ប្រសាសន៍អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួចម៉េងលី… ប្រជាជនខ្មែរយើងភាគច្រើនគឺមហាវេទនា!!

ប្រសាសន៍អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួចម៉េងលី… ប្រជាជនខ្មែរយើងភាគច្រើនគឺមហាវេទនា!!
ការផ្សាយពាណិជ្ជកម្ម

[…] ប្រជាជនខ្មែរយើងភាគច្រើនគឺមហាវេទនា។ អ្នកខ្លះចូលចិត្តច្រណែនឈ្នានីសគ្នា ជិះជាន់គ្នា។ យូរៗទៅ ពុំមែនគេទេ ដែលមកធ្វើបាបយើងបានដោយងាយនោះ គឺយើងគ្នាឯងខ្លះទេដែលចូលចិត្តស្នងវប្បធម៌ក្តិចត្រួយគ្នា។

ពោលខ្មែរយើងខ្លះបានក្លាយខ្លួនជាប្រជាជនដែលចូលចិត្តជាន់ឈ្លីគ្នា មាក់ងាយគ្នា ហើយបើឃើញគ្នាធ្លាក់ទឹក ពេលខ្លះពុំបានហុចដៃជួយទេ តែរុញចេញថែមទៀត ដ្បិតខ្ជិលស្រង់ឡើងមកវិញ។ មានពេលខ្លះ ខ្ញុំចេះតែគិតថា ប្រទេសយើងតូច ដល់តែយើងចូលចិត្តនិយាយដើមគ្នា កាច់មួលគ្នា គឺធ្វើឱ្យសង្គមយើងកាន់តែតូចទៅទៀត។ អ្នកខ្លះ ហាក់ឥតមានទុកផ្លូវឱ្យគ្នាដើរនោះទេ។ បើឃើញគេឆ្គួត អ្នកខ្លះក៏មិនអើពើ បិទភ្នែកទុកឱកាសឱ្យគេបន្តឆ្កួតលើសដើម រហូតគ្មានថ្ងៃជា។

ការផ្សាយពាណិជ្ជកម្ម

មានពេលខ្លះ យើងពុំគួរក្លាយខ្លួនជាប្រជាជនចង្អៀតចង្អល់ ឬប្រជាជនដែលគេហៅថា “ងងឹតឥតបើកចំហបេះដូង” នោះទេ។ ប៉ុន្តែអ្នកខ្លះ ហាក់ពុំចង់ផ្តល់ឱកាសឱ្យគេរស់ទេ។ ដូច្នេះហើយ ខ្ញុំតែងនិយាយប្រាប់ក្រុមការងារ និងបុគ្គលិកថ្មីៗរបស់ខ្ញុំថា ធ្វើជាបុគ្គលិកនៅក្នុងស្ថាប័នខ្ញុំ សូមកុំនិយាយដើមគ្នា កុំទិតៀនគ្នា កុំវាយប្រហារគ្នា កុំចាក់រុកគ្នា ហើយកុំឈ្លោះគ្នា។ យើងជាជំនាន់ថ្មីដែលទទូចលុបបំបាត់វប្បធម៌ក្តិចត្រួយ កាច់មួល និងឆ្កឹះឆ្កៀលគ្នា។

មានរឿងអ្វី ចេះដឹងអ្វី មានភាពច្នៃប្រតិដ្ឋខ្ពស់យ៉ាងណា យើងត្រូវចែករំលែកគ្នា ប្រាប់គ្នាទៅវិញទៅមក ហើយបើបុគ្គលិកណាខ្លះ ដៃគូណាខ្លះ មិត្តភក្តិណាខ្លះ ពុំមានអាហារគ្រប់គ្រាន់ ថ្នាក់លើពួកគេត្រូវតែមានរបាយការណ៍ឱ្យខ្ញុំ។ បើមិនអ៊ីចឹងទេ ថ្នាក់លើនោះនឹងមានបញ្ហា។ ពោលបើកូនក្រុមជួបប្រទះបញ្ហាខ្វះខាត បែរជាថ្នាក់លើពុំដឹងអ្វី នោះមានន័យថា មេក្រុមភ្លេចបើកភ្នែកមើល។ កន្លែងខ្ញុំ គឺពុំគួរមានថ្នាក់ក្រោមម្នាក់ណាខ្វះបាយញ៉ាំនោះទេ។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កន្លែងខ្ញុំ ធ្វើកិច្ចការជួយសង្គមខាងក្រៅជាបន្តបន្ទាប់ ហើយធ្វើទានអស់រាប់លានដុល្លារមកហើយ។ ចំណូលមួយចំណែកធំ គឺត្រូវបញ្ចូលក្នុងមូលនិធិ។ ខ្ញុំជួយគេអស់ច្រើនមកហើយ និងនៅតែបន្តជួយរហូត ចុះហេតុអ្វីបុគ្គលិកខ្ញុំជួបបញ្ហា ខ្ញុំជួយពួកគេមិនបាន? ម៉្លោះហើយ បើសិនបុគ្គលិកថ្នាក់ក្រោម ក្នុងផ្នែកណាមួយមានបញ្ហាធ្ងន់ធ្ងរ បែរពុំមានថ្នាក់លើរាយការណ៍មក ថ្នាក់លើនោះហើយ ដែលត្រូវមានបញ្ហាជាមួយខ្ញុំវិញ។

ជារួម បុគ្គលិកកំពុងបំពេញការងារនៅកន្លែងខ្ញុំ ខ្ញុំប្រាប់គេថា “កុំខ្លាច កុំឱ្យគេជិះជាន់ កុំឱ្យគេប្រើខុសទំនង ឬប្រើដោយរំលោភបំពាន (Abuse) រហូតយើងងើបលែងរួច បាត់បង់ភាពក្លាហាន ស្ញោរៗរហូតរលាយបាត់ប្រតិដ្ឋញាណដែលពោរពេញដោយភាពអស្ចារ្យ។ យើងត្រូវតែជាមនុស្សម្នាដែលមានសតិបញ្ញា ហើយនិងមានភាពក្លាហាន។ ហើយយើងក៏មិនឱ្យគេជិះជាន់ងាយៗ មិនឱ្យគេប្រមាថខុសបទ មិនឱ្យគេវ៉ៃប្រហារ ក្តិចត្រួយ ឆ្កឹះឆ្កៀល និងមិនឱ្យគេរំលោភបំពាន…។

ការផ្សាយពាណិជ្ជកម្ម

ចាំណា! យើងជាមនុស្ស ពុំមែនសត្វធាតុទេ។ បើទោះយើងអន់ប៉ុនណា ក៏យើងជាមនុស្សដែរ ប៉ុន្តែយើងនឹងរឹតតែអន់ បើយើងបណ្តោយឱ្យខ្លួនឯងធ្លាក់ចុះក្នុងអន្លង់ភ័យខ្លាច។ និយាយរួមទៅ យើងមានសិទ្ធិដូចគេដូចឯងដែរ មិនមែនដោយសារតែពាក្យថា “ខ្ញុំក្រឬខ្ញុំល្ងង់” ទើបគេស្តីបន្ទោសឬជិះជាន់នោះទេ។

ខ្ញុំប្រាប់បុគ្គលិកខ្ញុំទៀតថា បើគេធ្វើបាបយើងម្តង យើងត្រូវតែឈឺ ប៉ុន្តែយើងមិនត្រូវត្រាំត្រែងនឹងជំងឺនោះទេ។ បើគេធ្វើបាបយើងម្តង យើងត្រូវតែក្រោកឈរប្រឈមនឹងបញ្ហា ដោះស្រាយបញ្ហា ដើម្បីធានាបានថា លែងមាននរណាម្នាក់មកធ្វើបាបយើងរហូតតកូនតចៅបន្តបន្ទាប់ទៀត។ ខ្ញុំក៏បានប្រាប់ទៅក្រុមការងារខ្ញុំដែរថា នៅក្រុមហ៊ុនខ្ញុំ វប្បធម៌ជិះជាន់ គឺហាមមិនឱ្យមានជាដាច់ខាត។

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំចង់បានមនុស្សដែលមានសីលធម៌ គុណធម៌ សច្ចធម៌ ចិត្តល្អ ចេះជួយគ្នា ចេះលើកស្ទួយ ឬចេះហុចដៃឱ្យគេតោងឡើង ពេលគេកំពុងធ្លាក់ទឹក។ ប៉ុន្តែ ចំពោះអ្នកលូកដៃមកសរសើរ អែបអប លូនក្រាប អីជាដើម ត្រូវទាត់ឱ្យផ្ងារជើង និងផ្កាប់មុខទៅ ពីព្រោះអាហ្នឹងគេហៅថា មនុស្សទ្រពង។ ខ្ញុំពុំចូលចិត្តមនុស្សលើកជើងទេ។ ធ្វើអ្វី គឺធ្វើតាមភាពជាក់ស្តែង។ សថាស ខ្មៅថាខ្មៅ។

ខ្ញុំមិនចូលចិត្តអ្នកមកអែបអប ខ្ញុំមិនចូលចិត្តអ្នកមកទ្រ និយាយទៅ គឺខ្ញុំមិនចូលចិត្តមនុស្សប្រភេទ Kiss Ass នោះទេ។ បុគ្គលិករបស់ខ្ញុំ គឺត្រូវតែជាមនុស្សស្វាហាប់ រឹងមាំ ទន់ភ្លន់តែមិនទន់ជ្រាយ៕

ការផ្សាយពាណិជ្ជកម្ម

#ប្រសាសន៍អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួចម៉េងលី #MJQUP

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម