តើ​មនុស្ស​ជិត ៤០០ នាក់​ត្រូវ​ជម្លៀស​ចេញ​ដោយ​របៀប​ណា​ដែល​ឆេះ​យន្តហោះ​របស់​ក្រុមហ៊ុន Japan Airlines ត្រឹម​តែ ៩០ វិនាទី​បន្ទាប់​ពី​មានបញ្ហានៅ​អាកាសយានដ្ឋាន Haneda?

តើ​មនុស្ស​ជិត ៤០០ នាក់​ត្រូវ​ជម្លៀស​ចេញ​ដោយ​របៀប​ណា​ដែល​ឆេះ​យន្តហោះ​របស់​ក្រុមហ៊ុន Japan Airlines ត្រឹម​តែ ៩០ វិនាទី​បន្ទាប់​ពី​មានបញ្ហានៅ​អាកាសយានដ្ឋាន Haneda?
ការផ្សាយពាណិជ្ជកម្ម

អ្នកជំនាញបាននិយាយថា ល្បឿននៃការជម្លៀសអ្នកដំណើរ និងសមាជិកនាវិកនៅលើយន្តហោះ Japan Airlines JAL516 ក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ (២ មករា)។

ក្រុមអ្នកជំនាញបានប្រាប់ CNA ថា អ្នកដំណើរបានអនុវត្តតាមពិធីការគ្រាអាសន្ន ហើយមិនបានព្យាយាមយករបស់របររបស់ពួកគេទេ។ ប្រភពខាងបានបញ្ជាក់ថា វាគឺជារឿងដ៏មិនគួរឲ្យជឿមួយដែលមនុស្សជិត ៤០០នាក់ប្រើពេលត្រឹមតែ ៩០វិនាទីដើម្បីរត់គេចចេញពីឧប្បតិ្តហេតុភ្លើងឆេះយន្តហោះដោយសុវត្ថិភាព ពោលគឺគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេបានរងរបួសធ្ងន់ធ្ងរនោះទេ។

ការផ្សាយពាណិជ្ជកម្ម
តើ​មនុស្ស​ជិត ៤០០ នាក់​ត្រូវ​ជម្លៀស​ចេញ​ដោយ​របៀប​ណា​ដែល​ឆេះ​យន្តហោះ​របស់​ក្រុមហ៊ុន Japan Airlines ត្រឹម​តែ ៩០ វិនាទី​បន្ទាប់​ពី​មានបញ្ហានៅ​អាកាសយានដ្ឋាន Haneda?
រូបភាពដំណាង

អ្វីដែលគេអាចកត់សម្គាល់បាននោះ គឺក្រុមអ្នកដំណើរនៅលើយន្តហោះទាំងអស់មិនភ័យស្លន់ស្លោររហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ។​ ពោលគឺពួកគេព្យាយាមលោតរំអិលខ្លួនចេញតាមទ្វារចេញក្នុងគ្រាមានអាសន្នគ្រប់ៗគ្នា មិនបានខ្វាយខ្វល់ជាមួយនឹងសម្ភារៈនៅលើយន្តហោះឡើយ។ បន្ថែមពីលើនេះទៀត ច្រកចេញពេលមានអាសន្ននិងពោងសម្រាប់លោតរំអិលខ្លួននោះដំណើរការបានយ៉ាងល្អ ទើបធ្វើឲ្យអ្នកដំណើរទាំងអស់អាចប្រើប្រាស់ពេលវេលាដ៏ខ្លីក្នុងការរក្សាអាយុជីវិតរបស់ពួកគេបាន។ អ្នក​ជំនាញ​បាន​និយាយ​ថា អ្នកដំណើរពុំមានការឆ្លុកផ្សេងនោះដែរ​។​ ប្រភព៖ channelnewsasia.com

ការផ្សាយពាណិជ្ជកម្ម