ជ្រើសរើសថ្មនាំសំណាងមួយ ដើម្បីទស្សន៍ទាយដឹង ថាជីវិតអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ?

Fdfdf
ការផ្សាយពាណិជ្ជកម្ម

តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅថ្មនាំសំណាងមួយ ក្នុងចំណោមថ្មទាំង ៣ ហើយយើងនឹងទស្សន៍ទាយដឹងថា ជីវិតអ្នកនៅពេលខាងមុខនេះអាចនឹងជួបរឿងអ្វី?

ការផ្សាយពាណិជ្ជកម្ម

ថ្មនាំសំណាងទី ១

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មនេះប្រាប់ថា អ្វីដែលអ្នករំពឹងទុក និងកំពុងរង់ចាំ គឺវាមិនទាន់ចូលមកដល់ទេ ដោយអ្នកត្រូវបន្តធ្វើជាមនុស្សអត់ធ្មត់បន្ថែមទៀត ហើយអ្នកត្រូវដឹងថាក្នុងជីវិតគឺវាបែបហ្នឹង មិនសុទ្ធតែគ្រប់យ៉ាងអាចមកដល់ដៃងាយៗឡើយ។ រឿងខ្លះទាមទារឲ្យមានការលះបង់ខ្ពស់ ខាតមុន ចំណេញក្រោយ មិនអាចរាល់ការចាប់ផ្តើម សុទ្ធតែបានផល ត្រឹមមួយរំពេចភ្នែកនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ពេលវេលានៃសំណាងរបស់អ្នក ក៏ប្រុងនឹងចូលមកដល់ឆាប់ៗខាងមុខហើយដែរ តែទាមទារឲ្យអ្នកសម្លឹងឆ្ងាយបន្តិច មានចក្ខុវិស័យធំទូលាយ ទើបអាចសម្រេចសមិទ្ធផលដ៏មិនគួរឲ្យជឿនោះបាន។

ម្យ៉ាងវិញទៀត ចូរអ្នកកុំឲ្យអតីតកាលមកលងបន្លាចអ្នកពេលនេះបានឲ្យសោះ ហើយត្រូវរស់នៅជាមួយបច្ចុប្បន្នកាល ដើម្បីស្រូបយកថាមពលវិជ្ជមាននិងភាពរីករាយដែលអាចកើតមានជារៀងរាល់ថ្ងៃ។ បន្តផ្តោតលើការខិតខំប្រឹងប្រែង នោះអ្វីដែលអ្នកចង់សម្រេចនឹងចូលមកដល់ គ្រាន់តែត្រូវការពេលបន្តិចទៀត។

ការផ្សាយពាណិជ្ជកម្ម

ថ្មនាំសំណាងទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មនេះបង្ហាញថា អ្នកនឹងបានជួបមិត្តចាស់ ឬជួបមនុស្សដែលអ្នកខកខានជួបរាប់ឆ្នាំមកហើយនោះ គេនឹងរំលេចមកក្នុងជីវិតអ្នកសារជាថ្មី តែមិនមានន័យថា ជាទំនាក់ទំនងស្អិតរមួតអ្វីនោះទេ។ គ្រាន់ថាគេនេះអាចជានាំសំណាងដល់អ្នក នឹងបង្ហាញគំនិតថ្មីៗមួយចំនួនដែលល្អសម្រាប់ជីវិតរបស់អ្នកនៅពេលនេះ។

ការផ្សាយពាណិជ្ជកម្ម

គេនឹងត្រួសត្រាយនាំអ្នក ទៅរកភាពជោគជ័យក្នុងជីវិត ហើយគេនឹងជួយជំរុញលើកទឹកចិត្តអ្នក ឲ្យក្លាយជាមនុស្សដែលល្អប្រសើរជាងពេលបច្ចុប្បន្ន។

បើមិនជាមិត្ត ក៏អាច ជាមនុស្សដែលមានឋានៈខ្ពស់ជាងអ្នក ហើយពួកគាត់មានឱកាសច្រើនក្នុងដៃ ចង់ចែករំលែកបន្តទៅកាន់មមនុស្សមានសមត្ថភាព ទៅកាន់មនុស្សមានឆន្ទៈជាក់លាក់ក្នុងជីវិត។ ពេលវេលារបស់អ្នកហូរចូលមកដល់ហើយ ក៏អរគុណដល់ការខិតខំ ការប្តេជ្ញាចិត្តអស់កាលជាយូរមកនេះ កាដូប៉ះប៉ូវជីវិត នឹងមកតបស្នង សក្តិសមគុណតម្លៃទទួលបាន។

ការផ្សាយពាណិជ្ជកម្ម

ថ្មនាំសំណាងទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងភ្លក់រសជាតិស្នេហ៍ ដែលវាពិសេសជាងមុនក្នុងជីវិតរបស់អ្នក ហើយក៏នាំឲ្យអ្នកមានអារម្មណ៍ថាប្លែកជាងសព្វមួយដងផងដែរ។ នេះអាចជាស្នេហ៍លើកចុងក្រោយ ឬស្នេហ៍លើកដំបូងសម្រាប់អ្នក តែគេនោះជាមនុស្សល្អ ហើយអ្នកគួរតែមើលថែរក្សាគេឲ្យបានល្អផង។

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុស ឬស្រី ដែលអ្នកបម្រុងនឹងជួបប្រទះពេលដ៏ខ្លីខាងមុខ អាចជាមានចរិតរឹងរូសបន្តិច ក៏ប៉ុន្តែបើស៊ីជម្រៅ គឺគេមានទឹកចិត្តល្អ និងកម្រកើតមានបំផុត។ ពួកគេ មិនមែនជាជំពូកមនុស្សហុតទឹកសម្លឹងកាក ផ្ទុយទៅវិញ គឺមានទឹកចិត្តស្មោះត្រង់ ដាក់គោលដៅចង់កសាងជីវិតច្បាស់លាស់មួយនឹងអ្នក ដោយមិនបានសម្លឹងឃើញប្រយោជន៍ ឬទ្រព្យសម្បត្តិដែលអ្នកកំពុងមានឡើយ។

ហើយអ្វីដែលអ្នកខ្លួនឯងគួរធ្វើ គឺរក្សាភាពជាខ្លួនឯង មិនចាំបាច់ប្រឹងសម្តែង ឬលាក់ចរិតពិត ដើម្បីតែបំពេញតម្រូវការដៃគូណាម្នាក់ទេ។ ការធ្វើបែបនេះ ខំល្អថ្ងៃនេះ តែអាចនឹងអាក្រក់ថ្ងៃក្រោយ ដូច្នេះ ចាំថា ជីវិតគូ គឺការដែលចេះយោគយល់គ្នា ស្គាល់ពីគ្នាច្បាស់ ព្រោះអ្នកទាំងពីរ ត្រូវរស់ជាមួយគ្នាដល់ថ្ងៃចុងក្រោយ មិនមែនក្បែរតែមួយថ្ងៃ ឬមួយខែទៅមុខ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម