តស់! មកដឹងពីប្រវត្តិ និងដំណើរជីវិត លោក ហាំង ង៉ោ ជាកូនខ្មែរដំបូងគេដែលបានឡើងដល់វេទិកាពិភពលោក និងធ្លាប់ឈ្នះពានរង្វាន់អូស្ការទៀតផង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃនេះយើងសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា មករំលឹកដល់លោក ហាំង ង៉ោ ដែលឈ្មោះពេញរបស់លោកគឺ ហាំង សំណាង ង៉ោ (Haing S. Ngor) រូបលោកជាកូនខ្មែរដំបូងគេដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ បាន​ទទួល​ពាន​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​ ១៩៨៥ ក្នុង​ផ្នែក “តួ​សម្ដែង​រង​ល្អ​បំផុត” សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោកនៅ​ក្នុង​ “​រឿង​វាលពិឃាត” (The Killing Fields) ដែល​ស្ដី​អំពី​ជីវិត​របស់​អ្នក​សារព័ត៌មាន។ លោក​​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​បុរសរបស់​អាស៊ី​​ដំបូង​គេ​បង្អស់​ ដែល​ឈ្នះ​ពានរង្វាន់អូស្ការ (Oscar) ក្នុង​ផ្នែក​សម្ដែង។

Cover Copy
រូបភាពដំណាង

លោក ហាំង សំណាង ង៉ោ កើតថ្ងៃទី ២២ ខែមីនា ឆ្នាំ១៩៤០ ក្នុងស្រុកបាទី ខេត្តតាកែវ និងបានទៅរស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨០ ក្រោយពីការរំដោះខ្មែរក្រហមមួយឆ្នាំជាង។ លោក ហាំង ង៉ោ មានម្តាយ​​គឺ​ជា​ជនជាតិខ្មែរ​ រី​ឯ​​ឪពុក​គឺ​ជនជាតិ​ចិនតឺជីវ​ ។ លោក ហាំង ង៉ោ ទទួលមរណៈភាពនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ១៩៩៦ ដោយខ្មាន់កាំភ្លើងលបបាញ់ប្រហារ សពរបស់លោកបានកប់រក្សាទុកនៅវាលកប់សព Rose Hills Memorial Park នៃរដ្ឋ California។

ការផ្សាយពាណិជ្ជកម្ម
.jpeg
រូបភាពដំណាង

លោក ហាំង សំណាង ង៉ោ (Haing S. Ngor) មិនត្រឹមតែជាតារាសម្តែងក្នុងឆាកអន្តរជាតិប៉ុណ្ណោះទេ គាត់ក៏ជាពេទ្យសម្ពព និងរោគស្រី្ត ហើយក៏ជាកវីនិពន្ធមួយរូបផងដែរ។ សម្រាប់ស្នាដៃរបស់លោកក្នុងការសម្តែង ក្រោយពីភាពជោគជ័យនៃរឿង THE KILLING FIELDS រួមមាន១០រឿងជាង ដោយភាពយន្តលេចធ្លោបន្តមកទៀតគឺ MY LIFE (1993) ដែលលោកបានរួមសម្តែងជាមួយតារាហូលីវូដ Michael Keaton និង Nicole Kidman ផងដែរ។ ភាពយន្តចុងក្រោយរបស់លោកគឺ HIT ME (1996) ដែលលោកបានសម្តែងជាតួអង្គឈ្មោះ Billy Tungpet។

335222698_1412829592806453_7534797824544892901_n
រូបភាពដំណាង

សម្រាប់ភាពយន្ត THE KILLING FIELDS ដែលបានឈ្នះរង្វាន់អូស្ការកាលពីឆ្នាំនោះ គឺនិយាយពីរឿងពិតនៃលោក ឌិត ប្រន អ្នកថតរូបសារពត៌មាន ដែលបានរួចជីវិតក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬជនជាតិខ្មែរយើងតែងហៅខ្លីៗថា សម័យខ្មែរក្រហម។ ភាពយន្តដែលផលិតដោយជនជាតិអង់គ្លេសមួយនេះ មាននិយាយ៣ភាសាគឺ ខ្មែរ អង់គ្លេស និងបារាំង ហើយបានទទួលជោគជ័យជាខ្លាំងផ្នែកចំណូល (Box office) និងការដើរកើបពានពីវេទិកាផ្សេងៗដែលមានដូចជា OSCARS ដែលបានឈរឈ្មោះដល់ទៅ៧ពាន និងឈ្នះបាន៣ពាន ដោយក្នុងនោះមានវត្តមានលោក ហាំង សំណាង ង៉ោ ដែលគ្មានប្រវត្តិសម្តែងពីមុនមកសោះ។ ក្រៅពីនេះក៏បានឈ្មោះពាននៅ British Academy Film Awards ចំនួន៨ពាន ដោយក្នុងនោះមានលោក ហាំង សំណាង ង៉ោ ចំនួន២ពានផ្នែក តារាសម្តែងចំណូលថ្មីឆ្នើមបំផុត និង តារាសម្តែងក្នុងតួអង្គគោលឆ្នើមបំផុត និងសម្រាប់វេទិកា Golden Globe Awards លោកក៏បានឈ្នះនូវពានតារារួមសម្តែងឆ្នើមបំផុត ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
335973361_3544786902471766_6370878320177208001_n
រូបភាពដំណាង

ប៉ុន្តែរឿងដ៏គួរឱ្យសោកស្តាយបំផុតនោះគឺ កាលពីដើមឆ្នាំ ១៩៩៦ លោក ហាំង សំណាង ង៉ោ ត្រូវបានគេធ្វើឃាតដោយការលបបាញ់នៅពីក្រៅផ្ទះរបស់ខ្លួន ក្នុងក្រុង Lost Angeles រដ្ឋ California ដែលបានសាងភាពសោកសៅដល់ទស្សនិកជនអន្តរជាតិ ពិសេសជាការបាត់បង់ដ៏ធំនូវអ្នកមានស្នាដៃឆ្នើមខ្មែរយើងតែម្តង។ សម្រាប់ភាពចៃដន្យមួយនៃការស្លាប់របស់តារាខ្មែរអន្តរជាតិម្នាក់នេះ គឺមុននោះមួយខែ ក្នុងភាគទី ១២ រដូវកាលទី ៧ នៃភាពយន្តគំនូរជីវចល THE SIMPSONS តួអង្គឈ្មោះ Homer បានបង្ហាញថា “គាត់បានលួចពានរង្វាន់អូស្ការរបស់លោក ង៉ោ ហើយបានយកមកលុបឈ្មោះលើស្លាកចេញដាក់ឈ្មោះខ្លួនឯងទៀតផង” ដែលវគ្គនេះបានចាក់បញ្ចាំងមុនមួយខែនៃការស្លាប់របស់តារារូបនេះនោះឯង។ នៅក្នុងការចាក់ផ្សាយឡើងវិញ អ្នកនិពន្ធបានកែប្រែសាច់រឿង និងឈ្មោះលោក ទៅជាតារាផ្សេងម្នាក់ទៀត ដើម្បីជាការគោរពដល់វិញ្ញាណខណ្ឌអ្នកស្លាប់ និងជាការបញ្ជៀសប្រធានបទពាក់ព័ន្ធនឹងការដែល Homer សម្លាប់លោកក្នុងការដណ្តើមអូស្ការ៕

17038613_1013771242088663_7071828005797584766_o
រូបភាពដំណាង
Ee9d8444d890d34bf58e06833ea83501
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម