សញ្ញាទាំង ៦ របស់មនុស្សដែល Toxic ខ្លាំង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ជាមួយនឹងមនុស្សដែលមានចរិត Toxic យល់ល្អកុំក្បែរ កុំរាប់រកអី មនុស្សប្រភេទនេះ ងាយនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត​ អារម្មណ៍របស់យើងខ្លាំងណាស់។ លើសពីនេះ មនុស្សទាំងនេះ តែងតែបញ្ជូននូវថាមពលអវិជ្ជមានដល់មនុស្សក្បែរខ្លួន និងធ្វើឱ្យអ្នកដទៃកើតអារម្មណ៍មិនល្អដោយសារតែចរិតរបស់គេផងដែរ។ ទាំងនេះ គឺជាចរិតទាំង ៦ របស់មនុស្ស Toxic បើអ្នកប្រទះឃើញថា មនុស្សដែលអ្នកកំពុងតែមានទំនាក់ទំនងជាមួយមានចរិតបែបនេះ គួរតែដកឃ្លាចេញពីគេទៅ នៅទៀតនាំតែមានបញ្ហាផ្លូវចិត្តដោយសារតែគេតែប៉ុណ្ណោះ។

Cover Copy
រូបភាពដំណាង

១) តែងតែចង់ត្រួតត្រាលើអ្នក៖ នេះជាចរិតមួយរបស់មនុស្ស Toxic គេតែងគិតថាខ្លួនគេជាមនុស្សដែលនៅលើអ្នកណាទាំងអស់ មនុស្សដែលនៅក្បែរគេត្រូវតែរណប ស្ដាប់តាមការបញ្ជារបស់គេ គេតែងតែចង់គ្រប់គ្រងលើអ្នកដទៃ ព្រោះគេយល់ថា ខ្លួនគេជាមនុស្សខ្លាំងពូកែ គ្មានអ្នកណាល្អជាងគេទេ។

ការផ្សាយពាណិជ្ជកម្ម

២) គ្មានទំនួលខុសត្រូវ៖ នេះជាចរិតមួយដ៏អន់បំផុតរបស់មនុស្សប្រភេទនេះ គេតែងតែបង្វែរនូវទំនួលខុសត្រូវផ្សេងៗឱ្យទៅអ្នកដទៃ ជាពិសេសជាមួយនឹងកំហុសឆ្គង គេងតែងបន្ទោស ឬទម្លាក់កំហុសដាក់អ្នកផ្សេង ដើម្បីឱ្យខ្លួនគេបានរួចខ្លួន មិនបាច់ត្រូវអ្នកដទៃស្ដីបន្ទោស មនុស្សបែបនេះ មិនដែលចេះទទួលស្គាល់កំហុសរបស់ខ្លួនឯងឡើយ។

៣) ពូកែតែរិះគន់អ្នកដទៃ៖ មនុស្ស Toxic ចូលចិត្តមើលលើកំហុសរបស់អ្នកដទៃ ពូកែចាប់កំហុស រិះគន់គេ មិនដែលសម្លឹងមើលខ្លួនឯងទេ។ មនុស្សប្រភេទនេះតែងតែរិះគន់ បង្អាប់ សើចចំអក ពេបជ្រាយដល់អ្នកក្បែរខ្លួន មិនដែលសម្លឹងឃើញពីគុណសម្បត្តិ ឬភាពល្អរបស់អ្នកណាឡើយ។

ការផ្សាយពាណិជ្ជកម្ម
6b47e952ab19b9642051a20b6d96fca0
រូបភាពដំណាង

៤) ចូលចិត្តជះកំហឹង៖ មនុស្សប្រភេទនេះ តែងតែជះកំហឹងដាក់អ្នកក្បែរខ្លួន ដើម្បីរំសាយអារម្មណ៍របស់គេ គេមិនដែលខ្វល់ដល់អ្នកណាឡើយ ហើយក៏មិនចាប់អារម្មណ៍ ចង់ថ្នាក់ថ្នមចិត្តអ្នកដទៃដែរ គេខ្វល់តែអារម្មណ៍គេ ធ្វើអ្វីមិនចេះគ្រប់គ្រងសតិខ្លួនទេ ចរិតមួយនេះហើយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកក្បែរខ្លួនយ៉ាងខ្លាំង នៅពេលដែលគេខឹង ឬអារម្មណ៍មិនល្អ មានតែអ្នកក្បែរខ្លួនគេទេ ជាអ្នករងនូវអារម្មណ៍របស់គេ ទាំងមិនដឹងអ្វីសោះ។

៥) តែងមានចិត្តច្រណែនអ្នកដទៃ៖ មនុស្សបែបនេះ មិនដែលចង់ឃើញអ្នកណាល្អជាងខ្លួនឡើយ ឃើញគេល្អមិនបាន តែងកើតចិត្តច្រណែន ឈ្នានីស សូម្បីតែមនុស្សក្បែរខ្លួនស្និទ្ធបំផុត ក៏គេមិនចង់ឱ្យល្អជាងគេដែរ។ នេះជាចរិតមួយដែលមើលស្រាលខ្លួនឯងបំផុត មើលរំលងភាពល្អរបស់ខ្លួន ព្រោះរវល់តែច្រណែនអ្នកដទៃ ឃើញគេមានអ្វីដែលល្អជាងខ្លួន មិនដែលសប្បាយចិត្តឡើយ។

ការផ្សាយពាណិជ្ជកម្ម

៦) ចូលចិត្តបំពានព្រំដែន៖ មនុស្ស Toxic មិនដែលចេះគោរពអ្នកដទៃឡើយ ធ្វើអ្វីតែងតែចង់បំពានលើព្រំដែនអ្នកផ្សេង គ្មានការគោរព គ្មានការក្រែងចិត្តគេទេ ដើម្បីតែបំពេញតាមតម្រូវការ និងចំណង់របស់ខ្លួន ភ្លេចពីសីលធម៌ គុណធម៌ និងសុជីវធម៌ ទង្វើនេះមិនត្រឹមតែមិនឱ្យតម្លៃអ្នកដទៃទេ តែជាទង្វើដែលធ្វើឱ្យគេមើលមកដឹងថា ក្រុមមនុស្សបែបនេះគឺគ្មានតម្លៃអ្វីឡើយ៕

ការផ្សាយពាណិជ្ជកម្ម