៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង

ធ្វើជាបុគ្គលិកការិយាល័យអាចមើលទៅឡូយឆាយ និងមានភាពងាយស្រួល តែតាមពិតទៅវាមិនដូចអ្វីដែលអ្នកគិតនោះទេ ព្រោះជួនកាលអ្នកត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសជាមួយមិត្តរួមការងារ។ ខាងក្រោមនេះគឺជាការចែករំលែកចំនួន ៥ ពីអ្នកជំនាញធនធានមនុស្សឈានមុខគេនៅលើពិភពលោក ដែលអាចជួយ "បុគ្គលិកការិយាល័យ" កែលម្អស្ថានភាពការងាររបស់ពួកគេ៖

OFFICE

១.តែងតែស្វែងរកវិធីពង្រីកទំនាក់ទំនង៖ ជួប និងស្គាល់មិត្តរួមការងារដែលអ្នកមានចំណាប់អារម្មណ៍ល្អ ប៉ុន្តែមិនដែលធ្វើការដោយផ្ទាល់ជាមួយគ្នា។ មនុស្សដែលអ្នកស្គាល់កាន់តែច្រើន អ្នកទំនងជាអាចស្រូបយកព័ត៌មានដែលមានប្រយោជន៍ពីពួកគេ ដើម្បីពង្រីកចំណេះដឹងរបស់អ្នក។

IMG_0164

២.លុយមិនមែនជារឿងសំខាន់បំផុតនោះទេ៖ នៅក្នុងសង្គម មានមនុស្ស introverts, extroverts និងសូម្បីតែមនុស្សផ្តោតលើលុយ។ ជាការពិតណាស់ លុយពិតជាមានសារៈសំខាន់ វាតែងតែជាបញ្ហាដែលអ្នកណាម្នាក់ត្រូវតែគិតគូរ និងវាយតម្លៃនៅពេលប្រឈមមុខនឹងមុខតំណែងការងារ។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលឱ្យកាន់តែជិត លុយគ្រាន់តែជាអត្ថប្រយោជន៍ភ្លាមៗ ចំណែកទំនាក់ទំនងសង្គម ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ គឺជាអត្ថប្រយោជន៍រយៈពេលវែងដែលអ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ កុំក្លាយជាមនុស្សដែលគិតតែពីលុយក្នុងក្រសែភ្នែកមិត្តរួមការងារ និងអ្នកដែលនៅជុំវិញអ្នក។

IMG_0163

៣.ធ្វើការមិនត្រឹមតែនៅក្នុង "បរិមាណ" ប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅក្នុង "គុណភាព" ផងដែរ៖ ក្នុងបរិយាកាសការងារ មនុស្សគ្រប់រូបតែងមានកង្វល់រៀងៗខ្លួន។ ដូច្នេះហើយ គ្មាននរណាម្នាក់ខ្វល់ថា គ្រប់គ្នារវល់ប៉ុណ្ណានោះទេ។ ដូច្នេះឈប់ត្អូញត្អែរអំពីចំនួនដ៏ច្រើននៃការងារប្រចាំថ្ងៃរបស់អ្នក ជំនួសមកវិញ យើងគួរអង្គុយគិតពីរបៀបដោះស្រាយការងារប្រកបដោយប្រសិទ្ធភាព ព្រោះថៅកែគេចាំមើលតែលទ្ធផលការងាររបស់យើងតែប៉ុណ្ណោះ។

IMG_0162

៤.ចាកចេញពី "តំបន់សុខស្រួល" របស់អ្នក៖ នៅកន្លែងធ្វើការ ប្រសិនបើអ្នកចង់អភិវឌ្ឍ កុំស្ទាក់ស្ទើរក្នុងការសាកល្បងអ្វីដែលថ្មី ឬ ខ្លាចពេលប្រឈមមុខនឹងបញ្ហា។ ប្រសិនបើយើងគ្រាន់តែឈរនៅស្ងៀម វានឹងពិបាកសម្រាប់យើងក្នុងការឈានទៅដល់គោលដៅខ្ពស់ជាងនេះ។ ចាកចេញពីតំបន់ផាសុកភាពរបស់អ្នក ស្វែងរកអ្វីដែលថ្មី ដើម្បីស្វែងរករបកគំហើញ។ មាគ៌ាឆ្ពោះទៅរកភាពជោគជ័យគឺមិនងាយស្រួលនោះទេ ហើយវានឹងមានពេលវេលារដិបរដុបដោយជៀសមិនរួច ដូច្នេះវាទាមទារឱ្យយើងរក្សាភាពរីករាយ និងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការលំបាក។

IMG_0165

៥.បន្តសិក្សាជារៀងរហូត៖ មិនថាអ្នកស្ថិតក្នុងដំណាក់កាលណានៃអាជីពរបស់អ្នកទេ បុគ្គលិក ប្រធាននាយកដ្ឋាន នាយក... អត្ថប្រយោជន៍នៃការរៀនសូត្រមិនដែលថមថយឡើយ។ ការរៀននៅទីនេះមិនត្រឹមតែជាចំណេះដឹង និងទ្រឹស្តីនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលបានជំនាញ និងបទពិសោធន៍ការងារពីមនុស្សល្អៗផងដែរ។ ការស្រាវជ្រាវ LinkedIn បង្ហាញថា 89% នៃអ្នកជំនាញមានអារម្មណ៍ថា ការរៀនឥតឈប់ឈរធ្វើឱ្យយើងកាន់តែមានភាពបត់បែន និងសម្របខ្លួនក្នុងគ្រប់ទិដ្ឋភាពនៃការងារ៕

IMG_0161