនាងឯករាជ្យ ដូច្នេះនាងមិនត្រូវការប្តីទៀតទេ៖ បុរសជាច្រើនធ្លាប់មានមោទនភាពដែលប្រពន្ធរបស់ពួកគេមានទេពកោសល្យ គ្រប់គ្រងផ្ទះ រកប្រាក់ ចិញ្ចឹមកូន និងមើលថែអ្វីៗគ្រប់យ៉ាង។ ពួកគេមានអារម្មណ៍សុខស្រួលដោយសារពួកគេមិនត្រូវបានគេពឹងផ្អែក ឬ រំខានដោយប្រពន្ធ។ ប៉ុន្តែអ្វីដែលគេមិនដឹងនោះគឺនៅពេលដែលស្ត្រីត្រូវរៀនធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង នាងក៏រៀនរស់នៅដោយគ្មានស្វាមីផងដែរ។
ឯករាជ្យភាពនោះមិនកើតចេញពីសភាវគតិនោះទេ ប៉ុន្តែត្រូវបានបង្កើតឡើងជាច្រើនដងរាប់មិនអស់ ដែលនាងត្រូវការស្មាដើម្បីយំ ប៉ុន្តែទទួលបានតែភាពស្ងៀមស្ងាត់ជាជាងការលួងលោមពីប្តី។ ឆ្លងកាត់ការឈឺចុកចាប់ ដែលត្រូវរ៉ាប់រងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។ ប្រសិនបើអ្នកពិតជាចង់រក្សានារីនោះ កុំគ្រាន់តែសរសើរពីភាពខ្លាំងរបស់នាង — តែចូររៀនធ្វើជាអ្នកគាំទ្ររបស់នាង។ ព្រោះគ្មានអ្នកណាកើតមករឹងមាំជារៀងរហូតនោះទេ ហើយនៅពេលដែលនាងលែងត្រូវការអ្នក វាមានន័យថាអ្នកនឹងបាត់បង់នាងជារៀងរហូតហើយ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម