អំណាចទាំង ៦ នឹងជួយជម្រុញឱ្យអ្នកជោគជ័យធំនៅក្នុងជីវិត

Cover Copy
ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

១. ការងារលំបាក៖ កុំជឿលើសំណាង ត្រូវជឿលើការខិតខំ។ ចង់ជោគជ័យធំ កុំលេងផ្លូវកាត់ ភាពស្ថិតស្ថេរ តែងបានមកដោយសារតែភាពលំបាកដែលយើងបានជម្នះក្នុងជីវិត មនុស្សឆ្លងកាត់បញ្ហា ការលំបាក ទើបដឹងពីតម្លៃនៃការតស៊ូពុះពារ។

២. អត់ធ្មត់៖ បើអ្នកមិនចេះអត់ធ្មត់ អ្នកនឹងចាញ់គ្រប់យ៉ាង។ ជីវិតនឹងជួបបញ្ហា ការលំបាកពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយវានឹងកាន់តែលំបាកបន្តិចម្ដងៗ ដែលជាហេតុទាមទារឱ្យមនុស្សយើង ត្រូវតែអត់ធ្មត់ តែមនុស្សភាគច្រើនបោះបង់នៅដំណាក់កាលទីមួយ គឺដំណាក់កាលដែលទើបតែចាប់ផ្ដើម។

ការផ្សាយពាណិជ្ជកម្ម

៣. ការលះបង់៖ បើអ្នកមិនលះបង់ដើម្បីអ្វីដែលអ្នកចង់បានទេ អ្វីដែលអ្នកចង់បាននឹងក្លាយជាការលះបង់។ អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា។ សំណួរ​សួរ​ថា តើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ​ក្នុង​ការ​ចំណាយ​វា​សម្រាប់​ជីវិត​ដែល​អ្នក​ប្រាថ្នា?

5714a7edec4d4cd6d592267bc1a539ea
រូបភាពដំណាង

៤. ការសម្រប ឬភាពស៊ីសង្វាក់៖ ភាពស៊ីសង្វាក់គ្នា គឺជាអ្វីដែលបំប្លែងជាមធ្យមទៅជាឧត្តមភាព។ បើគ្មានភាពស៊ីសង្វាក់គ្នាទេ អ្នកនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៥. វិន័យ ច្បាប់ទម្លាប់៖ ការ​លើក​ទឹក​ចិត្ត​ធ្វើ​ឱ្យ​អ្នក​ឈាន​ទៅ​មុខ ប៉ុន្តែ​ការ​ប្រៀនប្រដៅ ការដែលមានវិន័យ ច្បាប់ទម្លាប់ត្រឹមត្រូវនឹង​ធ្វើ​ឱ្យ​អ្នកកាន់តែ​រីក​ចម្រើន។ មានពេលខ្លះ ជាមួយនឹងការងារខ្លះ អ្នកអាចនឹងមិនមានអារម្មណ៍ មិនមានកម្លាំងនឹងធ្វើវាទេ ប៉ុន្តែ វិន័យ ច្បាប់ទម្លាប់ គឺជាអ្នកសង្កត់អ្នកឱ្យមានទំនួលខុសត្រូវ ក្នុងការធ្វើកិច្ចការងារ ដោយមិនអាចទុកចោលបានឡើយ។

៦. ទំនុកចិត្តលើខ្លួនឯង៖ ទំនុកចិត្តគឺជាកម្លាំងជម្រុញដ៏ខ្លាំងមួយ ដែលជួយឱ្យយើងខិតខំប្រឹងប្រែងបន្ត ជាមួយនឹងការដុសខាត់ មិនខ្លាចរអា មិនរារែក និងមិនបោះបង់ចោល ព្រោះយើងមានទំនុកចិត្ត យើងចេះលើកទឹកចិត្តដល់ខ្លួនឯង ជឿជាក់ថា ខ្លួនឯងអាចធ្វើបាន៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម