ពេលកូនជួបនឹងការលំបាក បើឪពុកម្តាយតស៊ូដោយមិនបាក់ទឹកចិត្ត កូននឹងមានទំនុកចិត្ត ហើយដើរទៅមុខជានិច្ច ព្រោះកូនដែលទទួលបានការជម្រុញពីឪពុកម្តាយនឹងមានភាពជឿជាក់ជាងក្មេងធម្មតា។
ខាងក្រោមនេះជារឿង ៣ ដែលឪពុកម្តាយមិនគួរធ្វើ បើចង់ឲ្យកូនមានភាពឯករាជ្យ និងមានទំនួលខុសត្រូវ៖

១.ឪពុកម្តាយមិនគួរឆ្លើយសំណួរជំនួសកូន៖ ពេលមនុស្សធំសួរសំណួរ ឪពុកម្តាយមិនគួរខ្លាចកូននិយាយមិនសមហេតុផល ហើយឆ្លើយជំនួសពួកគេឡើយ។ ឪពុកម្តាយធ្វើបែបនេះមិនមែនដើម្បីការពារកូនរបស់ពួកគេទេ ប៉ុន្តែដើម្បីដកហូតសិទ្ធិរបស់ពួកគេក្នុងការលូតលាស់ និងអភិវឌ្ឍ។ ប្រសិនបើកុមារមិនឆ្លើយតបយ៉ាងសកម្មទេ យូរៗទៅពួកគេនឹងក្លាយទៅជាអកម្ម ដោយមានជំនាញភាសាមានកម្រិត និងការគិតដែលមិនសូវបត់បែន។
ដូច្នេះ ឪពុកម្តាយគួរតែលើកទឹកចិត្តកូនឱ្យឆ្លើយ នេះនឹងជួយឱ្យពួកគេកាន់តែមានភាពក្លាហាន។ ប្រសិនបើសំណួរពិបាកពេក អ្នកអាចផ្តល់យោបល់ដោយឆ្លាតវៃ និងបង្កើតកន្លែងដែលមានផាសុខភាព ដើម្បីកុំឱ្យកុមារភ័យស្លន់ស្លោ ឬ មានអារម្មណ៍ខ្មាស់អៀន។

២.ឪពុកម្តាយមិនត្រូវគ្រប់គ្រងការសន្សំរបស់កូន៖ កុមារគ្រប់រូបមានការសន្សំផ្ទាល់ខ្លួន ទទួលបានប្រាក់សំណាង ឬទទួលបានអំណោយពីសាច់ញាតិ។ ប្រសិនបើឪពុកម្តាយគ្រប់គ្រងអ្វីៗគ្រប់យ៉ាង វានឹងធ្វើឱ្យកុមារមានអារម្មណ៍មិនទុកចិត្ត និងថប់ដង្ហើមដោយសារតែការគ្រប់គ្រងច្រើនពេក។
ដូច្នេះហើយ ឪពុកម្តាយគួរតែផ្តល់លុយឱ្យកូនក្នុងចំនួនជាក់លាក់មួយ ហើយបង្រៀនពួកគេពីរបៀបគ្រប់គ្រង និងចំណាយតាមបែបវិទ្យាសាស្ត្រ។ អ្នកក៏អាចអនុវត្តវិធីនេះផងដែរ ដោយអ្នកអាចបង់ប្រាក់ឱ្យកូនរាល់ពេលដែលគាត់បញ្ចប់ការងារផ្ទះដោយជោគជ័យ នឹងជួយឱ្យគាត់ពេញចិត្តនឹងការងាររបស់គាត់។

៣.ឪពុកម្តាយមិនគួរធ្វើកិច្ចការផ្ទះអោយកូន៖ អ្នកអាចជួយកូនរបស់អ្នកស្រាយចំណងលំហាត់នីមួយៗ ឬ ពន្យល់គាត់បាន តែហាមដាច់គាត់ធ្វើកិច្ចការផ្ទះជំនួសកូន ព្រោះបើអ្នកបន្តធ្វើបែបនេះកូនរបស់អ្នកនឹងយកអ្នកជាខ្នងបង្អែកគ្រប់ពេល និងចាប់ផ្តើមចេះរត់គេចពីបញ្ហាលំបាក។ ការធ្វើកិច្ចការផ្ទះដោយខ្លួនឯងនឹងជួយឱ្យកូនរបស់អ្នកមានទំនុកចិត្ត ជឿជាក់លើខ្លួនឯង និងអភិវឌ្ឍភាពវៃឆ្លាតតាមរបៀបវិជ្ជមានបំផុត។ ការចិញ្ចឹមកូនឱ្យធំឡើង និងទទួលបានជោគជ័យ គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប។ ការបណ្តុះបណ្តាលការអប់រំ និងការយកចិត្តទុកដាក់របស់ឪពុកម្តាយលើរឿងទាំងនេះ នឹងជួយឱ្យកូនរបស់អ្នកអភិវឌ្ឍបានគ្រប់ជ្រុងជ្រោយ ទាំងបញ្ញា និងគុណភាព៕


