តើខ្ញុំគួរធ្វើដូចម្តេចបើខ្ញុំមានអារម្មណ៍គ្មានកម្លាំងថាមពល

Pink Maroon Minimalist Aesthetic Simple Presentation
ការផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជាអ្នកចេះតែយល់ថា ខ្លួនគ្មានកម្លាំងថាមពល ខាងក្រោមនេះគឺជាលទ្ធភាពមួយចំនួនសម្រាប់អ្នក ដើម្បីធ្វើការវិភាគដោយផ្អែកលើស្ថានភាពផ្ទាល់ខ្លួនរបស់លោកអ្នក។

កត្តាសរីរវិទ្យា៖

ការផ្សាយពាណិជ្ជកម្ម

ការគេងមិនគ្រប់គ្រាន់៖ ការចូលគេងយឺត ការគេងមិនលក់ និងគុណភាពនៃការគេងមិនគ្រប់គ្រាន់ អាចបណ្តាលឱ្យរាងកាយមិនបានសម្រាកគ្រប់គ្រាន់ បណ្តាលឱ្យអស់កម្លាំង។

របបអាហារគ្មានតុល្យភាព៖ កង្វះសារធាតុចិញ្ចឹមដូចជា វីតាមីន និងសារធាតុរ៉ែ ឬទម្លាប់នៃការញ៉ាំមិនល្អអាចប៉ះពាល់ដល់ដំណើរការធម្មតារបស់រាងកាយ និងនាំទៅរកកង្វះថាមពល។

ការផ្សាយពាណិជ្ជកម្ម

ជំងឺ៖ ជំងឺមួយចំនួនដូចជា ភាពស្លេកស្លាំង ជំងឺ ក្រពេញទីរ៉ូអ៊ីតថយចុះ(hypothyroidism )ជាដើម ក៏អាចបណ្តាលឱ្យមានរោគសញ្ញាដូចជា អស់កម្លាំង និងខ្សោយផងដែរ។

កង្វះលំហាត់ប្រាណ៖ កង្វះលំហាត់ប្រាណរយៈពេលយូរអាចនាំឱ្យមុខងាររាងកាយថយចុះ និងការរំលាយអាហារយឺត បណ្តាលឱ្យអស់កម្លាំង។

ការផ្សាយពាណិជ្ជកម្ម

ភាពតានតឹងខ្លាំងពេក៖ នៅពេលដែលរាងកាយស្ថិតនៅក្រោមសម្ពាធខ្ពស់ក្នុងរយៈពេលយូរ វានឹងបញ្ចេញអរម៉ូនស្ត្រេសច្រើនពេក ដែលនាំឱ្យរាងកាយ និងផ្លូវចិត្តអស់កម្លាំង ។

Pexels Karolina Grabowska 6135127
រូបភាពដំណាង

កត្តាផ្លូវចិត្ត៖

ការផ្សាយពាណិជ្ជកម្ម

អារម្មណ៍ធ្លាក់ចុះ៖ អារម្មណ៍អវិជ្ជមានដូចជា ធ្លាក់ទឹកចិត្ត ថប់បារម្ភ និងភាពសោកសៅប្រើប្រាស់ថាមពលផ្លូវចិត្តច្រើន ហើយធ្វើឱ្យមនុស្សមានអារម្មណ៍អស់កម្លាំង។

កង្វះការកម្លាំងចលករ៖ បាត់បង់ចំណាប់អារម្មណ៍ក្នុងជីវិត និងការងារ ខ្វះគោលដៅ និងកម្លាំងចលករ អាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាទទេ និងគ្មានកម្លាំង។

ការផ្សាយពាណិជ្ជកម្ម

បញ្ហាទំនាក់ទំនងរវាងបុគ្គល៖ ទំនាក់ទំនងរវាងបុគ្គលដែលមានភាពតានតឹង និងជម្លោះឥតឈប់ឈរអាចធ្វើឱ្យមនុស្សមានអារម្មណ៍អស់កម្លាំង។

2
រូបភាពដំណាង

ដូច្នេះហើយ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកគ្មានថាមពល អ្នកអាចសាកល្បងវិធីខាងក្រោមដើម្បីស្តារថាមពលរបស់អ្នកឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

គេងឱ្យបានគ្រប់គ្រាន់៖ ព្យាយាមរក្សាកាលវិភាគឱ្យបានទៀងទាត់ និងធានាឱ្យបាននូវការគេងពី៧-៨ ម៉ោងក្នុងមួយថ្ងៃ។

របបអាហារមានតុល្យភាព៖ ហូបផ្លែឈើ និងបន្លែឲ្យបានច្រើន បន្ថែមវីតាមីន និងសារធាតុរ៉ែ ហើយកុំសូវហូប អាហារកែច្នៃច្រើនពេក និងអាហារដែលមានជាតិស្ករខ្ពស់។

ការផ្សាយពាណិជ្ជកម្ម

លំហាត់ប្រាណសមស្រប៖ ជ្រើសរើសវិធីហាត់ប្រាណដែលអ្នកចូលចិត្ត ដូចជាការដើរ រត់ យូហ្គា ជាដើម ហើយព្យាយាមធ្វើលំហាត់ប្រាណលើសពី 30 នាទីជារៀងរាល់ថ្ងៃ។

សម្រាក៖ អ្នកអាចបន្ធូរអារម្មណ៍ និងបន្ធូរភាពតានតឹងតាមរយៈការធ្វើសមាធិ ស្តាប់តន្ត្រី ងូតទឹកជាដើម។

បណ្ដុះបណ្តាលចំណូលចិត្ត៖ បង្កើតចំណូលចិត្តខ្លះដែលអ្នកចាប់អារម្មណ៍ ដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែស្រស់បំព្រង។

ស្វែងរកជំនួយ៖ ប្រសិនបើអ្នកធ្លាក់ទឹកចិត្ត ឬស្ត្រេស អ្នកអាចស្វែងរកជំនួយពីអ្នកប្រឹក្សា។

Pexels Muhamad Lutfi 2215518 27219451
រូបភាពដំណាង

ប្រសិនបើអ្នកមានអារម្មណ៍នឿយហត់ ដោយសារអ្នកគេងមិនគ្រប់គ្រាន់ សូមសាកល្បងគន្លឹះទាំងនេះ៖

កែលម្អបរិយាកាសនៃការគេង និងរក្សាបន្ទប់គេងឱ្យងងឹត ស្ងប់ស្ងាត់ និងត្រជាក់។

ជៀសវាងការប្រើផលិតផលអេឡិចត្រូនិចមុនពេលចូលគេង អាចស្តាប់តន្ត្រីសម្លេងតិចៗ ឬអានសៀវភៅ។

បង្កើតទម្លាប់នៃការគេងឱ្យបានទៀងទាត់ ហើយចូលគេង និងក្រោកពីគេងជារៀងរាល់ថ្ងៃ។

ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយដោយសារភាពតានតឹង សូមសាកល្បងគន្លឹះទាំងនេះ៖

រៀនពីបច្ចេកទេសបន្ធូរអារម្មណ៍មួយចំនួនដូចជា សមាធិ យូហ្គា ដកដង្ហើមជ្រៅៗ។ល។

រកវិធីបំបាត់ភាពតានតឹងដែលសាកសមនឹងអ្នក ដូចជា ហាត់ប្រាណ ស្តាប់ចំរៀង មើលកុន ជាដើម។

និយាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហើយស្វែងរកការគាំទ្រ និងជំនួយពីពួកគេ។

សង្ឃឹមថាគន្លឹះទាំងនេះនឹងជួយអ្នកឱ្យទទួលបានថាមពលរបស់អ្នកឡើងវិញ និងមានអារម្មណ៍ស្រស់ស្រាយជាងមុន។

 

ប្រែសម្រួលដោយ៖ Miracle bird

ការផ្សាយពាណិជ្ជកម្ម