នៅចំពោះមុខសាច់ញាតិមិនថានៅពេលណាទេអ្នកត្រូវរក្សាចម្ងាយជាក់លាក់មួយដើម្បីរក្សាភាពឯកជនផ្ទាល់ខ្លួន។ កុំគិតថាគ្រាន់តែចូលចិត្តគ្នា អ្នកនឹងអាចដឹងពីគេគ្រប់រឿង ព្រោះពេលខ្លះរឿងដែលអ្នកដឹងគឺគ្រាន់តែជារឿងដែលគេចង់បង្ហាញតែប៉ុណ្ណោះ។ ការកំណត់ទំនាក់ទំនងមានសារៈសំខាន់ណាស់ ដូច្នេះបើអ្នកចង់ឲ្យសមាជិកគ្រួសារអ្នកមានភាពចុះសម្រុងនឹងគ្នា និងមានសុភមង្គលពេញលេញ អ្នកដែលជាសមាជិកគ្រួសារគួរតែចេះកំណត់ការធ្វើរឿងទាំង២យ៉ាងនេះ៖

១.មិនគួរប្រៀបធៀបទេ៖ រវាងសាច់ញាត្តិ យើងត្រូវតែដឹងពីរបៀបរក្សាចម្ងាយជាក់លាក់មួយ ជាពិសេសនៅពេលដែលមានផលប្រយោជន៍ពាក់ព័ន្ធ។ ក្នុងជីវិតមនុស្សគ្រប់រូបមិនស្មើគ្នាទេ ព្រោះមនុស្សម្នាក់ៗនឹងមានសមត្ថភាពខុសគ្នាទាំងស្រុង។ ស្ទីល និងទស្សនៈជីវិតរបស់មនុស្សម្នាក់ៗគឺខុសគ្នា ដូច្នេះកុំប្រៀបធៀប ខឹង ឬ ច្រណែនគ្នាអី។ មានអ្នកមាន អ្នកក្រ មនុស្សខ្លះមានភាពប៉ិនប្រសប់ ដូច្នេះមិនមែនអ្វីៗទាំងអស់អ្នកត្រូវតែប្រាប់អ្នកដទៃទេ។ អ្នកត្រូវរក្សាចម្ងាយសមរម្យ ហើយនិយាយអ្វីដែលអ្នកត្រូវនិយាយ ហាមដាច់ខាតពោលពាក្យប្រៀបធៀប។

២.កំណត់ទំនាក់ទំនង៖ កុំគិតថាគ្រាន់តែចូលចិត្តគ្នា អ្នកអាចនិយាយ ឬ ធ្វើអ្វីក៏បានតាមចិត្តចង់។ អ្នកត្រូវយល់ពីការកំណត់ទំនាក់ទំនង ព្រោះវាពិតជាមានសារៈសំខាន់ណាស់ចំពោះជីវិតប្រចាំថ្ងៃ។ ទំនាក់ទំនងច្រើនពេក ជួនកាលនាំឲ្យមានជម្លោះក្នុងទំនាក់ទំនង និងផលប្រយោជន៍របស់អ្នកផ្ទាល់ក៏ថាបាន។ ដើម្បីជួយទ្រទ្រង់សុភមង្គលគ្រួសារ និងទំនាក់ទំនងអោយមានស្ថេរភាព កត្តាសំខាន់គឺចំណុចទាំង២ខាងលើនេះ បើអ្នកអាចធ្វើវាបាននោះអ្នកមិនចាំបាច់ត្រូវភ័យព្រួយថានឹងមានជម្លោះ ឬ បែកបាក់សាមគ្គីជាមួយមនុស្សយល់ចិត្តឡើយ៕


