ដំបូន្មានប្រចាំថ្ងៃ ដើម្បីក្រើនរំឭកខ្លួនឯង ឱ្យប្រើជីវិតរឹតតែប្រសើរ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

១. ប្រសិនបើអ្នកមានសុបិន ចូរដេញតាមវាទៅ ព្រោះវាមិនរត់មករកអ្នក ដែលមិនចេះខំប្រឹងប្រែងដើម្បីវានោះឡើយ។

២. អ្នកមិនអាចដើរទៅមុខបានទេ ប្រសិនបើអ្នកនៅជាប់គាំង និងផ្តោតតែលើអតីត

ការផ្សាយពាណិជ្ជកម្ម

៣. មមាញឹកក្នុងការកែលម្អខ្លួនឯង ទើបអ្នកមិនមានពេលវេលាដើម្បីយកចិត្តទុកដាក់លើអ្វី ឬនរណាម្នាក់ដែលរំខានអ្នកពីការលូតលាស់របស់អ្នក។

Cover Copy
រូបភាពដំណាង

៤. កុំប្រើថាមពលរបស់អ្នកដើម្បីគិតខ្វល់បារម្ភច្រើនពេក។ តែត្រូវប្រើថាមពលរបស់អ្នកដើម្បីជឿជាក់ បង្កើត ទុកចិត្ត បញ្ចេញពន្លឺ លូតលាស់ឱ្យបានល្អ។

ការផ្សាយពាណិជ្ជកម្ម

៥. ភាគច្រើនអ្នកត្រូវឆ្លងកាត់អ្វីមួយដែលបំផ្លាញអ្នកយ៉ាងពិតប្រាកដ ដូច្នេះអ្នកអាចដឹងថា អ្នកជាអ្នកណាឱ្យពិតប្រាកដ។

៦. និយាយតិច សង្កេតឱ្យច្រើន។ មិនមែនអ្វីៗទាំងអស់ត្រូវការប្រតិកម្មទេ។ ត្រូវចាំថា ការយកចិត្តទុកដាក់របស់អ្នក គឺជារូបិយប័ណ្ណ ដូច្នេះ ត្រូវប្រើវាដោយបញ្ញា។

ការផ្សាយពាណិជ្ជកម្ម
17580ff4956165f4361d8b8192ac7b5e
រូបភាពដំណាង

៧. កុំខ្មាសអៀនក្នុងការតស៊ូ វាមិនមែនជារឿងដែលត្រូវខ្មាសគេ ក្នុងការខិតខំប្រឹងប្រែងដើម្បីទទួលបានអ្វីដែលអ្នកចង់បាននោះឡើយ។

៨. មនុស្សមួយចំនួននឹងវិនិច្ឆ័យអ្នកចំពោះការផ្លាស់ប្តូរ។ អ្នកផ្សេងទៀតនឹងអបអរសាទរអ្នកសម្រាប់ការរីកលូតលាស់ ដូច្នេះ ត្រូវជ្រើសរើសរង្វង់មនុស្សដែលគួររាប់ដោយប្រុងប្រយ័ត្ន។

ការផ្សាយពាណិជ្ជកម្ម
527c3c191a305308e1def90a748523a6
រូបភាពដំណាង

៩. ធ្វើការលើរបស់ដែលមនុស្សមិនអាចយកចេញពីអ្នក។ អ្វីៗដូចជាផ្នត់គំនិត ចរិតលក្ខណៈ បុគ្គលិកលក្ខណៈ តម្លាភាព និងលក្ខណៈទាំងមូលរបស់អ្នក។

១០. ការតស៊ូគឺរឿងបណ្តោះអាសន្ន ការលះបង់គឺដូចជាការវិនិយោគ។ បោះបង់ការលួងលោមរយៈពេលខ្លី ដើម្បីឈ្នះរយៈពេលវែង ត្រូវផ្តោតអារម្មណ៍ និងអត់ធ្មត់៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម