បើចង់ឲ្យកូនមានទំនួលខុសត្រូវ និងមានចិត្តអំណត់ ឪពុកម្តាយគួរជៀសវាងធ្វើរឿងពីរនេះ

បើចង់ឲ្យកូនមានទំនួលខុសត្រូវ និងមានចិត្តអំណត់ ឪពុកម្តាយគួរជៀសវាងធ្វើរឿងពីរនេះ
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកក្លាយជាមនុស្សកតញ្ញូ និងចេះយោគយល់ ឪពុកម្តាយគួរតែជៀសវាងកំហុសទាំងពីរខាងក្រោមនេះតាំងពីតូចមកក្នុងដំណើរការអប់រំកូនរបស់ពួកគេ។

បើចង់ឲ្យកូនមានទំនួលខុសត្រូវ និងមានចិត្តអំណត់ ឪពុកម្តាយគួរជៀសវាងធ្វើរឿងពីរនេះ
រូបភាពដំណាង

១.មិនបង្រៀនកូនឱ្យរស់នៅដោយការទទួលខុសត្រូវ៖ ឪពុកម្ដាយដែលមានប្រាជ្ញានឹងចេះបង្រៀនកូនឲ្យរស់ដោយការទទួលខុសត្រូវតាំងពីតូច។ ទីមួយ ពួកគេនឹងបង្រៀនកូនឱ្យរស់នៅដោយឯករាជ្យ លើកទឹកចិត្តពួកគេឱ្យសម្អាតខ្លួនប្រាណ ញ៉ាំអាហារ សម្អាតប្រដាប់ប្រដាក្មេងលេង សម្អាតបន្ទប់គេង តុជាដើម។ ក្រៅពីនេះ ត្រូវបង្កើតលក្ខខណ្ឌសម្រាប់កូនរបស់អ្នកក្នុងការជួយការងារផ្ទះ សុំឱ្យពួកគេជួយកិច្ចការដែលមានសមត្ថភាព។ ប្រសិនបើកូនរបស់អ្នកធ្វើមិនបានល្អ សូមចង្អុលបង្ហាញ និងលើកទឹកចិត្តគាត់ឱ្យព្យាយាមបន្ថែមទៀត។ កុមារដែលរស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្រួសារ នឹងក្លាយជាកូនកតញ្ញូនៅពេលធំឡើង ចេះមើលថែទាំ និងមើលថែឪពុកម្តាយ។

ការផ្សាយពាណិជ្ជកម្ម
IStock 511319730
រូបភាពដំណាង

២.កុំស្រឡាញ់កូនបែបទម្រើស៖ ក្មេងតូចៗច្រើនតែមានទំនោរផ្តល់ការស្រលាញ់កាន់តែច្រើនទៅកាន់អ្នកដែលស្និទ្ធនឹងគេ ហើយយកចិត្តទុកដាក់។ ជាឧទាហរណ៍ ប្រសិនបើឪពុកជារឿយៗទិញរបស់ក្មេងលេងឱ្យកូន ហើយយកគាត់ទៅលេងនៅខាងក្រៅច្រើន នោះកូននឹងចាត់ទុកគាត់ថាល្អបំផុត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនធ្វើខុស ឪពុកម្តាយមិនគួរប្រើប្រដាប់ប្រដាក្មេងលេង ឬ សម្ភារៈដើម្បីបញ្ជាក់អំពីសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ។ មូលហេតុគឺដោយសារតែកូននឹងសន្មតថាឪពុកម្តាយរបស់ពួកគេមិនដែលធ្វើខុសពីការចង់បានរបស់គេនោះទេ បន្ទាប់មកកម្រិតនៃការទាមទារនឹងកាន់តែកើនឡើង។ នៅពេលដែលឪពុកម្តាយមិនអាចទិញ ឬ គ្មានលទ្ធភាពឱ្យរបស់ចង់បានទៅពួកគេ នោះកូននឹងគិតថាឪពុកម្តាយរបស់ពួកគេមិនស្រឡាញ់ពួកគេ ហើយការអន់ចិត្តនឹងកើតឡើង៕

Toy
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម