សារផ្ដាំទៅប្អូនៗស្រីៗដែលមិនទាន់រៀបការ និងអាយុក្រោម ៣០ ឆ្នាំ ចង់ប្រាប់ថា បើអាចត្រឡប់ក្រោយបាន ខ្ញុំនឹងធ្វើរឿងទាំងនេះឱ្យបានសិន មុននឹងរៀបការ យកកូន

សារផ្ដាំទៅប្អូនៗស្រីៗដែលមិនទាន់រៀបការ និងអាយុក្រោម ៣០ ឆ្នាំ ចង់ប្រាប់ថា បើអាចត្រឡប់ក្រោយបាន ខ្ញុំនឹងធ្វើរឿងទាំងនេះឱ្យបានសិន មុននឹងរៀបការ យកកូន
ការផ្សាយពាណិជ្ជកម្ម

អត្ថបទមួយនេះ សូមផ្ញើជូនប្អូនៗស្រីៗដែលមិនទាន់រៀបការ មានគម្រោងរៀបការ និងប្អូនៗដែលកំពុងស្ថិតក្នុងវ័យ ២០ ឆ្នាំជាពិសេស។ អានអត្ថបទមួយនេះសិន មុននឹងចង់រៀបការ ឬចង់យកកូន កុំឱ្យរៀបការហើយមានបញ្ហា ទប់ទល់មិនបាន កើតជំងឺផ្លូវចិត្តរ៉ុំារ៉ៃ ដូចធ្វើបាបខ្លួនឯងអ៊ីចឹង។

សារផ្ដាំទៅប្អូនៗស្រីៗដែលមិនទាន់រៀបការ និងអាយុក្រោម ៣០ ឆ្នាំ ចង់ប្រាប់ថា បើអាចត្រឡប់ក្រោយបាន ខ្ញុំនឹងធ្វើរឿងទាំងនេះឱ្យបានសិន មុននឹងរៀបការ យកកូន
រូបភាពដំណាង

១. ចូរប្អូនៗរៀបការ និងយកកូននៅពេលដែលផ្លូវចិត្តមានលំនឹង និងត្រៀមខ្លួនរួចរាល់។ វាជាការពិត នៅម្នាក់ឯងអាចនឹងឯកាបន្តិច តែពេលដែលអ្នកត្រៀមខ្លួនរួចរាល់ហើយនោះ អ្វីគ្រប់យ៉ាងនៅបានល្អនៅពេលអ្នកឈានដល់ពាក់កណ្តាលយុវវ័យ!

ការផ្សាយពាណិជ្ជកម្ម

២. កុំមានគំនិតថា “យកប្តីដើម្បីឱ្យចិញ្ចឹម មិនបាច់ធ្វើអីទេ ទោះប្តីនិយាយថា អូនមិនបាច់ធ្វើអ្វីទេ មករកស៊ីចិញ្ចឹមក៏ដោយ ក៏អ្នកត្រូវតែមានការងារធ្វើ ត្រូវមានប្រភពចំណូលផ្ទាល់ខ្លួន ចៀសវាងពេលមានបញ្ហា អារម្មណ៍គេមិនល្អ គេយករឿងយើងអត់ធ្វើការអីសោះ មកមើលងាយយើង!

៣ ធ្វើអ្វីដែលអ្នកចង់ធ្វើ ទៅកន្លែងដែលអ្នកចង់ទៅ ព្យាយាមសន្សំបទពិសោធន៍ជីវិតឱ្យបានច្រើន ដើម្បីទុកជាចំណេះយកមកបង្រៀន និងអប់រំដល់កូនរបស់អ្នក ពេលដែលអ្នកមានកូន!

ការផ្សាយពាណិជ្ជកម្ម

៤. មុននឹងរៀបការ ត្រូវត្រៀមលុយតិចតួចផ្ទាល់ខ្លួនផង បើថ្ងៃក្រោយមានរឿងមិនល្អ​ ចៃដន្យប៉ះប្ដីមិនសមប្រកប យ៉ាងហោចយើងមានទ្រព្យផ្ទាល់ខ្លួនដែរ ទ្រព្យនេះជាទ្រព្យទោល មិនអាចបែងចែកពេលបែកបាក់ឡើយ!

78e3d8025db23abf0babc124d0db449d
រូបភាពដំណាង

៥. ចូររៀបការជាមួយបុរសដែលស្រលាញ់អ្នកដោយស្មោះ ជាមនុស្សដែលហ៊ានលះបង់ដើម្បីអ្នក មិនមែនបុរសដែលតែងតែធ្វើឱ្យអ្នកឈឺចិត្តទឹកភ្នែក ជូតក្បាលជង្គង់ព្រោះតែគេនោះទេ!

ការផ្សាយពាណិជ្ជកម្ម

៦. កុំព្រោះតែស្រឡាញ់គេពេក ប្រែជាភ្នែកខ្វាក់ ឃើញចរិតមិនល្អរបស់គេ ក៏បិទភ្នែកធ្វើមិនដឹង ហើយគិតថា រៀបការហើយគេនឹងកែ មានកូនហើយគេនឹងកែ ចង់ប្រាប់ថា ចរិតមនុស្សប្រុសមួយចំនួន កុំថាឡើយត្រឹមរៀបការ មានកូន មានដល់ទាំងចៅ ចូលរណ្ដៅទៀតក៏គេមិនកែដែរ!

៧. ត្រូវចាំ ថែរក្សាសុខភាព ថែរក្សាខ្លួនឯងឱ្យស្អាត សុខភាពល្អ រូបសម្រស់ស្រស់ស្អាត ជាទំនុកចិត្តមួយផ្នែកសម្រាប់អ្នក កុំជឿពាក្យថា អូនមិនបាច់តែងខ្លួនទេ ប៉ុណ្ណឹងបានហើយ ពាក្យនេះ ប្រុសៗទុកសម្រាប់បោកប្រពន្ធ ជាក់ស្ដែងឃើញស្រីខាងក្រៅស្អាត មើលចង់ស្រលេវភ្នែកហើយ!

ការផ្សាយពាណិជ្ជកម្ម

សង្ឃឹមថា ​ប្អូនៗស្រីៗនឹងយល់អំពីអត្ថន័យនេះឱ្យច្បាស់ គិតឱ្យបានមត់ចត់មុននឹងសម្រេចចិត្តរៀបការ កុំឱ្យរៀបការហើយស្ដាយក្រោយ សុខចិត្តរៀបការយឺតបន្តិច ល្អជាងត្រូវជួបស្នេហាបែកបាក់ លែងលះទាំងវ័យក្មេង៕

ការផ្សាយពាណិជ្ជកម្ម