ពេលវេលាផ្លាស់ប្ដូរលឿនណាស់ តើជាប្រចាំថ្ងៃអ្នកបានធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯង អភិវឌ្ឍន៍បានកម្រិតណា? ឬអ្នកមិនច្បាស់ថា គួរធ្វើអ្វីខ្លះ? តស់! យើងមកដឹងអំពីការអនុវត្តន៍ជាប្រចាំ ដើម្បីកែប្រែខ្សែជីវិត និងខ្លួនអ្នកឱ្យរឹតតែមានតម្លៃ បង្កើនស្ដង់ដារខ្លួនឯងឱ្យខ្ពស់ ទើបជីវិតនេះរស់នៅកាន់តែមានន័យ។ ៦ ចំណុចនេះ គឺជាចំណុចដ៏សំខាន់ ដែលយើងគួរតែដឹងឱ្យច្បាស់ និងផ្ដោតកែលម្អ ទើបជីវិតយើងក៏បានល្អទៅតាមអ្វីដែលយើងចង់បាន។

១. អំពី ចំណេះដឹង
– យ៉ាងហោចណាស់អានសៀវភៅឱ្យបាន ១ ក្បាលក្នុងមួយខែ!
– រៀនពាក្យថ្មីៗឱ្យបាន ១០ ពាក្យក្នុងមួយថ្ងៃ!
– វិនិយោគលើវគ្គសិក្សាជំនាញឱ្យបានយ៉ាងហោច ២ ក្នុងមួយឆ្នាំ!
– ចូលរួមការប្រកួតប្រជែង ប្តេជ្ញាចិត្តធ្វើឱ្យបានល្អបំផុត!
– បន្ថែមចំណេះដឹងអំពីវិស័យណាមួយ ឧទាហរណ៍៖ ទស្សនវិជ្ជា តន្ត្រី ភូមិវិទ្យាជាដើម!
– យ៉ាងហោចណាស់ធ្វើដំណើរកម្សាន្តឱ្យបានម្តងក្នុងមួយឆ្នាំ រកឃើញអ្វីដែលអស្ចារ្យ ដែលអ្នកមិនធ្លាប់ជួប និងកន្លែងថ្មីៗដែលអ្នកមិនធ្លាប់បានទៅ!
២. អំពីរបៀបនៃការរស់នៅ
– ឆាប់ចូលគេង ឆាប់ក្រោក កុំនៅយប់ពេក ព្រឹកឡើងកុំគេងទ្រមក់ពេក!
– កុំគិតរឿងមិនល្អដែលកន្លងហួស ឈប់ខ្វាយខ្វល់ពីអតីតកាលទៅ!
– ស្រូបយកថាមពលល្អៗ បណ្ដេញចេញឱ្យអស់នូវថាមពលអាក្រក់!
– រក្សាកំណត់ហេតុនៃរឿងរីករាយ គិតអ្វីដែលវិជ្ជមាន!
៣. អំពីសុខភាព
– យកចិត្តទុកដាក់លើរបបអាហារដែលមានសុខភាពល្អ!
– ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ!
– ហាត់ប្រាណយ៉ាងហោចឱ្យបាន ៣០ នាទីក្នុងមួយថ្ងៃ!

៤. អំពីហិរញ្ញវត្ថុ
– សន្សំប្រាក់ចំណូលប្រចាំខែ ១០% ឬវិនិយោគលើចំណេះដឹង!
– គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អ!
– ទិញដោយចិត្ត មិនមែនទិញដោយបេះដូងទេ!
៥. អំពីរូបរាងសម្រស់
– លាបឡេការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ!
– ៦ខែដូរខោអាវម្តង!
– កក់សក់របស់អ្នកជាប្រចាំ!
– យកចិត្តទុកដាក់លើសក់ និងស្បែក!
– កែលម្អរូបរាងរបស់អ្នក!
– សម្លៀកបំពាក់ត្រូវតែមានក្លិនក្រអូប!
– ផ្លាស់ប្តូរកម្រាលពូក និងស្រោមខ្នើយជាប្រចាំ!
៦. អំពីសង្គម
– ចូលរួមកម្មវិធីអ្នកស្ម័គ្រចិត្ត!
– ជួយអ្នករាល់គ្នាក្នុងពេលវេលាដែលត្រឹមត្រូវ!
– ដឹងគុណចំពោះពេលវេលាជារៀងរាល់ថ្ងៃ!
– មានលុយ ជួយជាលុយ បើអត់លុយក៏ជួយជាសម្ភារៈ ឬការលើកទឹកចិត្ត!

