បើអ្នក តែងតែមាន«សំណាងអាក្រក់» ចូរព្យាយាមធ្វើរឿងទាំង ៥ នេះ នោះសំណាងល្អនឹងមកដល់

Hard
ការផ្សាយពាណិជ្ជកម្ម

គ្មាននរណាម្នាក់អាចគេចផុតពីការលំបាកក្នុងជីវិតនោះទេ ហើយក៏គ្មានអ្នកណាល្អឥតខ្ចោះដែរ។ ទោះបីជាពិភពលោកទាំងមូលបដិសេធអ្នកក៏ដោយ តែងតែជឿជាក់លើខ្លួនឯង។ មនុស្សតែងតែងឿងឆ្ងល់ក្នុងការរកលុយ ដើម្បីផ្លាស់ប្តូរជីវិត ផ្លាស់ប្តូរផ្ទះ ផ្លាស់ប្តូររថយន្ត… តាមពិតទៅ ប្រសិនបើអ្នកធ្វើរឿង ៥ យ៉ាងខាងក្រោមនេះ ជោគវាសនារបស់អ្នកនឹងប្រែប្រួលខ្លាំង៖

Hard
រូបភាពដំណាង

១.ប្រឹងប្រែង កាន់តែលំបាក កាន់តែល្អ៖ បុគ្គលកាន់តែពូកែ ពួកគេនឹងកាន់តែឧស្សាហ៍ព្យាយាម។ មនុស្សកាន់តែខិតខំ ភាពរីកចម្រើននឹងកើនឡើង ចំណែកមនុស្សកាន់តែខ្ជិល ជីវិតពួកគេនឹងគ្មានអ្វីប្រែប្រួលនោះទេ ហើយក៏មិនដឹងថាត្រូវងើបឡើងក្នុងជីវិតបែបណា។
សូមចងចាំជានិច្ច៖ ការងារកាន់តែលំបាក អ្នកនឹងកាន់តែមានសំណាង។

ការផ្សាយពាណិជ្ជកម្ម
Young Woman Hard Working At Home
រូបភាពដំណាង

២.ជឿជាក់លើខ្លួនឯង៖ មានតែការជឿជាក់លើខ្លួនឯងប៉ុណ្ណោះ ទើបអាចមានទំនុកចិត្ត ហើយបន្តការព្យាយាមទៅមុខ។ វាមិនសំខាន់ទេថាអ្នកដទៃមើលមកអ្នកជាមនុស្សបែបណា ដរាបណាអ្នកជឿជាក់លើខ្លួនឯង អ្វីៗនឹងកន្លងផុតទៅ ហើយជីវិតអ្នកនឹងប្រសើរឡើងជាងពួកដែលចាំតែនិយាយពីអ្នកទៅទៀត។

Believe1
រូបភាពដំណាង

៣.កុំបន្ទោសវាសនា៖ ហេតុផលគឺថាវានឹងបំផ្លាញឆន្ទៈរបស់អ្នក និងបំផ្លាញភ្លើងនៃភាពរីករាយនៅក្នុងចិត្តរបស់អ្នក។ បន្ទោសជីវិតមិនដូចការកែលម្អជីវិតខ្លួនឯងនោះទេ ការត្អូញត្អែរក៏មិនអាចជួយអ្នកដោះស្រាយបញ្ហាបានដែរ។ មិនថាលំបាកយ៉ាងណាទេ អ្នកគួរតែសាកល្បងវិធីជាច្រើនដើម្បីដោះស្រាយ ដូច្នេះអ្នកគួរតែតិហ៊ានប្រឈមមុខនឹងការពិត និងកុំរកលេសមកបង្វែរទិស។ មនុស្សដែលរឹងមាំ និងធន់ មិនមែនជាមនុស្សដែលមិនចេះស្រក់ទឹកភ្នែកនោះទេ ប៉ុន្តែជាមនុស្សដែលចេះទប់ទឹកភ្នែក ហើយព្យាយាមរត់ទៅឱ្យដល់ទីបញ្ចប់កាន់តែលឿន។

ការផ្សាយពាណិជ្ជកម្ម
AdobeStock_64456457
រូបភាពដំណាង

៤.ព្យាយាមសម្របខ្លួនទៅនឹងស្ថានភាព៖ ល្អបំផុតគឺត្រូវសម្របខ្លួនទៅនឹងគ្រប់ស្ថានការណ៍ ពេលជួបបញ្ហា មិនប្រញាប់ និងរៀនអត់ធ្មត់។ អ្នកអាចស្រលាញ់នរណាម្នាក់ អ្នកអាចមើលថែអ្នកណាម្នាក់ អ្នកអាចបារម្ភពីអ្នកណាម្នាក់ ប៉ុន្តែអ្នកមិនអាចផ្តេកផ្តួលលើអ្នកនោះរហូតទេ គួរចេះរៀនដោះលែង។

1_X0gw18_vjnsJgp7Ch6DFSg
រូបភាពដំណាង

៥.ស្វែងរកមូលហេតុនៃទុក្ខក្នុងជីវិត៖ មានមនុស្សឆ្លាតជាច្រើនដែលមិនអាចដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យបានទេ ព្រោះពេលជួបការលំបាក គេមិនដឹងថាត្រូវងាករកផ្លូវទៅខាងណានោះទេ ព្រោះពួកគេរវល់គិតពីការដោះស្រាយអោយបញ្ហាឆាប់ចប់ តែបែរជាមិនគិតពីមូលហេតុដែលបង្កអោយមានការលំបាកនោះទៅវិញ។ ដូច្នេះសូមអ្នកចងចាំថា ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវរកប្រភពបញ្ហាអោយឃើញសិន ទើបអាចដោះស្រាយវាបានលឿន និងគ្មានកំហុស៕

ការផ្សាយពាណិជ្ជកម្ម
2018_06_06B
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម