មនុស្សអត់សំណាង! មនុស្សទាំង ៥ ប្រភេទនេះជីវិតច្រើនតែអភ័ព្វ អត់ហុងស៊ុយ ជួបរឿងអាក្រក់ច្រើនជាងរឿងល្អ

មនុស្សអត់សំណាង! មនុស្សទាំង ៥ ប្រភេទនេះជីវិតច្រើនតែអភ័ព្វ អត់ហុងស៊ុយ ជួបរឿងអាក្រក់ច្រើនជាងរឿងល្អ
ការផ្សាយពាណិជ្ជកម្ម

កែប្រែចេញទៅ មនុស្សដែលមានទម្លាប់រស់នៅទាំង ៥ ប្រភេទនេះ ជីវិតមិនសូវជាល្អឡើយ អត់ហុងស៊ុយ គ្មានសំណាង ជីវិតច្រើនតែជួបរឿងមិនល្អ ខកបំណងព្រោះតែទង្វើ និងទម្លាប់របស់ខ្លួន។

មនុស្សអត់សំណាង! មនុស្សទាំង ៥ ប្រភេទនេះជីវិតច្រើនតែអភ័ព្វ អត់ហុងស៊ុយ ជួបរឿងអាក្រក់ច្រើនជាងរឿងល្អ
រូបភាពដំណាង

១. មនុស្សគ្មានខុសត្រូវ

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលគ្មានទំនួលខុសត្រូវចំពោះកិច្ចការងារ ក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃ តែងតែបង្កើតទម្លាប់មិនល្អ មានភាពរញ៉េរញ៉ៃ ធ្វេសប្រហែស មនុស្សបែបនេះមិនអាចកានកិច្ចការងារធំបានឡើយ។ មិនថាអ្នកធ្វើការអ្វីក៏ដោយ ស្ថិតក្នុងមុខតំណែងមួយណាក៏ដោយ វាសំខាន់បំផុតនោះគឺ ត្រូវតែមានទំនួលខុសត្រូវចំពោះមុខងារ និងតួនាទីរបស់ខ្លួន មនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ទើបជាមនុស្សដែលគួរឱ្យគោរពសរសើរ។ យ៉ាងណា ចំពោះបុគ្គលដែលមិនមានទំនួលខុសត្រូវ ជីវិតក៏នឹងជួបតែបញ្ហា និងរឿងមិនល្អចូលមកបន្តបន្ទាប់។

១
រូបភាពដំណាង

២. ក្រអឺតក្រទម មិនខ្វល់ពីអ្នកដទៃ

ការផ្សាយពាណិជ្ជកម្ម

សមត្ថភាព​មិន​ទាន់​អភិវឌ្ឍ​ទេ ប៉ុន្តែបុគ្គលិក​លក្ខណៈ​កាន់តែ​ក្រអឺតក្រទម។ មិនគោរពឱ្យតម្លៃដល់មនុស្សដែលនៅជុំវិញខ្លួន អ្វីដែលលើសពីនេះ ចរិតក្រអឺតក្រទមនេះហើយ ដែលធ្វើឱ្យបុគ្គលនេះច្រើនតែមើលងាយ និងវាយតម្លៃមិនល្អទៅកាន់អ្នកដទៃផងដែរ។ យ៉ាងណាមិញ មនុស្សដែលមានចរិតក្រអឺតក្រទម អំនួតក្អេងក្អាង ច្រើនតែត្រូវអ្នកផងស្អប់ មិនចូលចិត្ត មនុស្សបែបនេះមានសត្រូវច្រើនជាងមិត្ត ដូច្នេះ ក្នុងជីវិតគេ ក៏មិនមានសំណាងតាមមកដែរ។

៣. សេពគប់មិត្តមិនល្អ

ការផ្សាយពាណិជ្ជកម្ម

ការសេពគប់ជាមួយនឹងមនុស្សមិនល្អនៅក្នុងសង្គម ច្រើនតែបង្កើតនូវទម្លាប់មិនល្អ ដែលនឹងអាចនាំគ្រោះ សាងបញ្ហាដាក់ខ្លួន​ ដូច្នេះហើយ ការរាប់អានមិត្តគឺពិតជាមានសារៈសំខាន់ណាស់។ ការនៅក្បែរមនុស្សដែលមិនល្អ ការសេពគប់យូរៗទៅ ក៏នាំយើងទៅរកផ្លូវដែលមិនល្អ ជាផ្លូវនាំគ្រោះ សាងបញ្ហា ដូច្នេះ ជីវិតរបស់អ្នកក៏ពិបាកនឹងជួបរឿងល្អៗផងដែរ។

២
រូបភាពដំណាង

៤. សប្បាយហួសហេតុ

ការផ្សាយពាណិជ្ជកម្ម

ជីវិតមនុស្សយើងគឺត្រូវការភាពរីករាយ សប្បាយ ដើម្បីបង្កើននូវអត្ថន័យឱ្យជីវិត ប៉ុន្តែ បលយើងសប្បាយជ្រុលហួសហេតុពេក ក៏អាចនឹងនាំគ្រោះថ្នាក់មកដាក់ខ្លួនដែរ។ ការសប្បាយនឹងការដើរលេងស៊ីផឹកមិនចេះគិត ជះផលអវិជ្ជមានច្រើនណាស់ ប៉ះពាល់ដល់សុខភាព ខាតបង់លុយកាក់ ពេលវេលា ជួនកាលការដើរលេងខ្លះ ក៏នាំបញ្ហាបន្ទាប់ពីផឹកស្រវឹង នាំឱ្យមានការវាយតប់គ្នាថែមទៀតផង។

៥. គ្មានអនាម័យ

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលខ្ជះខ្ជាយ គ្មានអនាម័យ ការរស់នៅគ្មានសណ្ដាប់ធ្នាប់ គឺជាប្រភេទមនុស្សដែលគ្មានហុងស៊ុយ។ មនុស្សដែលគ្មានភាពស្អាតបាត សំណាងក៏ពិបាកនឹងចូលមកដែរ។ ដូច្នេះហើយ មិនថាទីណា កន្លែងណាក៏ដោយ ត្រូវតែរក្សានូវភាពស្អាតបាតជាប់ជាប្រចាំ ទើបមានសំណាង មានហុងស៊ុយល្អ៕

ការផ្សាយពាណិជ្ជកម្ម