ព្រះនាងតូច ចេនណា គ្រងឈុត «សំពះផ្ទឹម» ពិតជាស្រស់ស្អាតខ្លាំងណាស់!!!

ព្រះនាងតូច ចេនណា គ្រងឈុត «សំពះផ្ទឹម» ពិតជាស្រស់ស្អាតខ្លាំងណាស់!!!
ការផ្សាយពាណិជ្ជកម្ម

ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ​ចេនណា ​ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងបានជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀងផងដែរ។

ទៀតសោត ព្រះនាងតូចក៏មានរូបរាងតូចច្រឡឹង ស្រស់ស្អាតបីធម្មជាតិ ដែលរូបរាងរបស់ព្រះនាង មិនថាគ្រងឈុតបែបសម័យ ឬបុរាណនោះឡើយ គឺសុទ្ធតែសក្តិសម និងស្រស់ស្អាតជាខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះជាសំណេរនិងរូបភាពដែលបានដកស្រង់ទាំងស្រុងពីផេក ព្រះនាងតូច Jenna Norodom

ឈុតដែលខ្ញុំកំពុងតែគ្រងនេះ គឺជាឈុតនៅក្នុងពិធី «សំពះផ្ទឹម» ដែលមានន័យជ្រាលជ្រៅនៅក្នុងពិធីមង្គលរបស់ខ្មែរ ឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមជម្រាបនូវទម្រុងសម្លៀកបំពាក់រឺការស្លៀកពាក់បែបណា ដែលបង្ហាញថាជាសម្លៀកបំពាក់របស់ខ្មែរ ?

ការផ្សាយពាណិជ្ជកម្ម

-ការស្លៀក : កូនក្រមុំស្លៀកសំពត់សំឡុយ(ចរបាប់) និងរុំខ្លួនដោយស្បៃធំ ឫគេហៅម្យ៉ាងទៀតថាភួយនាសម័យមុន ការរុំស្បៃធំនេះផងដែរ គឺរុំលើខ្លួនពាក់ឈៀងគងលើស្មាខាងស្តាំរួចក៏ទម្លាក់ចុះមកត្រឹមពាក់កណ្តាលភ្លៅ។ ចំពោះការស្លៀកសំពត់ខ្មែរយើងក៏មានខ្នាតប្រវែងច្បាស់លាស់ដែរ ជាធម្មតាការស្លៀកសំពត់នេះ គេគិតចាប់ពីត្រង់ផ្ចិតនៃដងខ្លួនចុះមកត្រឹមភ្នែកគោនៃជើង ប្រហែលប្រវែងពាក់កណ្តាល១ចង្អុលដៃ ភ្លីសំពត់ខាងមុខបកប្រវែង៣ថ្នាប់ដៃចំនួន៧ភ្លី ហើយផ្លិតសំពត់នៅជាប់ចង្កេះគេបត់ទៅតាមប្រវែងនិងទំហំជាក់ស្តែង។

-គ្រឿងអលង្ការគិតចាប់ពីសក់ដល់កជើង: មកុដមានក្បាំង ស្នៀតសក់ ចនត្រចៀក ខ្សែក(ជី) ក្រវិល(ទំហ៊ូ ឫ រយ៉ា) ស្នាប់ដៃ

ការផ្សាយពាណិជ្ជកម្ម

-ឈុតកងដែលពាក់លើដៃ: ស្លឹកទេស ចិញ្ចៀនក្រង(វែនប្រដាប់) កងទ្រ ឫ កងញ័រ ឫ ក្រវិលដៃ កន្ត្រុំ កងរាក់ ។

-ឈុតកងដែលពាក់លើកជើង: កងទងឈូក ក្រវិលជើង ឬ កងទ្រឈូក ។

ការផ្សាយពាណិជ្ជកម្ម

-រីឯខ្សែឆៀងគេអាចប្រើច្រើនម៉ូត: ម៉ូតកន្ទុយកណ្តុរ ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល .ល.។ ខ្សែឆៀងសម័យមុនគេនិយមប្រើមាន៥ខ្សែ ៧ខ្សែ ៩ខ្សែទៅតាមឋានៈ ចំណែកឯបច្ចុប្បន្នយើងវិញគេមិនកំណត់ចំនួនខ្សែរដែលត្រូវប្រើនោះឡើយ សូម្បីតែគឿងរណ្តាប់ខ្លះក៏មានការប្រែប្រួលខ្លះៗទៅតាមសម័យកាល។

ការស្លៀកសម្លៀកបំពាក់ប្រពៃណី ឱ្យបានត្រឹមត្រូវក៏ជាការរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណី ដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍ខ្លួនឱ្យមានតម្លៃ ថ្លៃថ្នូរដល់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ឱ្យជាក់នូវក្បួនខ្នាតបុរាណខ្មែរ។ ខ្ញុំសូមអរគុណដល់សម្អាងការDy Sonita Wedding Plannerដែលបានខិតខំសម្រិតសម្រាំង តុបតែងកាយដល់ខ្ញុំយ៉ាងខ្ជាប់ខ្ជួន។

ការផ្សាយពាណិជ្ជកម្ម
1
រូបភាពដំណាង
2
រូបភាពដំណាង
Evoto
រូបភាពដំណាង
Evoto
រូបភាពដំណាង
5
រូបភាពដំណាង
6
រូបភាពដំណាង
7
រូបភាពដំណាង
8
រូបភាពដំណាង
9
រូបភាពដំណាង
Evoto
រូបភាពដំណាង
Evoto
រូបភាពដំណាង
12
រូបភាពដំណាង

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម